បរទេស៖ មនុស្សម្នាក់ៗមានអត្តចរិតខុសប្លែកពីគ្នាអាស្រ័យទៅដោយកត្តាធម្មជាតិដែលបានបង្កើតឡើងមក ក៏ដូចជាបរិបទដែលពួកគេធំធាត់ឡើង អ្នកខ្លះទៅចូលចិត្តភាពអ៊ូអរ រស់រវើក និងមានទំនាក់ទំនងច្រើនពីប្រភពខាងក្រៅ ចំណែកអ្នកខ្លះទៀត ចូលចិត្តភាពស្ងៀមស្ងាត់និងផ្តាច់ខ្លួនចេញពីភាពអ៊ូអរ។

ជាការពិតណាស់ មនុស្សដែលឯកោគឺមិនមែនប្រាកដថាសុទ្ធតែជាមនុស្សអង្គុយតែពិបាកចិត្តរហូតនោះ ផ្ទុយទៅវិញពេលខ្លះវាអាចសំងំក្នុងខ្លួន ខណៈពេលដែលយើងមិនបានចាប់អារម្មណ៍សោះឡើយ ថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងភពឯកា ដែលអាចនឹងជះឥទ្ធិពលដល់អ្នកនៅថ្ងៃណាមួយ ដែលធ្វើឲ្យអ្នកមានទម្លាប់មួយចង់រស់នៅតែឯងជារៀងរហូត។

ថ្ងៃនេះ ខ្មែរឡូត សូមបង្វែរអារម្មណ៍បងប្អូនមកស្វែងយល់អំពីទស្សនៈចិត្តវិទ្យាដែល បង្ហាញអំពីទម្លាប់រស់នៅប្រចាំថ្ងៃដែលមនុស្សឯការចូលចិត្តប្រព្រឹត្តជាប្រចាំ ដោយភាគច្រើនពួកគេចូលចិត្តទម្លាប់ទាំងនេះជាងគេមិនដឹងខ្លួនទាល់តែសោះ។

គួរបញ្ជាក់ថាជារៀងរាល់ឆ្នាំ ភាពឯកោបានសម្លាប់មនុស្សជាច្រើននាក់ ដោយដំបូងៗវាគ្រាន់តែសំងំនៅក្នុងមនុស្ស ដោយមិនមានអាការៈអ្វីប្លែកឡើយ ប៉ុន្តែមិនយូរមិនឆាប់វានឹងក្លាយទៅជាជំងឺផ្លូវចិត្តដែលពិបាកនឹងព្យាបាលផងដែរ៕

តោះចូលមើលថាមនុស្សឯកោចូលចិត្តធ្វើខ្លះ៖

១.តែងតែដើរផ្សារទិញអីវ៉ាន់ជាញឹកញ៉ាប់

រូបតំណាង

២.សម្រាកច្រើនយ៉ាងណានៅតែមិនគ្រប់គ្រាន់

រូបតំណាង

៣.តែងតែងូតទឹកដោយប្រើរយៈពេលយូរ

រូបតំណាង

៤.ប្រពន័្ធភាពសាំខ្សោយ ឧស្សាហ៍ឈឺ

រូបតំណាង

៥.តែងតែបដិសេដ នៅពេលដែលមិត្តភក្តិបបួលចេញក្រៅ

រូបតំណាង

៦.ប្រើប្រាស់បណ្តាញសង្គមច្រើន ជាជាងចេញក្រៅ

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