វេជ្ជបណ្ឌិត​ដែលព្យាបាលអ្នកជំងឺ​កូវីដ១៩ ដំបូងគេ​របស់​អាមេរិក​បារម្ភ​ថា ការផ្ទុះ​ជំងឺនេះ​លើក​ទីពីរ​អាចនឹង...

//s5.kh1.co/a8/a86566ccbce951c65e8cc06f332d7df53652f5b3.jpg
យល់ដឹង

 ១១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតដែលបានព្យាបាលអ្នកជំងឺកូវីដ១៩ដំបូងគេនៅសហរដ្ឋអាមេរិកបាននិយាយថា គាត់ខ្លាចនៅពេល​ជំងឺនេះផ្ទុះ​ជា​លើក​​ទីពីរ​ទៀត

សហរដ្ឋអាមេរិក៖ វេជ្ជបណ្ឌិតដែលបានព្យាបាលអ្នកជំងឺកូវីដ១៩ដំបូងគេនៅសហរដ្ឋអាមេរិកបាននិយាយថា គាត់​ខ្លាចនៅពេលជំងឺនេះផ្ទុះជាលើកទីពីរទៀត ខណៈពេលដែលមិនដឹងថា ប្រទេសនេះអាចមានអ្វីគ្រប់គ្រាន់ក្នុង​ការទប់ស្កាត់ជំងឺនេះ​ម្តងទៀតឬអត់ទេ។ នេះបើយោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Daily Mail។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វេជ្ជបណ្ឌិត  George Diaz 
វេជ្ជបណ្ឌិត  George Diaz 

វេជ្ជបណ្ឌិតម្នាក់នេះមានឈ្មោះថា Dr. George Diaz បានព្យាបាលអ្នកជំងឺកូវីដ១៩របស់គាត់ដំបូងគេ ដែល​ត្រូវបានរកឃើញច្បាស់ក្នុងខែមករាកន្លងនេះ ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយបានប្រើប្រាស់ថ្នាំ Remdesivir ដែលជា​ថ្នាំប្រឆាំងនឹងវីរុស ព្រមទាំងទទួលស្គាល់ដោយប្រទេសអាមេរិកផ្ទាល់​ក្នុងការប្រើប្រាស់​លក្ខណៈបន្ទាន់​ផងដែរ។ ថ្វីបើថ្នាំនេះទទួលបានជោគជ័យក្នុងការព្យាបាលជំងឺក៏ដោយ តែវេជ្ជបណ្ឌិតខាងលើនេះបានបន្ថែមថា ការនៅដាច់​ដោយឡែកពីគេនៅតែជាវិធីព្យាបាលដ៏មានប្រសិទ្ធភាពបំផុត ហើយគាត់ក៏បារម្ភថា៖ «នៅពេលសេដ្ឋកិច្ចបើកឲ្យ​ដំណើរ​ការវិញ យើងនឹងជួបជំងឺនេះផ្ទុះឡើងវិញជាលើកទីពីរ ហើយក៏ធំដូចលើកទីមួយដែរ»។ 

វេជ្ជបណ្ឌិត Diaz បានបន្ថែមទៀតថា ដោយសារតែការបង្កើតវ៉ាក់សាំងកំពុងតែធ្វើនៅឡើយ តែថ្នាំ Remedesivir ឃើញថា ដើរតួនាទីមួយក្នុងការទប់ស្កាត់វីរុស ប៉ុន្តែវាក៏ត្រូវតែប្រើប្រាស់ឲ្យបានទូលំទូលាយដែរ។ សូមបញ្ជាក់ថា មកដល់សព្វថ្ងៃនេះ ចំនួនអ្នកស្លាប់ និងអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងខ្លាំងជាងគេក្នុងសហរដ្ឋអាមេរិក ដោយស្ថិតិទាំងនោះបានវ៉ាដាច់ប្រទេសចិនទាំងស្រុងដែលជាទីតាំងកើតជំងឺនេះដំបូងគេទៀតផង៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T