កំពុងដាច់លុយ តែអាវ ឬរបស់កាន់តែចាស់ ធ្វើម៉េចទៅ? វិធីនេះ ជួយអ្នកបាន

//s5.kh1.co/75/75b4fb6ca77d7e80c9030cc232c527f849fe4073.jpg
យល់ដឹង

 ១៩-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រសិន​បើ​លោក​អ្នក​ដឹង​ពី​វិធី​សាស្ត្រ​ងាយៗ​ទាំងនេះ​នឹង​អាច​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​អ្នក​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ផងដែរ។

បរទេស៖ តើ​អ្នក​ដឹង​ពី​របៀប​ដែល​អាច ​ធ្វើ​ឲ្យ​សម្លៀកបំពាក់​របស់​អ្នក ​មើល​ទៅ​នៅ​តែ​​ថ្មី​ដូច ​កាលពី​ទើបតែ​ទិញ​ដែរទេ? ការពិត​ប្រសិន ​បើ​អ្នក​ដឹង​អំពី​វិធី​សាស្ត្រ​ងាយៗ ទាំងនេះ ​អ្នក​ប្រាកដជា​អាច​សន្សំ​សំចៃ ថវិកា​​​បាន​ច្រើនទៅ​លើ ការទិញ​សម្លៀកបំពាក់​ញឹកញាប់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង វិធីសាស្ត្រ​ទាំងនេះ​គឺពិត​ជា ​ងាយ​ស្រួល​ជាខ្លាំង ហើយ​ក៏អាច​ជួយ​​សម្រួល​ដល់ កិច្ច​ការ​ប្រចាំ​ថ្ងៃរបស់ អ្នក​បាន​យ៉ាង​ច្រើន​ដែរ។ ឧទាហរណ៍ ​ដូច​ជា​វិធីសាស្ត្រ​ងាយៗ​ អាចជួយ​ធ្វើ​ឲ្យ​​លេវមិន​ងាយ​របេះ ​ចេញ​ពី​សម្លៀកបំពាក់ ឬក៏ធ្វើឲ្យ​ពណ៌​អាវ​ នៅ​តែ​មើល​ទៅថ្មី ​ដូច​ពេល​ដែល ​ទើប​​តែ​ទិញ​ជាដើម។

​ដូច្នេះហើយ​បាន​ជា​ ​ថ្ងៃ​នេះ​ខ្មែរឡូត​សូម​នាំ​អារម្មណ៍ ​មិត្ត​អ្នក​អាន​ទាំងអស់​គ្នា ​ទៅ​ដឹង​ពី​វីធី​ដ៏​សម្បញ្ញៗ​ ហើយ​ងាយ​ស្រួល ​ដែល​អាច​ជួយ​ឲ្យ​សម្លៀកបំពាក់ ​របស់លោក​អ្នក​មើល​ទៅ​ដូច​ ទើប​តែ​ទិញ​ពី​ម្សិល​មិញ​៕

តោះ​ចង់​ជ្រាប​ច្បាស់ ​សូម​ទៅ​តាម​ដាន​ទាំងអស់​គ្នា៖

១. ដាក់ដុំ​​ទឹកកក​ចូល​មាស៊ី​នសម្ងួត​

ដាក់ដុំ​​ទឹកកក​ចូល​មាស៊ី​នសម្ងួត​
ដាក់ដុំ​​ទឹកកក​ចូល​មាស៊ី​នសម្ងួត​

លោកអ្នកអាច​ដាក់​ដុំទឹក​កក ក្នុង​បរិមាណសមល្មម ចូល​ទៅ​ក្នុង​ម៉ាស៊ីន​សម្ងួត ហើយ ​ដាក់​ក្នុងកំរិត​មធ្យម​​ ប្រហែល​​១៥​នាទី។ ក្នុង​ពេល​នោះ ​ទឹក​កក​ទាំងនោះ​នឹង​រលាយ​ ហើយ ​ប្រែ​ទៅ​ជា​ក្តៅ​ដែល​អាច​ជួយ​ បំបាត់​ស្នាម​ជ្រួញ ​នៅលើ​​សម្លៀកបំពាក់​ របស់​អ្នក​បាន​។

