ខួបអាពាហ៍ពិពាហ៍៤ឆ្នាំ! កែវ វាសនា និងភរិយា ធ្វើឡើងយ៉ាងសាមញ្ញ តែពោរពេញដោយក្ដីសុខ

//s5.kh1.co/7e/7ee05d4c5855149e0ff31b9c23008c899786be51.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើគិតមកត្រឹមពេលនេះ តារាចម្រៀងល្បីឈ្មោះ លោក កែវ វាសនា បានរៀបការបាន ៤ឆ្នាំហើយ ដោយកាលពីម្សិលមិញនេះ លោកបានដឹកដៃភរិយាទៅញ៉ាំអារហារពេលល្ងាចតែពីរនាក់យ៉ាងរ៉ូមែនទិច ជាពិសេសចំណងស្នេហាអ្នកទាំងពីរ ក៏កានើតែផ្អែមល្ហែមជាងមុនទៅទៀត។

ភ្នំពេញ៖ លោក កែវ វាសនា ជាតារាចម្រៀងមួយរូប មានប្រជាប្រិយភាព និង ជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ។ អ្វីដែលតារាប្រុសរូបនេះ កាន់តែជោគជ័យនោះ គឺជីវិតគ្រួសារ និង មុខជំនួញផ្ទាល់ខ្លួន ហើយលោក និង ភរិយា ក៏កាន់តែ បង្ហាញភាពផ្អែមល្ហែមចំពោះគ្នាពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យច្រណែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី បច្ចុប្បន្ន កែវ វាសនា មិនសូវលេចមុខច្រើនក្នុងសង្គមសិល្បៈ ដូចពេលមុនក៏ពិតមែនតែ លោកនៅតែ មានជីវភាពឡូយឆាយ មានផ្ទះធំស្កឹមស្កៃផងដែរ។ បើនិយាយពីជីវិតអាពាហ៍ពិពាហ៍លោក ជាមួយភរិយាគិតមកត្រឹមពេលនេះ មានរយៈពេល ៤ឆ្នាំហើយដែរ ដោយកាលពីម្សិលមិញនេះ លោកបាននាំភរិយា ទៅញ៉ាំអាហារពេលល្ងាចយ៉ាងសាមញ្ញ តែមានក្ដីសុខយ៉ាងរ៉ូមែនទិច ក្នុងឱកាសគម្រប់ខួប៤ឆ្នាំរបស់អ្នកទាំងពីរ។

រយៈពេល ៤ឆ្នាំមកនេះ ជីវិតប្ដីប្រពន្ធរបស់តារាប្រុសរូបនេះ តែងតែធ្វើឲ្យគ្រប់គ្នា លាន់មាត់សរសើរមិនដាច់ពីមាត់ មិនថា កែវ វាសនា ឬ ភរិយាលោកនោះទេ តែងតែបង្ហាញពីសកម្មភាពជីវិតគ្រួសារពួកគេយ៉ាងមានសុភមង្គល ជាពិសេសពេលនេះ លោកក៏មានកូនពី ២នាក់គួរឲ្យស្រលាញ់ទៀតផង។ បើទោះបី រៀបការបាន ៤ឆ្នាំមែន ​តែតារាប្រុសរូបនេះ តែងតែផ្ដល់ក្ដីស្រលាញ់ ការថ្នាក់ថ្នម ទៅកាន់ភរិយាពេញមួយទំហឹងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

កែវ វាសនា និង ភរិយា  
កែវ វាសនា និង ភរិយា  
កែវ វាសនា និង ភរិយា  
កែវ វាសនា និង ភរិយា  
កែវ វាសនា និង ភរិយា  
កែវ វាសនា និង ភរិយា  
កែវ វាសនា 
កែវ វាសនា 
កែវ វាសនា និង ភរិយា  
កែវ វាសនា និង ភរិយា  
កែវ វាសនា និង ភរិយា  
កែវ វាសនា និង ភរិយា  
 ភរិយា  កែវ វាសនា 
 ភរិយា  កែវ វាសនា 
កែវ វាសនា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T