មកស្គាល់សត្វបក្សីដ៏គ្រោះថ្នាក់បំផុត របស់ពិភពលោក ប៉ុន្តែមានពណ៌សម្បុរស្អាតប្លែក

//s5.kh1.co/7a/7a41e0752780d28a7b4693db3ba7ab2eeb747db4.jpg
យល់ដឹង

 ១៤-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តាមពិតក្រញាំម្រាមជើងកណ្ដាលមុតដូចកាំបិតរបស់វា អាចវាយប្រហារមនុស្សបាន ដែលកាលពីឆ្នាំមុនវាធ្លាប់សម្លាប់បុរសម្នាក់ នៅរដ្ឋផ្លរីដា។

អាមេរិក៖ វាត្រូវបានគេហៅថា ជាបក្សីគ្រោះថ្នាក់បំផុតរបស់ពិភពលោក។ តាមពិតក្រញាំម្រាមជើងកណ្ដាលមុតដូចកាំបិតរបស់វា អាចវាយប្រហារមនុស្សបាន ដែលកាលពីឆ្នាំមុនវាធ្លាប់សម្លាប់បុរសម្នាក់ នៅរដ្ឋផ្លរីដា។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្ររំភើបអំពីសត្វបក្សី cassowary ដែលមានមាឌធំ និងមិនអាចហោះហើរបានមួយនេះ គឺរូបរាងប្លែករបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រញាំជើងរបស់សត្វបក្សីដ៏គ្រោះថ្នាក់មួយនេះ
ក្រញាំជើងរបស់សត្វបក្សីដ៏គ្រោះថ្នាក់មួយនេះ

ជាមួយនឹងរោមពណ៌ខ្មៅនៅលើដងខ្លួន និងមានកពណ៌ស្វាយ ទឹកក្រូច ខៀវ និងបៃតងរហូតមកដល់សំណុំរោមលើក្បាលរបស់វា វាត្រូវបានគេគិតថា មានរូបរាងស្រដៀងនឹងអំបូរដាយណូស័រអ៊ីចឹង។

សត្វបក្សី cassowary
សត្វបក្សី cassowary

លោក Chad Eliason ដែលជាបុគ្គលិកវិទ្យាសាស្ត្រនិងបុគ្គលិកសិក្សា នៅក្នុងសារមន្ទីរ Field Museum ក្នុងទីក្រុងឈីកាហ្គោ បានឲ្យដឹងថា៖ «វាមានកម្ពស់ជាងមួយម៉ែត្រ។ វាធ្ងន់ណាស់។ ឆ្អឹងរបស់ពួកវាគឺក្រាស់។ ពួកវាអាចវាយប្រហារបាន។»

«មានរឿងរ៉ាវគ្រោះថ្នាក់ជាច្រើន ទាក់ទងនឹងការធាក់ ដោយក្រញាំជើងរបស់ពួកវា។ ពួកវាអាចជួយឲ្យអ្នកដឹងថា បក្សីក៏មានទំនាក់ទំនងជាមួយអំបូរដាយណូស័រដែរ។»

បើទោះជាគ្រោះថ្នាក់ រូបរាងពណ៌សម្បុររបស់វាមានភាពទាក់ទាញ
បើទោះជាគ្រោះថ្នាក់ រូបរាងពណ៌សម្បុររបស់វាមានភាពទាក់ទាញ

យោងតាមសួនសត្វ San Diego Zoo បានឲ្យដឹងថា ជើងទាំងសងខាងនៃម្រាមជើងទាំងបីរបស់វា មានក្រញាំដែលអាចមានប្រវែងរហូតដល់១០សង់ទីម៉ែត្រ ដែលអាចហែកខ្វាចមំសាសី ដោយការទាត់តែជើងម្ខាង។​ វាក៏អាចរត់រហូតដល់ចម្ងាយជិត៥០គឺឡូម៉ែត្រក្នុងមួយម៉ោង ឆ្លងកាត់ព្រៃស្រោង ហើយអាចលោតដល់កម្ពស់២ម៉ែត្រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T