អ្នកគួរធ្វើរឿងទាំងនេះសិន មុននឹងសម្រេចចិត្តរៀបការ

//s5.kh1.co/56/56630c711a0d395202344bf9cc93bd1fcd9859e8.jpg
យល់ដឹង

 ១១-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកគួរតែធ្វើរឿងទាំងអស់នេះជាមុនសិន មុននឹងរៀបការ

ការរៀបការមិនមែនជាកាតព្វកិច្ច តែជាជម្រើស អ្នកមិនគួរព្រោះតែមិនទាន់ដល់ពេលសមស្របសម្រាប់រៀបការ បែរជាមានអារម្មណ៍ថាខ្លួនឯងគ្មានអ្វីល្អ ឬក៏ខូចចិត្តធ្វើបាបខ្លួនឯងនោះទេ។ ក្នុងកំឡុងពេលដែលអ្នកនៅមិនទាន់ចូលដល់ថ្ងៃរៀបការទេ អ្នកអាចធ្វើរឿងទាំងនេះជាមុនសិនចាំសម្រេចចិត្តចូលរោងការក៏មិនយឺតពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ណាត់ជួបគ្នា ឬក៏មានទំនាក់ទំនងស្នេហា

មិនមែនគ្រប់គ្នាដែលរៀបការសុទ្ធតែជួបទំនាក់ទំនងដែលគួរឲ្យរំភើប និងគួរឲ្យចងចាំនោះទេមុននឹងរៀបការ។ អ្នកជំនាញ ខាងស្នេហាបាននិយាយថា ការមានទំនាក់ទំនងស្នេហាមុននឹងរៀបការ គឺជារឿងល្អដែលជួយឲ្យអ្នកអាចសម្រេចចិត្ត ថាគួរជ្រើសរើសមនុស្សបែបណាដែលសក្តិសមសម្រាប់ខ្លួន ឯងបាន។ បទពិសោធន៍​អំពីទំនាក់ទំនងដែលអ្នកមាន នឹងអាចជួយជាឯកសារយោងសម្រាប់អ្នកទៅថ្ងៃមុខ ដែលអ្នកនឹងអាចយកវាទៅប្រើប្រាស់នៅពេលដែលអ្នកស្វែងរកមិត្តមួយរយឆ្នាំបានយ៉ាងមានប្រសិទ្ធភាព។

២. រៀនរស់ដោយខ្លួនឯង

ការរស់នៅតែម្នាក់ឯង នឹងបង្រៀនមេរៀនជីវិតដល់អ្នកបានយ៉ាងច្រើន។ អ្នកអាចរៀនចាត់ចែងលុយកាក់ រៀនគ្រប់គ្រងអារម្មណ៍ រៀនចំណាយទៅលើរឿងផ្សេងៗ និងរៀនចំណាយពេលចុងសប្តាហ៍ដើម្បីខ្លួនឯង។ អ្នកក៏ចាប់ផ្តើមចេះប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនតែម្នាក់ឯងដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង។

រូបតំណាង
រូបតំណាង

៣. ចាត់ចែងហិរញ្ញវត្ថុដោយខ្លួនឯង

ទោះជាអ្នកមិនទាន់មានការងារប្រាកដប្រជា ឬក៏មានការងារដែលទទួលបានប្រាក់ខែល្អ ការចាត់ ចែងលុយកាក់ដោយខ្លួនឯងបានគឺមានន័យថា អ្នកនឹងមិនរៀបការនោះទេ បើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់។ កាលណាអ្នកដឹងពីគុណតម្លៃរបស់ខ្លួនហើយ ការបែកបាក់ឬលែងលះគ្នាអាចមិនមែនជាបញ្ហាធំសម្រាប់អ្នកនោះឡើយ ព្រោះអ្នកអាចឈរដោយខ្លួនឯងបាន និងអាចស្រឡាញ់ខ្លួនឯងបានជាងអ្នកដទៃស្រឡាញ់អ្នកទៀតផង។

៤. ឈ្លោះគ្នាជាមួយគូដណ្តឹងរបស់អ្នក

រូបតំណាង
រូបតំណាង

អ្នកជំនាញបាននិយាយថា កូនសោរសំខាន់នៅក្នុងការយល់ពីគ្នាទៅវិញទៅមក គឺការឈ្លោះគ្នា។ មុននឹងរៀបការអ្នក គួរយល់ពីគ្នាឲ្យបានច្បាស់ជាមុនសិន ហើយត្រូវចាំថាមិនថាគូស្វាមីភរិយាដែលសប្បាយចិត្តបំផុត ដែលឈ្លោះគ្នាច្រើនបំផុត ដែលសក្តិសមគ្នាបំផុត គឺសុទ្ធតែមានគំនិតខុសៗគ្នាទាំងអស់។ គ្មាននរណាម្នាក់ដែលចង់រៀបការជាមួយមនុស្សដែលចាំតែទម្លាក់កំហុសឲ្យអ្នក នៅពេលដែលមានបញ្ហានោះទេ ហេតុនេះហើយអ្នកត្រូវធ្វើជាមនុស្សដែលមានឆន្ទះនៅក្នុងការដោះស្រាយបញ្ហាដោយបើកចំហ ចៀសវាងការប្រើកាយវិការដាក់សម្ពាធចំពោះគ្នានៅពេលមានមានជម្លោះ។

