នេះជាវីដេអូក្រៅឆាក របស់សុគន្ធកញ្ញា ថតជាអនុស្សាវរីយ៍ គម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ (មានវីដេអូ)

//s5.kh1.co/be/beac0d36955b45948e0372de87c07898edfae78b.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រៅពី មានភាពជោគជ័យនៅក្នុង អាជីពសិល្បៈហើយ សម្រាប់ជីវិតផ្ទាល់ខ្លួន របស់កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមានសុភមង្គលជាមួយនឹងស្វាមី ជាពិសេស អ្នកទាំងពីរ ថែមទាំងមានកូនប្រុសតូចមុខមាត់គួរឲ្យក្នាញ់ ដែលជាចំណងស្នេហ៍ដ៏ខ្លាំងក្លា ដែលបានធ្វើឲ្យគ្រួសារតូចមួយនេះ កាន់តែមានភាពកក់ក្ដៅខ្លាំងឡើង។

ភ្នំពេញ៖ នៅតែជាអាយដល ក៏ដូចជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ហ្វេនៗជាច្រើន សម្រាប់ កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា បើទោះបីជា ខណៈពេលនេះ នាងបានរៀបការមានស្វាមី ព្រមទាំងមានកូនមួយរួចទៅហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែមានឈ្មោះបោះសម្លេង ក្នុងវិថីសិល្បៈ តែបើក្រឡេកមកមើល ពីជីវិតផ្ទាល់ខ្លួន ក្រោយពេល រៀបការរបស់នាងវិញ ឃើញថា កាន់តែមានសុភមង្គល ជាពិសេស បានទទួលក្ដីស្រលាញ់ ថ្នាក់ថ្នម និង ការមើលថែយ៉ាងពេញទំហឹង ពីស្វាមីរបស់ខ្លួន មិនឲ្យទាស់ចិត្តឡើយ។

ម៉្យាងវិញទៀត ថ្មីៗនេះ នាងក៏បានបង្ហោះវីដេអូមួយនៅក្នុងបណ្ដាញសង្គម ដែលបានបង្ហាញពីសកម្មភាពជាច្រើន នៅក្នុងគ្រួសាររបស់ខ្លួន ប្រកបដោយស្នាមញញឹម និងភាពសប្បាយរីករាយ ព្រមជាមួយនឹងចំណងស្នេហ៍ដ៏ស្អិតរមួត ដែលជាកូនប្រុសដ៏គួរឲ្យស្រលាញ់​ របស់ប្ដីប្រពន្ធអ្នកទាំងពីរផ្ទាល់ ដែលបានធ្វើឲ្យគ្រួសារតូចមួយនេះ កាន់តែមានភាពកក់ក្ដៅខ្លាំងឡើង ដែលអ្នកណាៗក៏លួចច្រណែនគ្រប់ៗគ្នា ផងដែរ។ ហើយនេះជាវីដេអូក្រៅឆាក មុនពេលពួកគេ បានរូបថតស្អាតៗ ដើម្បីជាអនុស្សាវរីយ៍គម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ ដែលបានរួមរស់ជាមួយគ្នា ជាគ្រួសារតែមួយផងដែរ៕

សូមទស្សនារូបភាព និងវីដេអូ ខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា និង គ្រួសារ
វីដេអូ ដែល ឱក សុគន្ធកញ្ញា បង្ហាញពីសកម្មភាពក្នុងគ្រួសារ
ឱក សុគន្ធកញ្ញា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T