នារីម្នាក់នេះ ឈ្នះភ្នាល់ហាងឆេងក្នុងចំណោមមនុស្ស២០០លាននាក់ ដែលកើតបានកូនភ្លោះ៣នាក់ តាមវិធីធម្មជាតិ

//s5.kh1.co/25/25930bbb7cb47d238345a16f63152b8b2842d460.jpg
សង្គម

 ១០-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នារីម្នាក់មានឈ្មោះថា ខេធី ក្ររ វ័យ២៦ឆ្នាំ មកពីតំបន់ Pentre Maelor បានឈ្នះភ្នាល់ហាងឆេងក្នុងចំណោមមនុស្សចំនួន២០០លាននាក់នៅលើពិភពលោក បន្ទាប់ពីនាងសម្រាលបានកូនភ្លោះប្រុសចំនួន៣នាក់ តាមវិធីធម្មជាតិ។

ចក្រភពអង់គ្លេស៖ នារីម្នាក់មានឈ្មោះថា ខេធី ក្ររ វ័យ២៦ឆ្នាំ មកពីតំបន់ Pentre Maelor បានឈ្នះភ្នាល់ហាងឆេងក្នុងចំណោមមនុស្សចំនួន២០០លាននាក់នៅលើពិភពលោក បន្ទាប់ពីនាងសម្រាលបានកូនភ្លោះប្រុសចំនួន៣នាក់ តាមវិធីធម្មជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាងខេធី បានឲ្យដឹងថា កំឡុងពេលកំពុងពរពោះនៅសប្ដាហ៍ទី១២ ស្វាមីរបស់នាង បាននាំទៅមន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះ។ ហើយនៅពេលដែលដឹងថា នាងកំពុងពរពោះកូនភ្លោះចំនួន៣នាក់ នាងរួមទាំងស្វាមី ស្ទើរតែដួលសន្លប់ទៅហើយ ព្រោះគិតថា ពួកគេនឹងត្រូវចំណាយច្រើននៅថ្ងៃអនាគត។ ម៉្យាងវិញទៀត ពួកគេក៏មានកូនប្រុសម្នាក់រួចមកហើយ ដែលពេលនេះមានអាយុ៤ឆ្នាំ។

លុះមកដល់ថ្ងៃទី៩ ខែកុម្ភៈ នាងខេធី បានឈឺពោះសម្រាលកូនតាមវិធីធម្មជាតិ ដោយកូនទី១ មានឈ្មោះថា ថមមី ទម្ងន់១.២គីឡូក្រាម សម្រាលវេលាម៉ោង៥:៥០នាទីល្ងាច, កូនទី២មានឈ្មោះថា ជូសហ៊ូ ទម្ងន់១.៤គីឡូក្រាម សម្រាលវេលាម៉ោង៥:៥១នាទីល្ងាច, កូនទី៣ ឈ្មោះថា អ៊េតឌី ទម្ងន់១.៤គីឡូក្រាម សម្រាលវេលាម៉ោង៥:៥២នាទីល្ងាច។

ក្រោយពីសម្រាលរួចមក ទារកទាំងបី ត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យកុមារមួយកន្លែង ដើម្បីតាមដានសុខភាព ហើយទារក ជូសហ៊ូ និងអ៊េតឌី បានចំណាយអស់រយៈពេលចំនួនសប្ដាហ៍នៅមន្ទីរពេទ្យ។ ចំណែកឯទារក ថមមីវិញ បានចេញពីមន្ទីរពេទ្យ ក្រោយបងប្អូនភ្លោះរបស់ខ្លួនរយៈពេល១០ថ្ងៃ។

បើទោះជាយ៉ាងណាក្ដី ឥឡូវនេះ ទារកភ្លោះទាំង៣ មានសុខភាពយ៉ាងល្អប្រសើរ និងបានជួបជុំជាមួយនឹងឪពុកម្ដាយវិញហើយ។ ហើយនាងខេធី រួមទាំងស្វាមី បានចាត់ទុកថា ការចាប់កំណើតកូនភ្លោះ៣នាក់របស់ពួកគេ គឺជាកាំរស្មីនៃពន្លឺព្រះអាទិត្យ ចំពេលដ៏អាប់អួនៃជំងឺកូវីដ-១៩ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាងខេធីកំឡុងពេលពរពោះ
នាងខេធីកំឡុងពេលពរពោះ
នាងខេធី និងកូនភ្លោះទាំងបី
នាងខេធី និងកូនភ្លោះទាំងបី
កូនភ្លោះទាំងបីនៅក្នុងមន្ទីរពេទ្យ
កូនភ្លោះទាំងបីនៅក្នុងមន្ទីរពេទ្យ
នាងខេធី និងស្វាមី រួមទាំងកូនភ្លោះ
នាងខេធី និងស្វាមី រួមទាំងកូនភ្លោះ
នាងខេធី និងកូនៗ
នាងខេធី និងកូនៗ
កូនៗរបស់នាងខេធី
កូនៗរបស់នាងខេធី
កូនភ្លោះទាំងបី
កូនភ្លោះទាំងបី
កូនភ្លោះទាំងបី
កូនភ្លោះទាំងបី
កូនភ្លោះទាំងបី
កូនភ្លោះទាំងបី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T