រឿង១០យ៉ាង ដែលយើងមិនគួរធ្វើដាច់ខាត នៅពេលទៅបោះតង់ក្នុងព្រៃជ្រៅ!

//s5.kh1.co/56/569e3b0cbcc5c6113daecbf4aac80be326e42300.jpg
យល់ដឹង

 ១៤-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រឿង១០យ៉ាងដែលយើងមិនគួរធ្វើជាដាច់ខាត នៅពេលដែលធ្វើដំណើរកម្សាន្ត«ការបោះតង់» នៅក្នុងព្រៃជ្រៅឬ តំបន់ដាច់ស្រយាលណាមួយ ប្រសិនចង់សុខខ្លួន។

បច្ចុប្បន្ននេះដំណើរកម្សាន្តបែបផ្សងព្រេង «ការបោះតង់»នៅតាមរមណីដ្ឋានឬ ក៏ព្រៃភ្នំនិង នៅទីកន្លែងដាច់ស្រយាលមានភាពពេញនិយមយ៉ាងខ្លាំងជាយុវវ័យជំទង់ៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ដំណើរកម្សាន្ត «ការបោះតង់» របៀបនេះអាចឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់និង ស្រលះមុខមាត់ ជាមួយនឹងធម្មជាតិដ៏ត្រចះត្រចង់និង សម្លេងសត្វយំហឹងពេញត្រចៀក ធ្វើឲ្យទុក្ខកង្វល់ឬ ភាពស្មុកស្មាញនៅក្នុងចិត្តអាចរសាត់បាត់ទៅផងដែរ។

ប៉ុន្តែទន្ទឹមនឹងនេះ ដំណើរកម្សាន្តរបៀបនេះអាចចាត់ទុកជា ការកម្សាន្តមួយដែលគ្រោះថ្នាក់ផងដែរ ព្រោះថាប្រសិនជាអ្នកចូលទៅក្នុងព្រៃជ្រៅឬ តំបន់ណាដែលអ្នកមិនធ្លាប់ទៅពីមុនមក ដោយសារតែព្រៃ គឺជាទីជំរករបស់សត្វគ្រប់ប្រភេទនិង អាចជាទីលំនៅប្រទេសពពួកអមនុស្សផងដែរ។

ថ្ងៃនេះ​ ខ្មែរឡូត សូមបង្វែរអារម្មណ៍ទស្សិកជនមកដឹងរបៀបដែលយើងមិនត្រូវធ្វើនៅពេលដែល ចូលទៅបោះតង់នៅក្នុងព្រៃជ្រៅ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចនឹងកើតឡើងជាយថាហេតុជាដើម។

តោះចង់ដឹងថាមានអ្វីខ្លះដែល យើងត្រូវតែធ្វើនៅពេលដែលយើងទៅបោះតង់នៅក្នុងព្រៃជ្រៅ៖

១.មិនបានសិក្សារអំពីអាកាសធាតុជាមុនសិន ៖ អាកាសធាតុក៏អាចជាបញ្ហាមួយដែរ នៅពេលដែលមានព្យុះឬ ភ្លៀងខ្លាំងជាដើម បង្អាក់ដំណើរឬ បង្កជាគ្រោះថ្នាក់ជាដើម។

រូបតំណាង
រូបតំណាង

២.មិនបានត្រៀមសំភារៈសម្រាប់ការព្យាបាលបឋមនិង អំពូលដែលអាចបាញ់ភ្លើងបានឆ្ងាយ៖  នៅពេលដែលយើងមានរបួស សំភារៈសង្គ្រោះបន្ទាន់គឺមានសារៈសំខាន់ណាស់ និងពិលជាអាចបំភ្លឺកន្លែងងងឹតបានផងដែរ។ 

រូបតំណាង
រូបតំណាង

៣.មិនបានបន់ស្រន់សុំសេចក្តីសុខពីអ្នកថែរក្សាតំបន់៖ ការបន់ស្រន់សុំសេចក្តីសុខពីអ្នកថែរក្សាតំបន់ គឺជារឿងមួយដែលយើងត្រូវធ្វើ មុនពេលចូលក្នុងតំបន់ណាមួយត្រូវសុំការអនុញ្ញាត្តិជាមុនសិន ជឿសវាងការខឹងសម្បារពីសំណាក់អារុកអារក្សអ្នកតា។

រូបតំណាង
រូបតំណាង

៤.និយាយពាក្យផ្តេសផ្តាស ឬសកម្មភាពណាមួយដែលចាត់ទុកជាការបំពានដល់អារុកអារក្សអ្នកតា៖ តាមជំនឿរខ្មែរយើង ការនិយាយឬ ការប្រមាថ តាមរយៈពាក្យសំដីទៅកាន់ពពួកអមនុស្ស អាចបង្កជាគ្រោះថ្នាក់បានដល់ខ្លួនយើងបាន គួរតែជៀសវាង តាមដែលពាក្យចាស់លោកពោលថា បើមិនជឿកុំប្រមាថ។

រូបតំណាង
រូបតំណាង

៥.ដើរចោលភ្នក់ភ្លើង នៅដែលគ្មានមនុស្សនៅមើល៖ ភ្លើងអាចឆាបឆេះពេញព្រៃនៅភ្នក់ភ្លើងមិនមាននរណានៅមើល។

រូបតំណាង
រូបតំណាង

៦.ដើរតែឯងឬ ពីរនាក់ទៅកន្លែងស្ងាត់ឬទីកន្លែងដែលងងឹត៖ ប្រសិនបើកដើរតែឯងឬ គ្នាតែពីរនាក់នៅកន្លែងស្ងាត់អាចនឹងវង្វេងព្រៃឬ ជួបនឹងព្រលឹងនានា។

រូបតំណាង
រូបតំណាង

៧.ទុកអាហារឬ គ្រឿងឧបភោគចោលដែល គ្មានអ្នកនៅមើល៖ សត្វព្រៃអាចនឹងចូលមកលុកលុយដល់ក្នុងតង់របស់អ្នកនៅពេលអ្នកទុកអាហារចោល។

រូបតំណាង
រូបតំណាង

៨.ឆ្លើយតប នៅពេលដែលមានសម្លេងចម្លែកហៅ៖ ការឆ្លើយតបនៅពេលដែលមានសម្លេងចេញពីភពងងឹត អាចជាការបើកផ្លូវសម្រាប់ពពួកព្រាយ បិសាចដែល ចង់យាយីមនុស្សជាដើម។

រូបតំណាង
រូបតំណាង

៩.បោះតង់ឆ្ងាយៗពីគ្នា៖ នៅពេលមានបញ្ហាអាសន្នផ្សេងៗយើងមិនអាច ជួយគ្នាទាន់វេលាបានឡើយ នៅពេលតង់រក្សារគម្លាតឆ្ងាយពីគ្នាពេក។

រូបតំណាង
រូបតំណាង

១០.បោះតង់កៀកប្រភពទឹក៖ ប្រភពទឹកជាទីកន្លែងដែលសម្បូរទៅដោយ សត្វសាហាវជាច្រើនប្រទេស អ្នកអាចនឹងគ្រោះថ្នាក់ដោយសារការវាយប្រហាររបស់វានៅពេលគេងផងដែរ។

រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T