ពន្ធនាគារតូចបំផុតក្នុងពិភពលោក លាក់ខ្លួននៅលើកោះដ៏ស្រស់ត្រកាលមួយ

//s5.kh1.co/5b/5bd54b1b099effefead827348decebb70a616494.jpg
សង្គម

 ១៨-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពន្ធនាគារចំនួនពីរបន្ទប់ ដែលមានទីតាំងស្ថិតនៅលើកោះដ៏ស្រស់ត្រកាល Sark ត្រូវបានគេជឿជាក់ថា ជាពន្ធគារតូចបំផុតក្នុងពិភពលោក ហើយមកទល់សព្វថ្ងៃនេះ វានៅតែដំណើរការដដែល។

អង់គ្លេស៖ ពន្ធនាគារចំនួនពីរបន្ទប់ ដែលមានទីតាំងស្ថិតនៅលើកោះដ៏ស្រស់ត្រកាល Sark ត្រូវបានគេជឿជាក់ថា ជាពន្ធគារតូចបំផុតក្នុងពិភពលោក ហើយមកទល់សព្វថ្ងៃនេះ វានៅតែដំណើរការដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពន្ធនាគារដ៏តូចចង្អៀតនេះ មានទំហំល្មមនឹងដាក់គ្រែបានមួយ និងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៨៥៦ ដោយឃុំឃាំងអ្នកទោសរយៈពេលយ៉ាងយូរបំផុតចំនួនពីរថ្ងៃប៉ុណ្ណោះ ក្រោមអំណាចតុលាការ ដែលដាក់ឲ្យកោះ Sark ក្នុងសតវត្សរ៍ទី១៦។ ហើយជនល្មើសនឹងបញ្ជូនទៅកាន់កន្លែងឃុំឃាំងធំនៅលើកោះ Guernsey ដែលមានទីតាំងក្បែរគ្នា ប្រសិនបើបទឧក្រិដ្ឋធ្ងន់ធ្ងរ ឬការជាប់ពន្ធនាគារមានរយៈពេលយូរ។

គួរឲ្យដឹងដែរថា កោះ Sark គឺជាកោះដ៏តូចមួយ ដែលមានផ្ទៃដីប្រមាណ៥,៤ម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ៥០០នាក់ប៉ុណ្ណោះ។ ហើយចំពោះអ្នកទោសដំបូងដែលជាប់នៅពន្ធនាគារខាងលើនេះ គឺក្មេងស្រីអ្នកបម្រើម្នាក់ ដែលលួចយកកន្សែងដៃពីម្ចាស់របស់នាង។

ចំណែកឯបទល្មើសធ្ងន់ធ្ងរចុងក្រោយ បានកើតឡើងក្នុងឆ្នាំ១៩៩០ នៅពេលដែលអ្នករូបវិទ្យានុយក្លេអ៊ែរ ជនជាតិបារាំង ឈ្មោះថា អាន់ឌ្រឺ ហ្គាដេស បានធ្វើដំណើរពីប្រទេសបារាំង មកកាន់កោះនេះ ដោយមានអាវុធមកជាមួយផងដែរ ហើយលោក បានអះអាងថា ខ្លួនគឺជាម្ចាស់កោះ។ យ៉ាងណាមិញ លោកក៏ត្រូវបានប៉ូលិសដាល់ចំផ្ទៃមុខ និងចាប់ឃុំខ្លួនតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ពន្ធនាគារនៅលើកោះ Sark
ពន្ធនាគារនៅលើកោះ Sark
ពន្ធនាគារនៅលើកោះ Sark
ពន្ធនាគារនៅលើកោះ Sark
ទិដ្ឋភាពខាងក្នុងនៃពន្ធនាគារនៅលើកោះ Sark
ទិដ្ឋភាពខាងក្នុងនៃពន្ធនាគារនៅលើកោះ Sark
ទិដ្ឋភាពនៃកោះ Sark
ទិដ្ឋភាពនៃកោះ Sark
ទិដ្ឋភាពនៃកោះ Sark
ទិដ្ឋភាពនៃកោះ Sark
ទិដ្ឋភាពនៃកោះ Sark
ទិដ្ឋភាពនៃកោះ Sark
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T