ប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែឧសភា កម្ពុជានឹងមានភ្លៀងធ្លាក់គួបផ្សំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្ដាខេត្ដក្នុងតំបន់ចំនួន២

//s5.kh1.co/61/61c67bf3345ec67a07f48cafe601e6f1da51cfaa.jpg
សង្គម

 ១៩-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែឧសភាខាងមុខនេះ ប្រទេសកម្ពុជានឹងមាន...

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែឧសភាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយជាពិសេសចំពោះបណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្ដាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា បាតុភូតធម្មជាតិដែលអាចនឹងកើតឡើងនាពេលដ៏ខ្លីខាងមុខនេះ គឺដោយសារការប្រែប្រួលជាបន្ដបន្ទាប់នៃស្ថានភាពអាកាសធាតុ ដែលបណ្ដាលមកពីជ្រលងសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងបក់មកពីទិសនិរតី។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មេត្ដាប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕

សូមពិនិត្យសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T