ឃើញ Zoom ល្បីពេក! ហ្វេសប៊ុកប្រកាសចេញជាផ្លូវការ នូវមុខងារវីដេអូខល ដែលមនុស្ស៥០នាក់អាចចូលរួម

//s5.kh1.co/0c/0ce00162bfe8da574d814461e12c9605c1325cb5.png
បច្ចេកវិទ្យា

 ១៥-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វេសប៊ុកបានសង្កត់ធ្ងន់ថា អ្នកមានសិទ្ធិគ្រប់គ្រងពេញលេញ លើសមាជិកដែលចូលរួមក្នុងបន្ទប់របស់អ្នក មិនថាមិត្តភក្ដិរបស់អ្នក ឬអ្នកដែលចូលរួមតាមរយៈ link។

បរទេស៖ កាលពីខែមុន ហ្វេសប៊ុកបានបង្ហាញនូវមុខងារ Messenger Rooms ដែលជាជម្រើសរបស់អ្នកប្រើប្រាស់ សម្រាប់ពង្រីកក្រុមជជែកជាវីដេអូ រហូតដល់៥០នាក់ និងបញ្ចេញឲ្យប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់មួយចំនួនតូចប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុខងារវីដេអូខល Messenger Rooms
មុខងារវីដេអូខល Messenger Rooms

ឥឡូវនេះ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា Messenger Rooms ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈហើយ។ ការបង្ហោះប្លក់ (blog) របស់ហ្វេសប៊ុកថ្ងៃនេះ ពន្យល់បន្ថែមអំពីរបៀបដែលវេទិកាមុខងារ Messenger Rooms អាចដំណើរការ៖

អ្នកអាចចាប់ផ្ដើមនិងចែករំលែកបន្ទប់ជជែក នៅលើហ្វេសប៊ុក តាមរយៈ News Feeds, Groups និង Events ដូច្នេះវាផ្ដល់ភាពងាយស្រួល ដើម្បីឲ្យអ្នកដទៃបានឃើញ នៅពេលណាដែលអ្នកចង់។ អ្នកអាចជ្រើសរើសសមាជិកដែលអាចមើលឃើញ និងចូលរួមនៅក្នុងបន្ទប់របស់អ្នក ឬដកមនុស្សចេញពីបន្ទប់របស់អ្នក និងចាក់សោរបន្ទប់ ប្រសិនបើអ្នកមិនចង់ឲ្យអ្នកដទៃចូលរួម។

ហ្វេសប៊ុក

បន្ទប់វីដេអូជជែក ដែលបង្ហាញនៅខាងលើ News Feed
បន្ទប់វីដេអូជជែក ដែលបង្ហាញនៅខាងលើ News Feed

 «បន្ទប់» របស់អ្នកនឹងបង្ហាញនៅផ្នែកខាងលើនៃ News Feed ឬតាមរយៈ Notifications។ ហ្វេសប៊ុកបានសង្កត់ធ្ងន់ថា អ្នកមានសិទ្ធិគ្រប់គ្រងពេញលេញ លើសមាជិកដែលចូលរួមក្នុងបន្ទប់របស់អ្នក មិនថាមិត្តភក្ដិរបស់អ្នក ឬអ្នកដែលចូលរួមតាមរយៈ link។

បើទោះបីជាវាត្រូវដាក់បញ្ចេញឲ្យប្រើប្រាស់ សម្រាប់មនុស្សទូទៅ ក៏នៅតែមានដែនកំណត់មួយចំនួន។ ឧទាហរណ៍ មានតែអ្នកប្រើប្រាស់ហ្វេសប៊ុកនៅអាមេរិកខាងជើងប៉ុណ្ណោះ ដែលអាចបង្កើតបន្ទប់វីដេអូជជែក Messenger Rooms នៅលើហ្វេសប៊ុកដោយផ្ទាល់។ ចណែកប្រទេសផ្សេងទៀត នឹងត្រូវបានកំណត់ ដោយអាចបង្កើតបន្ទប់វីដេអូជជែក បានតែនៅលើកម្មវិធី Messenger ប៉ុណ្ណោះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T