គ្រាន់តែមើលរបៀបលាងចានក៏ដឹងចិត្តដែរ! តោះ​មក​សម្គាល់​​ចិត្ត​​មនុស្ស​ តាមរយៈការលាងចាន

//s5.kh1.co/7e/7e0b43c2eea7e59ef57c56b1450ee0d5e0fc53d9.jpg
យល់ដឹង

 ១៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មនុស្សដែលលាងចានបែបប្រញាប់ប្រញាល់៖ ពេលលាងចានម្តងៗ តែងតែលឺសម្លេងប៉ះទង្គិចគ្នា បញ្ជាក់ថា​ជាមនុស្ស​ចិត្ត​ឆេវឆាវ មិនសូវចេះគិតមុខក្រោយ តក់ក្រហល់ និងមិនសូវចេះរណបអ្នកណា

សម្គាល់ទៅមើល ថាតើ ៦ចំណុចនេះ មួយណាជាឥរិយាបថរបស់អ្នក?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លាងចានដោយប្រើទឹកស្អាតមុន៖ ជាមនុស្សមានការទទួលខុសត្រូវខ្ពស់ ឆ្លាតវៃ មុននឹងធ្វើអ្វីមួយគិតគូរល្អិតល្អន់ ចេះថែរក្សា និងស្រលាញ់នូវអ្វីដែលខ្លួនមាន។ ជាមនុស្សមានសណ្តានចិត្តល្អ ទោះមើលទៅពុំសូវចេះនិយាយច្រើន​ក៏ដោយ។

២. សម្អាតកាកសំណល់អាហារពីចាន មុននឹងលាង៖ ជាមនុស្សមានទំនួលខុសត្រូវ ចេះគិតបានគ្រប់ជ្រុងជ្រោយ មានការតាំងចិត្តខ្ពស់រាល់កិច្ចការដែលខ្លួនធ្វើ។ ជាអ្នកចាត់ចែងការងារដ៏ល្អម្នាក់ ជាមនុស្សសាមញ្ញ និយាយ​ត្រង់​ទៅត្រង់មក មិនចូលចិត្តគិតពីបញ្ហាស្មុគស្មាញច្រើន។

រូបតំណាង
រូបតំណាង

៣. លាងចានច្រើនទឹក៖ ជាមនុស្សចូលចិត្តគិតច្រើន តែរាល់គំនិតទាំងនោះរមែងរក្សាទុកក្នុងខួរក្បាលតែម្នាក់ឯង នាំឲ្យពេលខ្លះមើលទៅហាក់ដូចជាមនុស្សស្ងៀមស្ងាត់ មិនសូវនិយាយស្តី តែបើបានជួបមនុស្សដែលខ្លួនចូលចិត្ត គឺថាគ្មានអ្នកណានិយាយឈ្នះទេ។

៤. លាងចានប្រញាប់ប្រញាល់៖ ពេលលាងចានម្តងៗ តែងតែលឺសម្លេងប៉ះទង្គិចគ្នា បញ្ជាក់ថាជាមនុស្សចិត្តឆេវឆាវ មិនសូវចេះគិតមុខក្រោយ តក់ក្រហល់ និងមិនសូវចេះរណបអ្នកណា។ ប៉ុន្តែជាមនុស្សឆ្លាតវៃ មិនខ្ជិលច្រអូស ធ្វើការលឿន ចូលចិត្តបញ្ចេញគំនិតយោបល់ផ្ទាល់ខ្លួនឲ្យគេដឹង ហើយចូលចិត្តចាប់ផ្តើមនិយាយមុនគេរហូត។

រូបតំណាង
រូបតំណាង

៥. លាងចានតែ១ទឹក៖ ជាមនុស្សស្រលាញ់សេរីភាព មិនចូលចិត្តនៅក្រោមសម្ពាធនរណាម្នាក់ ធ្វើអ្វីៗតាម​ដែលខ្លួនចង់ធ្វើ ខ្វះរបៀបក្នុងការរស់នៅ សូម្បីតែរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនក៏ពុំសូវចេះរៀបចំ​ទុកដាក់ឡើយ។

៦. លាងចានដោយប្រើអារម្មណ៍សប្បាយៗ៖ ជាមនុស្សសុទិដ្ឋិនិយម ដែលតែងតែមើលពិភពលោកក្នុងផ្លូវល្អ មិនចេះពុតត្បុត ចេះផ្តល់កិតិ្តយសដល់អ្នកដែលខ្លួនស្រលាញ់រាប់អាន៕

Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T