ភូមិមួយកំពុងល្បីល្បាញ ដោយសារតែរយៈពេល១០ឆ្នាំហើយ ទើបតែមានកូនប្រុសចាប់កំណើត

//s5.kh1.co/a4/a47258a40b3f9334f70fb350399d4916acbf48f6.jpg
សង្គម

 ០៨-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភូមិដ៏តូចមួយឈ្មោះថា មីជេស្ស អ៊ូហ្សេនស្គី ភាគខាងត្បូងនៃប្រទេសប៊ូឡូញ ដែលមានប្រជាជនរស់នៅត្រឹមតែ៣០០នាក់ប៉ុណ្ណោះ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយថា មេភូមិប្រកាសផ្ដល់រង្វាន់ទៅដល់គូស្វាមីភរិយាដំបូងណា ដែលសម្រាលបានកូនប្រុស។

ប៉ូឡូញ៖ ភូមិដ៏តូចមួយឈ្មោះថា មីជេស្ស អ៊ូហ្សេនស្គី ភាគខាងត្បូងនៃប្រទេសប៊ូឡូញ ដែលមានប្រជាជនរស់នៅត្រឹមតែ៣០០នាក់ប៉ុណ្ណោះ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយថា មេភូមិប្រកាសផ្ដល់រង្វាន់ទៅដល់គូស្វាមីភរិយាដំបូងណា ដែលសម្រាលបានកូនប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អស់រយៈពេល១០ឆ្នាំមកទល់ពេលនេះ ទីបំផុតនារីម្នាក់ឈ្មោះថា អ៊េនណា មីឡេក មកពីភូមិខាងលើ បានសម្រាលកូនប្រុសម្នាក់ កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅ ដែលធ្វើឲ្យក្នុងភូមិមានភាពត្រេកអរជាខ្លាំង។

ទន្ទឹមនឹងនេះដែរ ស្វាមីរបស់នាង អ៊េនណា ត្រូវបានអ្នកភូមិដាក់រហស្សនាមឲ្យថា «វីរបុរសក្នុងភូមិ» ផងដែរ។ ហើយមេភូមិបាននិយាយថា ការផ្ដល់រង្វាន់នៅតែមានដដែលសម្រាប់គូស្វាមីភរិយាមួយគូនេះ តែមិនទាន់បង្ហើបថា នឹងបានទទួលអ្វីខ្លះឡើយ។

ចំពោះការចាប់កំណើតរបស់ក្មេងប្រុសនេះ បានសង្គ្រោះសហគមជាខ្លាំង ព្រោះក្នុងភូមិមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនប្រជាជន ដោយសារតែនារីៗវ័យក្មេងបានចាកចេញពីភូមិ ដើម្បីស្វែងរកដៃគូជីវិតនៅកន្លែងផ្សេង៕

សូមទស្សនារូបភាពខាងក្រោម៖

នាង អ៊េនណា មីឡេក
នាង អ៊េនណា មីឡេក
នាង អ៊េនណា មីឡេក និងស្វាមី ព្រមទាំងកូនស្រីដំបូង
នាង អ៊េនណា មីឡេក និងស្វាមី ព្រមទាំងកូនស្រីដំបូង
កូនប្រុសរបស់នាង អ៊េនណា មីឡេក ដែលទើបនឹងសម្រាល
កូនប្រុសរបស់នាង អ៊េនណា មីឡេក ដែលទើបនឹងសម្រាល
ភូមិ មីជេស្ស អ៊ូហ្សេនស្គី
ភូមិ មីជេស្ស អ៊ូហ្សេនស្គី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T