ប្រសិនមានសញ្ញាដូច្នេះ នៅទន្លេ ឬបឹង គួរតែកុំចូលលេងទឹកជាដាច់ខាត ប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិត!

//s5.kh1.co/5f/5f8f321e0624f3d688df6c21483aa619cda83320.jpg
យល់ដឹង

 ១១-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បឹង ទន្លេគឺជាទីកន្លែងលំហែកាយមួយដែលធ្វើឲ្យយើងអាចរំសាយទុក្ខកង្វល់បានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែមុនពេលចូលលេងទឹកនៅតំបន់ណាមួយសូមគប្បីពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយសិន ថាតើទីកន្លែងនោះប្រាកដថាមានសុវត្ថិភាព ឬអត់។

បឹង ទន្លេគឺជាប្រភពទឹកមួយដ៏មានសារៈសំខាន់បំផុតដែលអាចឲ្យមនុស្សទាញយកផលប្រយោជន៍ផ្សេងៗបាន និងជាកន្លែងល្អបំផុតសម្រាប់លំហែកាយបានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មនុស្សភាគច្រើនជ្រើសរើសកន្លែងដែលមានទឹក ដូចជាបឹង ឬទន្លេជាដើមដើម្បីកម្សាន្តលំហែកាយនិង អារម្មណ៍ពីការងារឬ ភាពស្មុគស្មាញបាន ប៉ុន្តែនៅពេលខ្លះប្រភពទឹកមួយចំនួនមិនប្រាកដថាមានសុវត្ថិភាពក្នុងការហែលកម្សាន្តនោះទេ នៅពេលដែលអ្នកចង់ចូលហែលទឹកកម្សាន្តនៅតាមបឹងបួរ ឬទន្លេ គប្បីពិនិត្យឲ្យគ្រប់ជ្រុងជ្រោយជាមុនសិន ថាតើកន្លែងណាមួយដែលអ្នកប្រុងនឹងចូលលេងទឹកនោះមានសុវត្ថិភាពឬអត់។

ដោយឡែកប្រសិនបើអ្នកសង្កេតឃើញសភាពបែបនេះនៅតាមប្រភពទឹកណាមួយ សូមកុំធ្វើចូលលេងឲ្យសោះប្រយ័ត្នមានគ្រោះថ្នាក់ដែលអាចនឹងធ្ងន់ធ្ងរខ្លាំងដល់ជីវិតថែមទាំងផង៖

១.មានសារាយពេញផ្ទៃទឹក៖

រូបតំណាង
រូបតំណាង

ទោះបីជាសារាយខ្លះនៅក្នុងទឹកមិនបង្កគ្រោះថ្នាក់ក៏ពិតមែន ប៉ុន្តែមួយចំនួនទៀតអាចបណ្តាលឲ្យដល់ស្បែក ភ្នែក ជាដើមឬ ករណីអ្នកហែលទឹកច្រឡំលេបវាចូលក្នុងកំឡុងពេលហែលទឹក វាអាចបង្ករទៅជា ករណីក្អួតចង្អោរ វិលមុខ ធីងធោង ក្តៅខ្លួនឬ ឈឺក្រពះជាដើម។

២.តែងតែក្រឡេកមើលជុំវិញប្រសិនបើឃើញស្លាកសញ្ញាហាមឃាត់សូមកុំចូលលេងជាដាច់ខាត៖

រូបតំណាង
រូបតំណាង

ប្រភពទឹកនីមួយៗប្រសិនជាធ្លាប់មាននរណាម្នាក់ធ្លាប់មានគ្រោះថ្នាក់រួចមកហើយ គេតែងតែដាក់បម្រាមស្លាកសញ្ញាសម្គាល់ដើម្បីឲ្យអ្នកទេសចរណ៍ដឹងមុនជានិច្ច ដូច្នោះមុននឹងធ្វើការចូលលេងទឹកនៅកន្លែងណាមួយ ត្រូវសាកសួរ ឬក៏មើលផ្លាកសញ្ញាជាមុនសិន ដើម្បីសុវត្ថិភាព។

៣.ប្រភពទឹកដែលមានចរន្តទឹកហូរខ្លាំង៖

រូបតំណាង
រូបតំណាង

មិនប្រាកដថាអ្នកចេះហែលទឹកកម្រិតណាក៏ដោយ តែប្រសិនបើឃើញបែបនេះហើយ គួរតែកុំហែលល្អជាង ព្រោះថាអ្នកអាចនឹងគួចទៅតាមទឹកក៏ថាបាន។

៤.ប្រភពទឹកដែលមានកសិដ្ឋាន ឬកន្លែងចិញ្ចឹមសត្វនៅក្បែរ៖

រូបតំណាង
រូបតំណាង

ម្ចាស់កសិដ្ឋានភាគច្រើនតែងតែនាំសត្វ ដែលពួកគេចិញ្ចឹមមកលាងជម្រះខ្លួនឬ ពេលខ្លះបង្ហូរកាកសំណល់ដែលចេញពីកសិដ្ឋានចូលក្នុងប្រភពទឹកដែលនៅក្បែរៗនោះ ដែលបណ្តាលឲ្យជាបាក់តេរីជាច្រើនមុខផងដែរ នៅពេលដែលយើងងូតអាចនឹងកើតបញ្ហា ទៅលើស្បែកជាដើម។ ហេតុដូច្នោះហើយ ចំណុចទាំងប៉ុន្មាននេះ គ្រាន់តែជាដាស់តឿនមួយសម្រាប់ប្រិយមិត្តណាដែរ ត្រៀមចូលហែលទឹកនៅតំបន់មួយណាដែលយើងមិនធ្លាប់ស្គាល់ ព្រោះបញ្ហាយើងមិនអាចដឹងមុននោះទេ ដូច្នោះមានតែការប្រុងប្រយ័ត្ន៕

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T