២. សម្លៀកបំពាក់​ដែល​បែក​ព្រុយ

សម្លៀកបំពាក់​ដែល​បែក​ព្រុយ
សម្លៀកបំពាក់​ដែល​បែក​ព្រុយ

ប្រភេទសម្លៀកបំពាក់ ​បែប​ជា​ក្រណាត់​ចាក់​ឬ អំបោះ​សូត្រ​ នៅ​ពេល​ដែល ​អ្នក​ពាក់​យូរ​ឬ ក៏​បះ​ទាក់​នឹង​អ្វីមួយ មិន​ប្រយ័ត្ន​វា​ប្រាកដ​ជា ​អាច​បែក​ព្រុយហើយ​ក៏​នឹង ​ធ្វើ​ឲ្យ​សម្លៀកបំពាក់​នោះ​ មើលទៅ​ឃើញ​ចាស់​​ផងដែរ។ ដូច្នេះ​ប្រសិន​បើ​អ្នក ចង់​លែង​ឲ្យ​ឃើញ​ស្នាម​បែក​ព្រុយ​ទាំង​នោះទៀត ​អ្នកអាច​ប្រើ​ប្រាស់ ​ជាមួយ​នឹង​ឡាម​បាន។

ទី១៖ គឺអ្នក​គ្រាន់​តែ​ជ្រលក់ ​សម្លៀកបំពាក់​នោះ​ឲ្យ​សើម។

ទី២៖ ជ្រើសរើស​ឡាម​ណា​ដែល​មុតល្អ។

ទី៣៖ យក​ឡាមនោះ ​អូស​ត្រង់​កន្លែង​ដែល​បែក​ព្រុយ។ តែ​ត្រូវ​ចាំ​ថា​គឺ​ ត្រូវ​ធ្វើ​វា​យឺតៗ ចៀស​វាង​អាច​ធ្វើ​ឲ្យ ​សម្លៀកបំពាក់​របស់អ្នក​ អាច​រហែក​បាន​។

៣. ប្រើ​ប្រាស់​កម្តៅ​ដើម្បី​រក្សា​ទំហំ​នៃ​មួក

ប្រើ​ប្រាស់​កម្តៅ​ដើម្បី​រក្សា​ទំហំ​នៃ​មួក
ប្រើ​ប្រាស់​កម្តៅ​ដើម្បី​រក្សា​ទំហំ​នៃ​មួក

​ដាក់​ដាំ​ទឹក​ដោយ ​ប្រើ​ឆ្នាំង​តូច​ល្មម ហើយដាក់​ភ្លើង​តិច​ៗ។ បន្ទាប់​មក​យកមួក​ ទៅ​ដាក់​ពីខាង​លើ​ឆ្នាំង​នោះ។ ជាការពិត​កម្តៅ​នោះ ​នឹង​អាច​ជួយ​ឲ្យ​ទំហំមួក​ ដែល​យើង​ប្រើ​ប្រាស់​យូរ​ ប្រែប្រួល​ទំហំ​មក​សភាព ​ដើមវិញ​បាន។

