ប្រវត្ដិខ្លះនៃក្រុង «មរណ:» ឬ ទីក្រុងប៉ុមពេអ៊ី នៅ​អ៊ីតាលី

//s5.kh1.co/f7/f75e423a7dab0bf5cc19c30e0844942e8fe33217.jpg
យល់ដឹង

 ១២-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីមុនទីនេះ​ជាស្រុក​របស់​កុលសម្ព័ន្ធ​ពនេចរ លុះក្រោយមកក៏ក្លាយជាស្រុកអាណានិគមរបស់ ពួករបស់ពួករ៉ូមុាំង ប្រហែលឆ្នាំ 80 មុន គ.ស

អ៊ីតាលី៖ ប៉ុមពេអុី​ ជាក្រុងបុរាណដែលមានវ័យចំណាស់ជាង 2000 ឆ្នាំមកហើយ។ កាលពីមុនទីនេះ​ជាស្រុក​របស់​កុលសម្ព័ន្ធ​ពនេចរ លុះក្រោយមកក៏ក្លាយជាស្រុកអាណានិគមរបស់ពួករបស់ពួករ៉ូមុាំង ប្រហែលឆ្នាំ 80 មុន គ.ស។ ក្រុងប៉មពេអុី ស្ថិតនៅបរិវេណ ជើងភ្នំភ្លើង វិសុវៀស ដែលកាលពីឆ្នាំ 118 ភ្នំភ្លើងនោះផ្ទុះឡើង ធ្វើឱ្យក្រុង ប៉ុមពេអុី ទាំងមូលគ្របដណ្ដប់ដោយផ្សែងស្រអាប់ពេញមេឃ រហូតសូម្បីតែពន្លឺព្រះអាទិត្យក៏មិនអាចចាំងពន្លឺឆ្លុះមកបាន ទើបធ្វើអោយក្រុងទាំងមូលត្រូវងងឹតសូន្យសុងទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុង ប៉ុមពេអុី
ក្រុង ប៉ុមពេអុី

លុះក្រោយពីនោះមិនយូប៉ុន្មាន ភក់ល្បាប់ ធ្យូងផេះ និងកម្អែលភ្នំភ្លើងបានហូរចូលមកគ្របដណ្ដប់ភូមិស្រុក ផ្ទះសម្បែងប្រជាពលរដ្ធ កប់បាត់ទៅក្រោមដី ដែលត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ប្រជាជនរាប់មុឺននាក់ត្រូវកប់​ក្នុងភក់ភ្លើងទាំងរស់យ៉ាងវេទនាបំផុត។

ក្រោយមកនៅឆ្នាំ 1747 មានអ្នកសិក្សាប្រវត្តិសាស្រ្ដស្រាវជ្រាវរកឃើញក្រុងប៉មពេអុីនេះឡើងវិញ ដោយគេ​បាន​ជីកកកាយយកដីដែលកប់ពីលើទាំងនោះចេញ ហើយក៏រកឃើញសំណល់ខ្មោចក្រុងដ៏ធំមួយដែលសង់ឡើងពីថ្ម​យ៉ាងរឹងមាំ ព្រមទាំងសាកសពជនជាតិ ប៉ុមពេអុី និងសត្វជាច្រើនអនេកដែលស្លាប់ក្រៀមកកក្លាយជាថ្ម។ សាកសពទាំងនោះបានបង្ហាញពីការស្លាប់យ៉ាងអណោចអធមបំផុតផងដែរ។ ដូច្នេះហើយ ទើបគេដាក់ឈ្មោះ​មួយ​ទៀត​អោយក្រុងនេះថា (សាកសពទីក្រុមរណ:)៕

ក្រុង ប៉ុមពេអុី
ក្រុង ប៉ុមពេអុី
ក្រុង ប៉ុមពេអុី
ក្រុង ប៉ុមពេអុី
សាកសពក្លាយជាថ្ម
សាកសពក្លាយជាថ្ម
សាកសពក្លាយជាថ្ម
សាកសពក្លាយជាថ្ម
សាកសពក្លាយជាថ្ម
សាកសពក្លាយជាថ្ម
ក្រុង ប៉ុមពេអុី
ក្រុង ប៉ុមពេអុី
KuyChandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T