៧ចំណុចគួរយល់ដឹង សម្រាប់អ្នកចូលចិត្តខាត់ស្បែក

//s5.kh1.co/b1/b1760434720d35b92ee4cf8dda8390f0e59ad0d8.jpg
យល់ដឹង

 ១១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

៧ចំណុចដែលគួរយល់ដឹង សម្រាប់អ្នកចូលចិត្តខាត់ស្បែក

១. ខាត់ស្បែក១-២ដងក្នុង១សប្តាហ៍៖ ដើម្បីទុកពេលវេលាឲ្យស្បែកមានឱកាសផលិតកោសិកាស្បែកថ្មី មកជំនួសកោសិការស្បែកដែលបានបាត់បង់ អ្នកមិនគួរខាត់ស្បែកញឹកញាប់ពេកនោះទេ រយៈពេលដែលល្អបំផុតសម្រាប់ការខាត់ស្បែកគឺចន្លោះ១ដង ទៅ ២ដងក្នុង១សប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២. ខាត់ស្បែកពេលយប់៖ ពេលវេលាដែលសមស្របបំផុតសម្រាប់ការខាត់ស្បែក គឺនៅពេលយប់ព្រោះនៅពេលដែលអ្នកគេងលក់ ស្បែកនឹងធ្វើការជួសជុល និងប៉ះប៉ូវឡើងវិញពីការបាត់បង់ជាតិប្រេងក្នុងពេលខាត់ស្បែក។

រូបតំណាង
រូបតំណាង

៣. កុំប្រើផលិតផលខាត់ស្បែកដែលមានសាច់គ្រើម៖ អ្នកគួរជ្រើសរើសផលិតផលខាត់ស្បែកដែលផ្សំចេញពីសារធាតុចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិប្រភេទអង្ករដូចជា កន្ទក់ ស្រូវសាឡី ឬស្រូវអូតជាដើម ព្រោះវាមានសភាពម៉ដ្ឋល្អិត មិនធ្វើឲ្យដាត់រលាត់ស្បែក ឬមានគ្រោះថ្នាក់ដល់ស្បែកនោះទេ។ ក្រៅពីនេះការប្រើបន្ទះសំឡី ឬយកផលិតផលខាត់ស្បែកមកញីលើដៃសើម មុនពេលយកទៅខាត់លើស្បែកមុខថ្នមៗ ក៏អាចជួយកាត់បន្ថយភាពកកិតនៃគ្រាប់ខាត់ស្បែកទៅនឹងស្បែករបស់អ្នកផងដែរ។

រូបតំណាង
រូបតំណាង

៤. កុំប្រើផលិតផលបកស្បែកច្រើនមុខក្នុងពេលតែមួយ៖ អ្នកគួរជ្រើសរើសប្រើផលិតផលបកស្បែក ឬជម្រុះស្បែកតែមួយប្រភេទបានហើយ ដូច្នេះប្រសិនបើអ្នកប្រើផលិតផលប្រភេទសរីរាង្គ ឬប្រភេទធម្មជាតិ មិនគួរប្រើផលិតផលប្រភេទគីមីរួមផងនោះទេ ដើម្បីចៀសវាងការកម្ចាត់កោសិកាស្បែកក្នុងបរិមាណច្រើនពេក ដែលអាចបណ្តាលឲ្យឆាប់ខូចស្បែក។

៥. ពេលទៅដើរលេងតាមតំបន់ភ្នំ ឬសមុទ្រ៖ បើអ្នកមានគម្រោងត្រូវទៅដើរលេងនៅកន្លែងដែលមានកំដៅថ្ងៃខ្លាំងដូចជាតំបន់ភ្នំ ឬមាត់សមុទ្រជាដើមនោះ អ្នកគួរតែលៃលកខាត់ស្បែកឲ្យបានរួចរាល់​៤៨ ម៉ោងមុនពេលទៅដល់កន្លែងនោះ។

រូបតំណាង
រូបតំណាង

៦. ក្រោយពេលខាត់ស្បែក៖ ក្រោយពេលខាត់ស្បែករួច វត្ថុដែលមិនអាចខ្វះបានគឺត្រូវប្រើផលិតផលការពារកម្តៅថ្ងៃដែលមានអត្រានៃសារធាតុការពារកម្តៅថ្ងៃមិនតិចជាង SPF 15។

៧. ខាត់ស្បែកនៅមណ្ឌលកែសម្ភស្ស៖ សម្រាប់អ្នកប្រើសេវាខាត់ស្បែក ឬបកស្បែកនៅតាមមណ្ឌល កែសម្ភស្សផ្សេងៗ គួរផ្អាកការប្រើផលិតផលបកស្បែកយ៉ាងតិច២ថ្ងៃ ហើយត្រូវការពារស្បែកដោយប្រើផលិតផលការពារកម្តៅថ្ងៃ បើសិនជាអាចអ្នកគួរតែស្ថិតនៅក្នុងម្លប់ឲ្យបាន២សប្តាហ៍កាន់តែប្រសើរ៕

រូបតំណាង
រូបតំណាង
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T