ប្រុងប្រយ័ត្ន! ខេត្ដចំនួន៧នឹងរងបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្ដាក់ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែឧសភាខាងមុខនេះ

//s5.kh1.co/9d/9df26120f9d67e08f6d52131e392780af1cd26e3.png
សង្គម

 ១១-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែឧសភាខាងមុខនេះ ប្រទេសកម្ពុជាអាចនឹងរង...

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែឧសភាខាងមុខនេះ ប្រទេសកម្ពុជាអាចនឹងរងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយជាពិសេសនោះ គឺនៅតាមបណ្ដាខេត្ដចំនួន ៧ ដូចជា ខេត្ដបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្ដរមានជ័យ និងខេត្ដព្រះវិហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា បាតុភូតធម្មជាតិដែលអាចនឹងកើតឡើងនាពេលដ៏ខ្លីខាងមុខនេះ គឺដោយសារភាគពាយ័ព្យ និងភាគខាងជើងប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ហើយនៅថ្ងៃទី១៥ ខាងមុខនេះដែរ កម្ពុជានឹងរងរបបខ្យល់មូសុង ដែលបក់មកពីទិសនិរតី ជាមួយនឹងការចាប់ផ្ដើមនូវរដូវវស្សា។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មេត្ដាថែរក្សាខ្លួន និងបង្កើនការប្រុងប្រយ័ត្ន៕

លិខិតរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T