Zidane ចេញមុខគាំទ្រ​ឲ្យក្លឹបយក្សអេស្ប៉ាញ​ទិញ​យក​ខ្សែ​​បម្រើ​ជម្រើស​ជាតិ​​អាល្លឺម៉ង់​វ័យត្រឹម ២០ឆ្នាំ​ ប៉ុន្តែ​​ត្រូវ.​..

//s5.kh1.co/91/918ae19127637b1d56ccad927011e8adcc75ac64.jpg
កីទ្បា

 ២០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកចាត់ការទូទាត់ក្លឹប Real Madrid លោក Zinedine Zidane ក៏បានចេញមកបញ្ជាក់ពីជំហរបស់លោក គាំទ្រ​ឱ្យ​ក្លឹប​យក្ស​របស់អេស្ប៉ាញមួយនេះ ទិញយកខ្សែបម្រើដែលអាចលេងបានច្រើនទម្រង់រូបនេះ​ក្នុងរដូវកាលដោះ​ដូរកីឡាករ

សារព័ត៌មាន LeoSport បានឱ្យដឹងថា ក្លឹបស្តេចស Real Madrid បានចាត់ទុកខ្សែបម្រើប្រយុទ្ធជម្រើសជាតិ​អាល្លឺម៉ង់វ័យ ២០ឆ្នាំ Kai Havertz ជាកីឡាករអាទិភាពរបស់ក្លឹបសម្រាប់យុទ្ធនាការនាំចូលកីឡាករថ្មី​នារដូវក្តៅ​ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kai Havertz
កីឡាករ Kai Havertz

ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Bayer Leverkusen រូបនេះ បានក្លាយជាខ្សែបម្រើគួរឱ្យចាប់អារម្មណ៍​បំផុតក្នុងទ្វីប​អឺរ៉ុបនាពេលបច្ចុប្បន្ននេះ ស្របពេលដែលក្លឹបធំៗជាច្រើនតាមសម្លឹងរូបគេ មានទាំងក្លឹប Real Madrid ក្លឹប Barcelona ក្លឹប Manchester United ក្លឹប Liverpool ក្លឹប Chelsea ក្លឹប Arsenal ក្លឹប Dortmund និងក្លឹប Bayern Munich ជាដើម។

កីឡាករ Kai Havertz
កីឡាករ Kai Havertz

អ្នកចាត់ការទូទាត់ក្លឹប Real Madrid លោក Zinedine Zidane ក៏បានចេញមកបញ្ជាក់ពីជំហរបស់លោក គាំទ្រ​ឱ្យក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ ទិញយកខ្សែបម្រើដែលអាចលេងបានច្រើនទម្រង់រូបនេះ​ក្នុងរដូវកាលដោះ​ដូរកីឡាករនេះដែរ ខណៈដែល Havertz មានតម្លៃខ្លួនក្នុងទីផ្សារកីឡាកររហូតដល់ ៨១លានផោនឯណោះ។

លោក Zinedine Zidane
លោក Zinedine Zidane

រដូវកាលនេះ Havertz បានបង្ហាញទម្រង់លេងល្អខ្លាំងណាស់ ដោយអាចរកគ្រាប់បាល់ជូនក្លឹបបានចំនួន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ជូលទីបាន ៨គ្រាប់បន្ថែមទៀត ក្នុង ៣៥ប្រកួត។ ជាមួយគ្នានេះដែរ Havertz លេងបាន ៤តួនាទី ក្នុងនោះ លេងជាខ្សែបម្រើប្រយុទ្ធ ១៨ប្រកួត (រកគ្រាប់បាល់បាន ៣គ្រាប់ និងបញ្ជូនបាល់បាន ២គ្រាប់) លេងជាខ្សែប្រយុទ្ធស្លាបស្តាំ ១០ប្រកួត (រកគ្រាប់បាល់បាន ៥គ្រាប់ និងបញ្ជូនបាល់បាន ៥គ្រាប់) លេងជាខ្សែប្រយុទ្ធកណ្តាល ៤ប្រកួត (រកគ្រាប់បាល់បាន ៤គ្រាប់ និងបញ្ជូនបាល់បាន ១គ្រាប់) និងលេងជា​ខ្សែបម្រើកណ្តាល ៣ប្រកួតផងដែរ៕

កីឡាករ Kai Havertz
កីឡាករ Kai Havertz

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T