ខ្លាំងបាត់! ចោរពីរនាក់ ពាក់សម្បកឪឡឹកបិទមុខ បន្លំចូលប្លន់ក្នុងហាងមួយកន្លែង

//s5.kh1.co/da/da73bfb1a5d12596bc67335594f131295824508f.jpg
សង្គម

 ១៨-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រឿងនឹកស្មានមិនដល់មួយ​ បានកើតឡើងកាលពីពេលថ្មីៗនេះ ដោយមានជនមិនស្គាល់មុខពីរនាក់ បានពាក់សម្បកឪឡឹកលើក្បាល បន្លំចូលប្លន់ក្នុងហាងមួយកន្លែង

អាមេរិក៖ កាលពីថ្ងៃពុធទី០៦ ខែឧសភាកន្លងទៅនេះ នាវេលាម៉ោង២១:៣៥នាទីយប់ ជនមិនស្គាល់មុខពីរនាក់ បានពាក់សម្បកឪឡឹក រួចបន្លំចូលប្លន់ហាងទំនិញមួយកន្លែងឈ្មោះថា Sheetz ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញករណីនេះ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ជនមិនស្គាល់អត្តសញ្ញាណទាំងពីរ ត្រូវបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព នៅពេលដែលពួកគេចុះពីលើឡានតូយ៉ូតាពណ៌ខ្មៅមួយគ្រឿង រួចដើរសំដៅចូលទៅក្នុងហាងទំនិញ ដោយមានសម្បកឪឡឹកគ្របផ្ទៃមុខ និងមានចោះប្រឡោះភ្នែកសងខាងសម្រាប់មើលផងដែរ។ ហើយមុនពេលធ្វើសកម្មភាព ពួកគេថែមទាំងថតរូបជុំគ្នាក្នុងហាងទំនិញទៀតផង។

យ៉ាងណាមិញ បើទោះបីជាពួកគេខំប្រឹងបិទបាំងមុខមាត់យ៉ាងជិតឈឹងយ៉ាងណាក៏ដោយ ក៏វិធីមួយនេះមិនបានទទួលជោគជ័យឡើយ ដោយជាក់ស្ដែងកាលពីថ្ងៃសៅរ៍ទី១៦ ខែឧសភាសប្ដាហ៍មុននេះ ប៉ូលិសបានរាយការណ៍ថា ពួកគេទាំងពីរត្រូវបានចាប់ខ្លួនហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ចោរទាំងពីរ
ចោរទាំងពីរ
សកម្មភាពដែលថតបាន
សកម្មភាពដែលថតបាន
សកម្មភាពដែលថតបាន
សកម្មភាពដែលថតបាន
សកម្មភាពដែលថតបាន
សកម្មភាពដែលថតបាន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T