មានឯក​សារ​គ្រប់​នៅ? តោះ​មកដឹងពី​ឯកសារ​ដែល​ត្រូវ​​ត្រៀម​សម្រាប់​យក​រថយន្ត​ទៅ​ឆៀក

//s5.kh1.co/d0/d0fb011d2effcdd1a0c54c675aaa4e205c914d6f.jpg
សង្គម

 ០៨-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សម្រាប់ពលរដ្ឋដែលមានបំណងយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ត្រូវមានឯកសារ

តើត្រូវត្រៀមឯកសារអ្វីខ្លះសម្រាប់ការយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត​(ឆៀក)?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
បភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន

សម្រាប់ពលរដ្ឋដែលមានបំណងយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ត្រូវមានឯកសារ៖

·      រថយន្តផុតសុពលភាព​ (ចុះបញ្ជីរួច)

-បណ្ណសម្គាល់យានយន្ត​

-វិញ្ញាបនបត្រ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសចាស់

·      រថយន្តថ្មី​មិនទាន់មានផ្លាកលេខ​ (មិនទាន់ចុះបញ្ជី)

-អត្តសញ្ញាណប័ណ្ណ​

-បង្កាន់ដៃពន្ធយានយន្ត

·      ពេលវេលាធ្វើការ៖ រៀងរាល់ថ្ងៃ​ (ច័ន្ទ​-អាទិត្យ​) ចាប់ពីម៉ោង​ ៨:០០ ព្រឹក​ ដល់​ ៥:០០ ល្ងាច។

ចំពោះករណីអ្នកប្រើប្រាស់យានយន្តបាត់វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណះបច្ចេកទេសចាស់ ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា  អាច​ដាក់ពាក្យស្នើសុំទុតិយតាវិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសយានយន្ត ឬស្នើសុំត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសសារជាថ្មី៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T