៤. ប្រែ​​ពណ៌​សម្លៀកបំពាក់​ដោយ​ប្រើ​អំបិល

 ប្រែ​​ពណ៌​សម្លៀកបំពាក់​ដោយ​ប្រើ​អំបិល
 ប្រែ​​ពណ៌​សម្លៀកបំពាក់​ដោយ​ប្រើ​អំបិល

ប្រើ​អំបិល​ ១ភាគ​២ (១៥០ក្រាម) នៃ​កែវដាក់​សាប៊ូ​ក្នុង ​ម៉ាស៊ីន​បោក​ខោអាវ។ មុន​ពេល​ដែល​អ្នក ​ដាក់​សម្លៀកបំពាក់​ចូល ក្នុង​ម៉ាស៊ីន​បោកគក់​ ត្រូវ​ចាក់​អំបិល​ដែល​បាន​ កំណត់​បរិមាណ​ហើយនោះ ​ចូល​ទៅក្នុង​ធុង​នៃ ​ម៉ាស៊ីនជាមុន​សិន​ ធ្វើ​បែប​នេះ​វា​នឹង​អាច​ជួយ​ឲ្យ ​សម្លៀកបំពាក់​របស់​អ្នក​ មើលប្រែមក​ជាមាន​ពណ៌​ស្រស់​ស្អាត ​ដូច​នឹង​ពេល​ដែល​ទើប​តែ​ នឹង​ទិញ​មក​ដូច្នេះ​ដែរ។

៥. ប្រើ​ប្រាស់​ទឹក សូដ្យូម​ Hypochlorite

ប្រើ​ប្រាស់​ទឹក សូដ្យូម​ Hypochlorite
ប្រើ​ប្រាស់​ទឹក សូដ្យូម​ Hypochlorite

គឺជា​ប្រភេទទឹក​ម្យ៉ាង ​ដែល​គេ​ប្រើប្រាស់​ជាមួយ​នឹង ​សម្លៀកបំពាក់​ដែល​មាន​ពណ៌​សៗ ដើម្បី​ជួយ​ការពារ ការ​ប្រលាក់​​ពី​សម្លៀកបំពាក់​ដទៃ​ នៅ​ពេល​បោកគក់​។ វាអាច​ជួយឲ្យ​សម្លៀកបំពាក់ ​ដែល​មាន​ពណ៌​រៀង​លឿង ឬ​ប្រផេះ​ប្រែមក​ជា​ភ្លឺ​ជាមុនបាន។

៦. បិទ​លេវ​អាវ​មុន​ពេល​ដាក់​ក្នុង​ម៉ាស៊ីន​បោក​អ៊ុត

បិទ​លេវ​អាវ​មុន​ពេល​ដាក់​ក្នុង​ម៉ាស៊ីន​បោក​គក់
បិទ​លេវ​អាវ​មុន​ពេល​ដាក់​ក្នុង​ម៉ាស៊ីន​បោក​គក់

ចំណាយ​ពេល​បន្តិច ​មុន​ពេល​ដែល​យក​សម្លៀកបំពាក់​ ដាក់​ចូលក្នុង​ម៉ាស៊ីន​បោកអ៊ុត​ដោយ ​ព្យាយាម​បិទ​លេវ​អាវទាំងអស់ ​បណ្ចូលគ្នា​​ជាមុន។ ប្រសិនបើ​អ្នកមិន​ចង់ឲ្យ ​លេវ​អាវ​របស់​អ្នក​បាត់​ ឬក៏​ទាក់​ជាប់​ជាមួយ ​សម្លៀកបំពាក់​ផ្សេងៗទេនោះ។ ​

៧. ប្រើ​Dental Floss ​ដើម្បី​ការ​ពារ​លេវ​អាវ​ឲ្យ​នៅ​ជាប់​បាន​យូរ

ប្រើ​Dental Floss ​ដើម្បី​ការ​ពារ​លេវ​អាវ​ឲ្យ​នៅ​ជាប់​បាន​យូរ
ប្រើ​Dental Floss ​ដើម្បី​ការ​ពារ​លេវ​អាវ​ឲ្យ​នៅ​ជាប់​បាន​យូរ

ប្រសិន​បើ​អ្នក ​ចង់​ការពារ​លេវ​អាវ​របស់​អ្នក ​ឲ្យ​នៅ​ជាប់​បាន​យូរ​។ គឺ​អ្នក​គ្រាន់​តែ​ចង់​លេវ ​របស់​អ្នក​ជាមួយ​Dental Floss។ វា​គឺ​ជា​វិធីសាស្ត្រ​ដ៏ល្អ ​ជា​ពិសេស​សម្រាប់​លេវ ណា​ដែលធ្ងន់ៗ។ ​Dental Floss គឺ​ជា​ប្រភេទខ្សែអំបោះ​ម្យ៉ាង ​ដែល​គេ​ប្រើ​សម្រាប់​សម្អាត​ធ្មេញ ​ពី​ម្ហូប​អាហារ​ដែល​នៅ​ជាប់ ​នៅ​តាម​ចំន្លោះ​ធ្មេញ​ទាំង​នោះ​។ វាមាន​លក្ខណៈ ​ស្តើង ហើយ​ស្វិត​។

