គម្រប់ខួបកូន១ឆ្នាំ ស្រីលាភ រៀបចំជាមួយគ្រួសារ ពោរពេញដោយសុភមង្គល! (មានវីដេអូ)

//s5.kh1.co/52/52cdc2d9460e84ba280e5e9e22dee6a7ff96dec6.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយរៀបការបានប៉ុន្មានឆ្នាំមកនេះ ស្រីលាភ ក៏មានកូនស្រីមានអាយុ ១ខួបផងដែរ ដោយថ្មីៗនេះនាងក៏បានធ្វើពិធីខួបកំណើតសម្រាប់កូនស្រីផងដែរ។

អាមេរិក៖ តារាសម្ដែងស្រីរូបស្អាត ស្រីលាភ បច្ចុប្បន្ន នាងបានទៅរស់នៅលើទឹកដីអាមេរិកជាមួយនឹងស្វាមី ក្រោយរៀបការជាមួយគ្នារួច ដោយពេលនេះជីវិតគ្រួសារនាង កាន់តែមានសុភមង្គលជាមុន បន្ទាប់ពីមានកូនស្រីម្នាក់គួរឲ្យស្រលាញ់រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើនិយាយដល់កូនស្រី របស់តារាស្រីរូបនេះ ជាញឹកញាប់នាងតែងតែបង្ហោះរូបភាពប្រចាំថ្ងៃ ដើម្បីឲ្យទស្សនិកជន ក៏ដូចជាហ្វេនៗនាងផ្ទាល់បានឃើញ និង ស្គាល់មុខមាត់កូនស្រីនាង ដោយក្នុងនោះឃើញថាកូនស្រី ស្រីលាភ មើលយូរៗទៅកាន់តែគួរឲ្យក្នាញ់ ហើយឃ្យូត ស្រស់ស្អាត មិនចាញ់ម្ដាយឡើយ។

ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបភាព និង វីដេអូពីសកម្មភាពក្នុង​ថ្ងៃខួបកំណើត កូនស្រីនាងអាយុ ១ខួបផងដែរ។ ក្នុងនោះនាង បានរៀបចំយ៉ាងសមញ្ញ មានអ្នកចូលរួមអបអរ តែក្រុមគ្រួសារប៉ុណ្ណោះ ដោយមើលទៅកម្មវិធី ពិតជាមានភាពសប្បាយរីករាយ និង បង្ហាញពីស្នាមញញឹម យ៉ាងមានសុភមង្គលទោះបីមិនរៀបចំធំដុំក្តី៕

សូមទស្សនរូបភាព និង វីដេអូខាងក្រោម៖

ស្រីលាភ
ស្រីលាភ
ទិដ្ឋភាព ក្នុងកម្មវិធីខួបកំណើត កូនស្រី ស្រីលាភ
ទិដ្ឋភាព ក្នុងកម្មវិធីខួបកំណើត កូនស្រី ស្រីលាភ
ទិដ្ឋភាព ក្នុងកម្មវិធីខួបកំណើត កូនស្រី ស្រីលាភ
ទិដ្ឋភាព ក្នុងកម្មវិធីខួបកំណើត កូនស្រី ស្រីលាភ
កូនស្រី ស្រីលាភ
កូនស្រី ស្រីលាភ
កូនស្រី ស្រីលា
កូនស្រី ស្រីលា
ស្រីលាភ ជាមួយស្វាមី និង កូនស្រី
ស្រីលាភ ជាមួយស្វាមី និង កូនស្រី
រ៉ូ ចាន់ដារ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T