មកពីបែបនេះ ទើបពេទ្យហាមស្ត្រីពពោះមិនឲ្យញ៉ាំទុរេនច្រើន!

//s5.kh1.co/ac/ac320bf1f998eb5c9e2fa237b3c5d18c55acec75.jpg
នារី

 ២០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អាហារ​ដែល​ម៉ាក់ៗ​មានផ្ទៃពោះ គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នោះ​គឺ​បន្លែ​ផ្លែ​ឈើ ប៉ុន្តែ​ចំពោះ​ផ្លែ​ទុរេន តើ​ម៉ាក់​ដែល​មាន​ផ្ទៃពោះអាច​ញ៉ាំ​ច្រើន​បាន​ទេ?

ម៉ាក់ៗ​ដែល​កំពុង​ពពោះ ត្រូវ​ប្រយ័ត្ន​គ្រប់​ពេល​ដែល​ញ៉ាំ​ចំណី​អាហារ​នានា។ អាហារ​ដែល​ម៉ាក់ៗ​មានផ្ទៃពោះ គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នោះ​គឺ​បន្លែ​ផ្លែ​ឈើ ប៉ុន្តែ​ចំពោះ​ផ្លែ​ទុរេន តើ​ម៉ាក់​ដែល​មាន​ផ្ទៃពោះអាច​ញ៉ាំ​ច្រើន​បាន​ទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ឆ្ងល់​យូរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន​សែន​សុខ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្រ្តី​ដែល​កំពុង​ពពោះ​ហើយ​ចង់​ញ៉ាំ​ទុរេន​នោះ គឺ​អាច​ញ៉ាំ​បាន ព្រោះ​ញ៉ាំ​ទុរេន​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ ក៏​ប៉ុន្តែញ៉ាំ​តិច​បាន​ហើយ មិន​អាច​ញ៉ាំ​ច្រើន​ពេក​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ទៅ​ជា​ក្តៅ​ខ្លួន​បាន។

ទោះ​យ៉ាង​ណា ដោយ​សារ​តែ​ទុរេន​មាន​ជាតិ​ស្ករ និង​កាបូអីដ្រាត​ខ្ពស់ ម៉ាក់​ៗ​ដែល​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​គួរ​ចៀស​វាង​ដូចជា៖

– ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ
– ស្រ្តី​មាន​ផ្ទៃពោះ​​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺទឹកនោមផ្អែម
– ស្រ្តី​មាន​ផ្ទៃ​ពោះ​​លើស​ទម្ងន់។

សរុប​ទៅ ម៉ាក់ៗ​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ទុរេន​បាន តែ​ត្រូវ​កំណត់​បរិមាណ​ដែល​ញ៉ាំ ដើម្បី​កុំ​ប៉ះពាល់​ដល់​សុខភាព តែ​ប្រសិន​បើ​ញ៉ាំ​ហើយ​មាន​អារម្មណ៍​ថា​មិន​ស្រួល គួរ​ទៅជួបគ្រូពេទ្យ។​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T