តារាៗ ក្នុងឈុតដូចគ្នា តើអ្នកណាស្លៀកសមជាងអ្នកណា?

//s5.kh1.co/5f/5f55bede62ffbc621f9a55155f72b9318eab1e54.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ការតែងខ្លួនក្នុងឈុតដូចគ្នា ក៏តារាខ្លះ មិនសូវឲ្យចង់ឲ្យស្លៀកជាន់គ្នាប៉ុន្មានដែរ តែធ្វើយ៉ាងណា ម៉ូតសម្លៀកបំពាក់ តែងតែចេញដំណើរៗគ្នា គឺមិនអាចហាមបាននោះទេ។

ភ្នំពេញ៖ ការតែងខ្លួន ភាគច្រើនក៏មានការជាន់គ្នាបន្តិចបន្តួចហើយ ដោយសារតែជួនកាលម៉ូតសម្លៀកបំពាក់ ទើបតែចេញ ដូច្នេះហើយ តារាៗ ត្រូវយកស្លៀកដំណើរពេលគ្នា ដោយមិនអាចជៀសផុតរូចពីរឿងនេះ ព្រោះមិនអាចហាមឃាត់ចិត្តអ្នកផ្សេង ឲ្យស្រលាញ់ខុសបាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កន្លងមក ក៏ឃើញមានរូបភាពតារាៗជាច្រើន បានស្លៀកសម្លៀកបំពាក់ ដូចគ្នាដែរ តែរូបសម្រស់របស់ពួកគេ ក៏ស្រស់ស្អាតម្យ៉ាងម្នាក់ផងដែរ មិនអាចប្រៀបធៀបគ្នាបាននោះទេ ហើយក្នុងនោះ ក៏មានតារាសម្តែងស្រីប៉ុន្មានដួង ក៏បានស្លៀកឈុតពណ៌ឆើតៗដូចគ្នា ដែលជាប្រភេទរ៉ូប យ៉ាងទាន់សម័យ។

ក្នុងនោះ ជួនកាលពួកគេ ស្លៀករ៉ូបប្រភេទតែមួយ ហើយសូម្បីតែពណ៌ក៏ដូចគ្នាទៀតនោះ ធ្វើឲ្យហ្វេនពិបាក សម្រេចចិត្តថា អ្នកណាស្អាតជាងអ្នកណានោះទេ បើសុទ្ធតែស្រស់ៗដូចគ្នាយ៉ាងនេះ បើទោះបីជាពួកគេ មានអាយុខុសគ្នាក៏ដោយ។ ហើយក៏អាចនិយាយបានថា កម្រនឹងឃើញតារាទាំងនោះ ស្លៀករ៉ូបស្រដៀងគ្នាបែបនេះណាស់ ដោយសារតែ ពួកគេ ជាប្រភេទតារា ដែលមានចំណង់ចំណូលចិត្ត និងស្ទាយ៍លេងខ្លួនផ្សេងៗពីគ្នា៕

ឈុតរ៉ូបដូចគ្នា
ឈុតរ៉ូបដូចគ្នា
ឈុតរ៉ូបដូចគ្នា
ឈុតរ៉ូបដូចគ្នា
ឈុតរ៉ូបដូចគ្នា
ឈុតរ៉ូបដូចគ្នា
ឈុតរ៉ូបដូចគ្នា
ឈុតរ៉ូបដូចគ្នា
ឈុតរ៉ូបដូចគ្នា
ឈុតរ៉ូបដូចគ្នា
ហ៊ិន ច័ន្ទនីរ័ត្នស្តេឡាម៉ាក សែនសូនីតាគង់ វង្សយ៉ាទីលីឡាគង់ ចាន់ស្រីមុំរ៉ូ ចាន់ដារ៉ាបេប៊ី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T