ក្រសួង​សាធារណការ​៖ អ្នកកាន់បណ្ណ​បើកបរ​ត្រូវ​មាន​អាយុ​យ៉ាង​​តិច​ ១៨ឆ្នាំ (តាមប្រភេទបណ្ណ) និង​​ច្រើន​​បំផុត ៦៥​ឆ្នាំ

//s5.kh1.co/0d/0d1a30f0bc0efbb093dc145cffd1651e9f147dd5.jpg
សង្គម

 ១៤-ឧសភា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

«អាយុអ្នកបើកបរត្រូវ​កំណត់​តាម​ប្រភេទបណ្ណ និងមានអាយុយ៉ាងតិច ១៨ ឆ្នាំ។ ចំណែកអ្នកកាន់បណ្ណបើកបរ​គ្រប់ប្រភេទ​មានសិទ្ធិបើកបរយានយន្ត​បានរហូតដល់អាយុ ៦៥ឆ្នាំ

ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃ ១៣ ឧសភាកន្លងនេះ បានបញ្ជាក់ថា អាយុអ្នកបើកបរត្រូវ​កំណត់​តាម​ប្រភេទបណ្ណបើកបរ និងមានអាយុយ៉ាងតិច ១៨ ឆ្នាំ។ ចំណែកអ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបរ​យានយន្ត​​បានរហូតដល់អាយុ ៦៥ឆ្នាំ។ ប៉ុន្តែបើលើសពី ៦៥ឆ្នាំឡើងទៅអាចអនុញ្ញាតឲ្យបើកបរបាន លុះត្រា​បំពេញ​លក្ខខណ្ឌ​ដែលអាជ្ញាធរ​តម្រូវ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបញ្ជាក់ថា៖ «អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ ៦៥ឆ្នាំ។ ចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅអាចអនុញ្ញាតឲ្យបើកបរបាន ប៉ុន្តែត្រូវពិនិត្យសុខភាព​ និងប្តូរបណ្ណបើកបរដែល​មាន​សុពលភាព​រយៈពេល ២ឆ្នាំម្តង»។

ចំពោះសុពលភាពបណ្ណបើកបរ ក្រសួងបន្ថែមថា៖

·     បណ្ណបើកបរប្រភេទ «ក» និង«ខ» មានសុពលភាព ១០ឆ្នាំ

·     បណ្ណបើកបរប្រភេទ «គ» «ឃ» និង«ង» មានសុពលភាព ៥ឆ្នាំ

លើសពីនេះក្រសួងសាធារណការបន្តថា​អ្នកកាន់បណ្ណបើកបរ ត្រូវសុំប្តូរបណ្ណបើកបរមុនអស់សុពលភាព ដោយ​ភ្ជាប់មកជាមួយនូវលិខិតពិនិត្យសុខភាពដែលបញ្ជាក់ថា អាចបើកបរបាន។ ការមិនបានមកប្តូរបណ្ណបើកបរថ្មី ត្រូវទទួលការពិន័យស្របតាមបទបញ្ញត្តិនៃច្បាប់នេះ។

·     ចំពោះអាយុអ្នកបើកបរ

អាយុអ្នកបើកបរត្រូវកំណត់តាមប្រភេទបណ្ណបើកបរ៖

1.   អាយុ ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ «ក» និង«ខ»

2.   អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ «គ» និង«ឃ១»

3.   អាយុ ២៤ឆ្នាំយ៉ាងតិច ចំពោះប្រភេទ​«ឃ២» និង«ង»៕

រូបភាពពីក្រសួងសាធារណការ
រូបភាពពីក្រសួងសាធារណការ
រូបភាពពីក្រសួងសាធារណការ
រូបភាពពីក្រសួងសាធារណការ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T