ឃើញសិស្សមានសាច់ជាងមុន បន្ទាប់ពីសំងំនៅតែក្នុងផ្ទះរយៈពេល៣ខែ ស្រាប់តែនាយកសាលា បញ្ជាឲ្យរត់ហាត់ប្រាណជិត២ម៉ោងរាល់ថ្ងៃ (មានវីដេអូ)

//s5.kh1.co/0a/0a79e90e07abfd368dd0427742ce9236753facb5.jpg
សង្គម

 ១០-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នាយកនៅសាលារៀនមួយកន្លែងក្នុងខេត្តជាងស៊ូ ភាគខាងកើតប្រទេសចិន បានបញ្ជាឲ្យសិស្សរបស់ខ្លួន រត់ហាត់ប្រាណយ៉ាងហោចណាស់ចំនួន១០០នាទីជារៀងរាល់ថ្ងៃដើម្បីឲ្យស្រកទម្ងន់ បន្ទាប់ពីសំងំនៅតែក្នុងផ្ទះអស់​រយៈពេល៣ខែមកនេះ។

ចិន៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាតយ៉ាងឥតឈប់ឈរ ខាងសាលារៀននៅតាមបណ្ដាប្រទេសនាៗ ត្រូវបានបិទទ្វារបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ យ៉ាងណាមិញ ក្រោយពីអត្រានៃអ្នកឆ្លងជំងឺកូវីដ-១៩អន់ថយ សាលារៀនមួយចំនួននៅឯប្រទេសចិន បានបើកដំណើរការឲ្យសិស្សចូលរៀនវិញជាធម្មតាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ នាយកនៅសាលារៀនមួយកន្លែងក្នុងខេត្តជាងស៊ូ ភាគខាងកើតប្រទេសចិន បានបញ្ជាឲ្យសិស្សរបស់ខ្លួន រត់ហាត់ប្រាណយ៉ាងហោចណាស់ចំនួន១០០នាទីជារៀងរាល់ថ្ងៃដើម្បីឲ្យស្រកទម្ងន់ បន្ទាប់ពីសំងំនៅតែក្នុងផ្ទះអស់​រយៈពេល៣ខែមកនេះ។

លោក ហ្សូ យ៉ុងយាន ជានាយកសាលា បានមានប្រសាសន៍ថា ចំពោះការបញ្ជាឲ្យសិស្សរត់ហាត់ប្រាណបែបនេះ ដោយសារតែគាត់សង្កេតឃើញថា សិស្សហាក់ដូចជាឡើងទម្ងន់ ដែលអាចបណ្ដាលមកពីការបរិភោគចំណីអាហារឆ្ងាញ់ៗច្រើន និងគេងស្រួលនៅផ្ទះ កំឡុងពេលសាលាបិទទ្វារ។ ការរត់ហាត់ប្រាណក្នុងមួយថ្ងៃ បានបែងចែកចេញជាវគ្គ និងក្នុងមួយវគ្គមាន​រយៈពេលជិត៣៥នាទី ហើយវាបានធ្វើឲ្យសិស្សបំបាត់ភាពឈឺសន្លាក់សាច់ដុំ និងបង្កើនភាពរឹងមាំទៀតផង។

សិស្សស្រីម្នាក់ បានឲ្យដឹងដែរថា ចាប់តាំងពីសាលាចាត់វិធានការរត់ហាត់ប្រាណមក រូបនាងផ្ទាល់បានស្រកទម្ងន់អស់ចំនួនគីឡូក្រាមហើយ។ ហើយនាយកសាលា បាននិយាយថា ស្រីៗនឹងមានសម្រស់កាន់តែស្រស់ស្អាត ប្រសិនបើពួកគេស្គមជាងមុន។

គួររម្លឹកដែរថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានសិស្សយ៉ាងតិចណាស់ចំនួននាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការហាត់ប្រាណនៅសាលារៀន។ ហើយនេះជាមូលហេតុមួយ ដែលធ្វើឲ្យសាលារៀននៅឯខេត្តសានសុី និងខេត្តហ្សេជាំង​ មានការព្រួយបារម្ភជាខ្លាំងពីសុខភាពសិស្ស រហូតដល់សម្រេចចិត្តដកការប្រលងហាត់ប្រាណចេញផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពនៃការរត់ហាត់ប្រាណនៅសាលារៀន
ទិដ្ឋភាពនៃការរត់ហាត់ប្រាណនៅសាលារៀន
ទិដ្ឋភាពនៃការរត់ហាត់ប្រាណនៅសាលារៀន
ទិដ្ឋភាពនៃការរត់ហាត់ប្រាណនៅសាលារៀន
ទិដ្ឋភាពនៃការរត់ហាត់ប្រាណនៅសាលារៀន
ទិដ្ឋភាពនៃការរត់ហាត់ប្រាណនៅសាលារៀន
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T