ផ្អើលគេអស់! ហេតុតែចង់ក្រើនរម្លឹកប្រជាជន ពីកូវីដ១៩ មេធាវីម្នាក់សុខចិត្តតែងខ្លួនជាខ្មោចGrim Reaper

//s5.kh1.co/f1/f154c6c2630dc61c01f340b4ff00ebc96cbdbbaa.jpg
សង្គម

 ១១-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្មានតែខ្មោចមកពីណា ការពិតគឺ​ជា មេធាវីសោះ ដោយសារតែចង់ទប់ស្កាត់វីរុសកូរ៉ូណា គាត់បានជ្រើសរើសវិធីមួយនេះ ដើម្បីរំលឹកដល់ប្រជាជនអំពីវីរុសកូរ៉ូណា ដែលមិនទាន់មានសភាពស្ងប់ស្ងាត់នៅឡើយ។

អាមេរិក៖ ថ្មីៗនេះ មេធាវីមួយរូប ដែលមានឈ្មោះថា Daniel Uhlfelder បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើឆ្នេរខ្សាច់សមុទ្រ នៅក្នុងរដ្ឋផ្លរីដា ប្រទេសអាមេរិក ដោយបានតុបតែងខ្លួនដូចជា តួអង្គខ្មោច ដៃមានកាន់កណ្តៀវ ដូចទៅនឹងតួអង្គខ្មោច ដែលមានឈ្មោះថា Grim Reaper ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ នៅពេលដែលរូបលោក តុបតែងឈុតខ្មោចបែបនេះ មិនបានប៉ុន្មានផង ក៏មានអ្នកកាសែតជាច្រើននាក់ដូចជា CNNនិង The Guardian ជាដើម  មកសម្ភាសន៍ ដើម្បីស្រង់យកព័ត៍មានថា តើហេតុអ្វីបានជាគាត់តុបតែបខ្លួនរបៀបនេះ ក្នុងគោលបំណងអ្វី?

ភ្លាមៗនេះ បុរសតែងជាខ្មោចរូបនោះ មិនបានបង្អង់យូរឡើយ ដោយបង្ហាញភ្លាមអំពី គោលបំណងដែលធ្វើរបៀបនេះ គឺចង់ទប់ស្កាត់ការឆ្លងរីករាលដាលនៃ វីរុសកូរ៉ូណាដែលបានចម្លង និងសម្លាប់មនុស្សជាច្រើននាក់មកហើយ ជាពិសេសគឺ អ្នកទេសចរណ៍ដែលមកកំសាន្ត នៅឆ្នេរសមុទ្រនេះតែម្តង ដែលអាចជាប្រភពចម្លង ដល់អ្នករស់នៅតំបន់នេះផងដែរ។

គួរបញ្ជាក់ថា គំនិតដែលតែងខ្លួនជា Grim Reaper របស់មេធាវី Daniel Uhlfelder មុនដំបូងគឺ ត្រូវបានប្រពន្ធជំទាស់ជាច្រើនលើកច្រើនសារ ព្រោះតែនាងយល់ថា ធ្វើរបៀបអាចនឹង គ្រោះថ្នាក់ដល់រូបគាត់ ជាក់ជាមិនខាន ប៉ុន្តែចុងក្រោយបុរសផ្នែកច្បាប់ម្នាក់នេះ នៅតែជំនះធ្វើទាល់តែបាន ដោយសារតែគាត់គេងមិនលក់រាល់យប់ តែងតែព្រួយបារម្ភអំពីហានិភ័យដែលអាចនឹងកើតឡើង នៅពេលមិនធ្វើបែបនេះ៕

សូមចូលមើលរូបខាងក្រោម៖

Daniel Uhlfelder
Daniel Uhlfelder
Daniel Uhlfelder
Daniel Uhlfelder
Daniel Uhlfelder
Daniel Uhlfelder
Daniel Uhlfelder
Daniel Uhlfelder
Daniel Uhlfelder
Daniel Uhlfelder
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T