ទម្លាប់អាក្រក់ចំពោះសុខភាពទាំងនេះគួរតែកុំយកខ្លួនទៅបៀតអី បើសិនជាមិនចង់ឲ្យឆាប់មានជំងឺទេ

//s5.kh1.co/0e/0e6ff7b390f97cb4505082bee19ac87ed394938d.jpg
យល់ដឹង

 ១១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មនុស្សជាច្រើនមិនអាចយកចិត្តទុកដាក់ថែរក្សាសុខភាពរាងកាយរបស់ខ្លួនបានឡើយ។

មនុស្សជាច្រើនមិនអាចយកចិត្តទុកដាក់ថែរក្សាសុខភាពរាងកាយរបស់ខ្លួនបានឡើយ។ អ្នកប្រហែលជាមិនដឹងអំពីរឿងនេះទេ ប៉ុន្តែគ្រប់នាទីទាំងអស់ដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួនដូចជា ផ្តាសាយ គេងមិនគ្រប់ អស់កម្លាំងជាញឹកញាប់ និងឈឺក្បាលជាប់ អាចដោយសារតែទម្លាប់មិនផ្តល់សុខភាពតែម្តង ឬហៅថាទម្លាប់អាក្រក់ដែលអ្នកតែងតែធ្វើវាដោយមិនដឹងខ្លួន។ ទម្លាប់អាក្រក់ទាំងនេះអាចធ្វើឲ្យអ្នកងាយនឹងមានអាការៈខាងលើបាន ដោយសារតែវាទៅជំរុញដល់ប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ដូច្នេះតើទម្លាប់អាក្រក់ទាំងនេះមានអ្វីខ្លះទៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជក់បារី

រូបតំណាង
រូបតំណាង

មិនមែនតែជក់បារីខ្លួនឯងទេ តែការស្រូបផ្សែងបារីពីគេក៏អាចនាំឲ្យប៉ះពាល់ដល់សុខភាពខ្លាំងក្លាដែរ ដោយចាប់ផ្តើមដំបូងគេពីការធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយតែម្តង។ បើសិនជាអ្នកកំពុងតែមានទម្លាប់ ជក់បារីមែន ចូរផ្តាច់វាទៅ ព្រោះវាអាចបង្កជាជំងឺមហារីកច្រើនប្រភេទណាស់ដូចជា មហារីកសួត និងមាត់ជាដើម។ 

ញ៉ាំគ្រឿងស្រវឹងច្រើនៗពេក

ការញ៉ាំគ្រឿងស្រវឹងច្រើនៗគឺជារឿងអាក្រក់បំផុតសម្រាប់ប្រព័ន្ធភាពស៊ាំ ដោយសារតែវាទៅបំផ្លាញ អង់ទីគ័រក្នុងខ្លួនរបស់យើង។ អង់ទីគ័រមាននាទីប្រឆាំងនឹងមេរោគ ដែលជ្រៀតចូលទៅក្នុងរាងកាយ។ បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹងច្រើនពេក ប្រព័ន្ធភាពស៊ាំនឹងចុះខ្សោយខ្លាំងរហូតដល់ងាយធ្លាក់ខ្លួន ឈឺតែម្តង។ 

គេងតិចពេក

រាងកាយត្រូវការជួសជុលខ្លួនឯង ហើយរាងកាយនឹងស្រួលបួលមកវិញនៅពេលគេងលក់។ ប៉ុន្តែបើសិនជាអ្នកមិនអាចផ្តល់ពេលវេលាគេងដល់រាងកាយគ្រប់គ្រាន់ តែនោះរាងកាយក៏ងាយនឹងឈឺដែរ ដោយសារតែប្រព័ន្ធភាពស៊ាំគ្មានពេលសម្រាក និងជួសជុលអ្វីដែលខូចខាត។ កាលណាប្រព័ន្ធភាពស៊ាំចុះខ្សោយ អ្នកងាយប្រឈមខ្លាំងនឹងការបង្ករោគដោយបាក់តេរី និងវិរុសហើយ ជាពិសេសជំងឺផ្តាសាយតែម្តង។ 

ស្រ្តេសច្រើន និងរយៈពេលយូរពេក

រូបតំណាង
រូបតំណាង

លើលោកនេះគ្មាននរណាដែលមិនចេះស្រ្តេសឡើយ ប៉ុន្តែបើសិនជាអ្នកបណ្តែតបណ្តោយឲ្យវាកើនឡើងច្រើនទៅៗ វាពិតជាមានឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យងាយឈឺខ្លាំងណាស់។ នៅពេលអ្នកស្រ្តេសខ្លាំង ខួរក្បាលនឹងផលិតអ័រម៉ូន Cortisol ច្រើនដែលធ្វើឲ្យកោសិកា T Cells ខូចខាត ឬចុះខ្សោយទាំងស្រុង។ កោសិកាមួយនេះសំខាន់ណាស់ក្នុងការប្រឆាំងនឹងការបង្ករោគ។

មិនបានហាត់ប្រាណ

ការហាត់ប្រាណគឺជាមធ្យោបាយដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើបានដើម្បីថែទាំរាងកាយបាន។ ការដែលមិនបានអនុវត្ត និងមិនហាត់ប្រាណសោះ អាចនឹងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធភាពស៊ាំបាន ហើយ ក៏បន្ថយសុខភាពទូទៅដែរទោះបីជាអ្នកមិនបានសម្គាល់ដឹងក៏ដោយ។ អ្នកដែលមិនបានហាត់ប្រាណទំនងជាងាយនឹងមានជំងឺណាស់ ហើយក៏ប្រឈមកាន់តែខ្លាំងនឹងជំងឺដូចជា ទឹកនោមផ្អែម និងជំងឺ បេះដូងសរសៃឈាមផងដែរ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T