៨. បំបាត់​ក្លិន​ក្នុង​ស្បែក​ជើង​ដោយ​ប្រើ​ម្សៅ​សូដា

ប្រើ​ម្សៅ​សូដា
ប្រើ​ម្សៅ​សូដា

ប្រើ​ម្សៅ​សូដា យ៉ាង​ហោច​ណាស់ ​មួយ​ស្លាបព្រា​ ហើយ​ដាក់​ចូល​ទៅ​ក្នុង ​ស្បែក​ជើង​ដែល​មាន​ក្លិន​នោះ។ យើង​អាច​កំណត់​បរិមាណ​ នៃ​ម្សៅ​សូដានោះ​ ទៅ​តាម​ទំហំ​នៃ​ស្បែក​ជើង ​របស់​យើង​។ ប្រសិន​បើ​ស្បែក​ជើង​នោះ​ធំ ​អាច​ប្រើ​ម្សៅ​សូដា​ច្រើន ​ទៅ​តាម​នោះ​ដែរ។

៩. ប្រើ​ប្រាស់​ម៉ាស៊ីន​កៀប​សក់

ប្រើ​ប្រាស់​ម៉ាស៊ីន​កៀប​សក់មក​អ៊ុត​បន្ថែម​
ប្រើ​ប្រាស់​ម៉ាស៊ីន​កៀប​សក់មក​អ៊ុត​បន្ថែម​

បើ​ទោះ​ប្បី​ជា​អ្នក​ ប្រើ​ឆ្នាំង​អ៊ុត​ហើយ​ក៏​ដោយ ​ក៏​សម្លៀកបំពាក់​របស់​អ្នក ​នៅមិនទាន់​ត្រង់ល្អ ស្អាត​​នៅ​ឡើយដែរ។ ដូច្នេះ​អ្នក​អាច​ប្រើ​ប្រាស់​ ម៉ាស៊ីន​កៀប​សក់ ​មក​ជំនួយ​បន្ថែមទៀត ​ដើម្បី​ឲ្យ​មើល​ទៅ សាច់​ក្រណាត់​ស្មើរស្អាត ​ឥតខ្ចោះ​ផងដែរ។

១០. បោកសម្អាត​សម្លៀកបំពាក់​ប្រភេទ​ជា​សាច់​កប្បាសជាមួយ​សាប៊ូកូនក្មេង​ ​

បោកសម្អាត​សម្លៀកបំពាក់​ប្រភេទ​ជា​សាច់​កប្បាសជាមួយ​សាប៊ូកូនក្មេង​ ​
បោកសម្អាត​សម្លៀកបំពាក់​ប្រភេទ​ជា​សាច់​កប្បាសជាមួយ​សាប៊ូកូនក្មេង​ ​

សាច់​កប្បាស​គឺ​ ជា​ប្រភេទសាច់​ក្រណាត់ ​ដែល​ងាយ​នឹង​ខ្ទិច​ ហើយ​មាន​ស្នាម​បំផុត។ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវការ នោះគឺ​សាប៊ូកូន​ក្មេង។ បោក​សម្អាត​វា​​នឹង​សាប៊ូកូនក្មេង ជាមួយ​​ទឹក​ក្តៅ​អ៊ុនៗ ប្រើ​កម្លាំង​ថ្មមៗ បើមិន​ដូច្នេះ​ទេ សាច់​ក្រណាត់ងាយ​នឹង​ ទក់​ជាមិន​ខាននោះទេ។  

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T