៥. ដើរលេងឲ្យបានច្រើន

ប្រសិនបើអ្នកមិនទាន់មានគម្រោងទៅដើរលេងឯណាទេ អ្នកគួរតែចាប់ផ្តើមរៀបចំពីពេលនេះទៅ ព្រោះកំឡុងពេលដែលនៅតែម្នាក់ឯង អ្នកគួរតែស្វែងរកបទពិសោធន៍ថ្មីៗទាក់ទងនឹងការដើរលេង ព្រមទាំងទទួលយកភាពស្រស់ស្អាត របស់ពិភពលោកឲ្យបានច្រើន។ ប្រាកដណាស់ថាអ្នកក៏អាចនាំគូស្នេហ៍ ឬក៏គូដណ្តឹងទៅជាមួយក៏បាន ប៉ុន្តែការដើរលេងបែបនេះ ប្រសិនបើអ្នកទៅជាមួយនឹងមិត្តអ្នកមុខជាមានភាពសប្បាយរីករាយច្រើនតែម្ដង។

ការមានបទពិសោធន៍ ក្នុងការដើរលេងតែម្នាក់ឯង ឬជាមួយនរណាម្នាក់ វាអាចជួយឲ្យអ្នកកាន់តែមានភាពរឹងមាំ និងជួយឲ្យអ្នកចេះធ្វើទំនាក់ទំនងទៅកាន់អ្នកដទៃកាន់តែច្រើន។ បន្ទាប់ពីរៀបការរួចការដើរលេងរបស់អ្នកនឹងមិនដូចជាកាលពីអ្នកនៅតែម្នាក់ឯងនោះទេ ព្រោះអ្នកត្រូវធ្វើការសម្រេចចិត្តរួមជាមួយគ្នាពីកន្លែងដែលត្រូវទៅ និងត្រូវធ្វើជាមួយដៃគូរបស់អ្នក។

៦. បង្កើនចំណង់ចំណូលចិត្តបន្ថែមទៀត

ចំណង់ចំណូលចិត្តមិនត្រឹមតែគួរឲ្យចាប់អារម្មណ៍នោះទេ តែវាក៏ជួយផ្តល់ពេលវេលា និងទីកន្លែងផ្ទាល់ខ្លួនដល់អ្នកផងដែរ។ មិនថាជាការហាត់ប្រាណ ការអាន ការសរសេរ ហាត់យូហ្គា សមាធិ គូររូប គឺសុទ្ធតែអាចជួយកាត់បន្ថយស្ត្រេស និងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សរីករាយ និងជាដៃគូដែលល្អទៀត ផង។

រូបតំណាង
រូបតំណាង

៧. មិនគួរនិយាយរឿងរបស់អ្នក និងគូស្នេហ៍ឲ្យអ្នកដទៃស្តាប់ច្រើនពេក

នៅពេលដែលអ្នកជួបគ្នាដំបូង ឬក៏ចាប់ផ្តើមសេពគប់់គ្នា អ្នកប្រហែលជាចង់ចែករំលែករឿងខ្លះៗទៅកាន់មិត្តរបស់អ្នក ឬក៏គ្រួសាររបស់អ្នក ប៉ុន្តែនៅពេលអ្នកជួបបញ្ហាអ្នកត្រូវធ្វើយ៉ាងណាការពារតម្លៃស្នេហារបស់អ្នក។ នៅពេលដែលអ្នកខឹង អ្នកមិនគួរជ្រើសរើសហ្វេសប៊ុកធ្វើជាកន្លែងចែកចាយព័ត៌មាននោះទេ ក៏មិនគួរខលទៅមិត្តរបស់អ្នកសួរថាជា កំហុសរបស់អ្នកណានោះដែរ។

ការរៀបការគឺជារឿងផ្ទាល់ខ្លួនរបស់អ្នក ហើយរឿងដែលកើតឡើងក្នុងទំនាក់ទំនងរបស់អ្នក គឺជានៅតែជាទំនាក់ទំនងរបស់អ្នកដូចគ្នា ជាជាងការបើកបង្ហាញរឿងឲ្យអ្នកដទៃដឹងឮនៅតាមបណ្តាញសង្គម អ្នកគួរតែរកមិត្តរបស់អ្នកដែលអាចស្តាប់រឿងរ៉ាវដែលកើតឡើង និងជួយអ្នកស្វែងរកដំណោះស្រាយល្អៗបានវិញល្អជាង។

៨. ពង្រឹងទំនាក់ទំនងជាមួយមិត្ត

នៅពេលដែលរៀបការរួច អ្នកប្រហែលជាមិនសូវមានពេលជួបមិត្តរបស់អ្នកនោះទេ ហេតុនេះអ្នកគួររកពេលខ្លះដែ អ្នកអាចនាំដៃគូរបស់អ្នកចេញទៅក្រៅ ទៅជួបមិត្តរបស់អ្នក ឬមិនអ៊ីចឹងក៏ទៅជួបស្វាមីភរិយាដទៃទៀតក៏បាន ព្រោះវាជារឿងសំខាន់មួយដែលអ្នកគួររក្សាទំនាក់ទំនងជាមួយមិត្តល្អរបស់អ្នកតាមដែលអាចធ្វើទៅបាន៕

រូបតំណាង
រូបតំណាង
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T