មកទស្សនារបៀបរៀបចំ​ពិធី​បុណ្យ​ម៉ៅឡត់ របស់​ឥស្លាម​ក្រុមកន​​អ៊ីម៉ាំ​សាន់ (មានវីដេអូ)

//s5.kh1.co/9e/9e7c8c4164c2dc875ba1a6cd1bb65b71d1007dd5.jpg
សង្គម

 ០៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មកដឹងពីពិធីបុណ្យម៉ៅឡត់ របស់ឥស្លាមក្រុមកនអ៊ីម៉ាំសាន់

ពិធីបុណ្យម៉ៅឡត់គឺជាពិធីបុណ្យមួយដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យនេះប្រារព្ធនៅវិហារ​កែវសអូរឫស្សី ដែលជាទីស្នាក់ការរបស់លោកឧកញ៉ាឃ្នួរមុនគេ គឺថ្ងៃទី ១១ កើត ខែរ៉ពីអ៊ុលអាវ៉ាល (ខែទី៣ នៃម.ស)។ បន្ទាប់មកនៅតាមវិហារ និងសូរ៉ាវនៅក្នុងសហគមន៍ត្រូវដាក់វេនគ្នាក្នុងការធ្វើពិធីបុណ្យនេះជាបន្តបន្ទាប់ តែអ្វីដែលសំខាន់នោះ ការធ្វើពិធីបុណ្យនេះមិនឱ្យហួសពីខែទីបីនៃមហាម៉ាត់សករាជនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះពិធីបុណ្យម៉ៅឡត់មាន ពីរប្រភេទ៖

ប្រភេទទី១ ពិធីបុណ្យម៉ៅឡត់ពើជញ្ជី៖ ពិធីបុណ្យនេះប្រារព្ធឡើងនៅពេលដែលក្រុមគ្រួសារណាមួយ បន់ស្រន់អ្វីមួយបានដូចបំណង ទើបប្រារព្ធពិធីនេះតាមការសន្យា។ តែការប្រារព្ធពិធីបុណ្យម៉ៅឡត់ ពើជញ្ជីនេះគឺធ្វើនៅតាមគេហដ្ឋាន មិនមែននៅ​តាមវិហារ ឬ សូរ៉ាវទេ។

ប្រភេទទី២: ពិធីបុណ្យម៉ៅឡត់សាហ្វឺរ៉ាណាម ( ម៉ៅឡត់ប្រភេទទី២ គឺប្រារព្ធមួយថ្ងៃពេញ)៖ 

ពិធីបុណ្យម៉ៅឡត់សាហ្វឺរ៉ាណាមនេះគឺជាការរំលឹកបុណ្យខួបណាពីមហាម៉ាត់ (ព្យាការី)។ ហើយគេអាចហៅបុណ្យនេះថា ជាពិធីបុណ្យនំផ្កា ព្រោះពិធីបុណ្យនេះមាននំច្រើនប្រភេទដូចជា នំផ្កា នំសំបុកចាប នំទន្ទ្រាំ នំអន្សម នំចក្រចុល ផ្លៃចេកទំ និងបាយដំណើបជាដើម។

ចំពោះការរៀបចំរចនានំដែលទូលទៅវិហារនៅថ្ងៃបុណ្យម៉ៅឡត់មាន៣សណ្ឋាន៖

សណ្ឋានទី១: ការរៀបចំនំគ្រប់មុខបីចានដាក់នៅលើថាសមាននំដូចជា នំអន្សម នំចក្រចុល ផ្លៃចេកទំ នំផ្កា នំសំបុកចាប នំទន្ទ្រាំ និងបាយដំណើបជាដើម។

នំគ្រប់មុខបីចានដាក់លើថាសក្នុងពិធីបុណ្យម៉ៅឡត់
នំគ្រប់មុខបីចានដាក់លើថាសក្នុងពិធីបុណ្យម៉ៅឡត់

សណ្ឋា​នទី២: ការរៀបចំនំគ្រប់មុខដូចគ្នា តែនំត្រូវរៀបដាក់ក្នុងចានដែក ឬក្នុងថាសដែលមានរាងដូចកំពូលចេតិយ ឬមកុដរាជ។

នំគ្រប់មុខរៀបដាក់ក្នុងចានដែក ឬក្នុងថាសដែលមានរាងដូចកំពូលចេតិយ ឬមកុដរាជក្នុងពិធីបុណ្យម៉ៅឡត់
នំគ្រប់មុខរៀបដាក់ក្នុងចានដែក ឬក្នុងថាសដែលមានរាងដូចកំពូលចេតិយ ឬមកុដរាជក្នុងពិធីបុណ្យម៉ៅឡត់

សណ្ឋានទី៣: រៀបចំនំដាក់លើជើងពាន ឬ ជើងថ្ករ មានកើមផ្កាដែលភ្ជាប់ជាមួយនឹងនំគ្រប់មុខ ហើយមានផ្កា ប្រាក់ និងផ្កាចម្រុះពណ៌ផងដែរ។

នំដាក់លើជើងពាន ឬជើងថ្ករ ក្នុងពិធីបុណ្យម៉ៅឡត់
នំដាក់លើជើងពាន ឬជើងថ្ករ ក្នុងពិធីបុណ្យម៉ៅឡត់

ការរៀបចំនំមានបីសណ្ឋានបែបនេះ ព្រោះចង់បញ្ជាក់ពីអត្ថន័យនៃវ័យរបស់មនុស្ស (បឋមវ័យ មជ្ឈិមវ័យ និងបច្ចិមវ័យ​)។ ហើយក្នុងពិធីបុណ្យម៉ៅឡត់នេះទៀតសោត គឺសាសនិកឥស្លាមក្រុមកនអ៊ីម៉ាំសាន់នៃវិហារនីមួយៗក្នុងសហគមន៍​តែងតែអញ្ជើញគ្នាទៅវិញទៅមក ដើម្បីចូលរួមក្នុងពិធីបុណ្យនេះ ហើយក៏ជាការសម្តែងឱ្យឃើញនូវសាមគ្គីភាព និងកាន់តែបង្កើននូវមានភាពស្និទ្ធស្នាល ហើយលក្ខណៈពិសេសគឺការសូត្រធម៌ឱ្យត្រូវគ្នា​ពីវិហារមួយ​ទៅវិហារមួយ និងពីភូមិមួយទៅភូមិមួយទៀត៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

សាសនិកឥស្លាមក្រុមកនអ៊ីម៉ាំសាន់ទូលនំក្នុងថ្ងៃបុណ្យម៉ៅឡត់
សាសនិកឥស្លាមក្រុមកនអ៊ីម៉ាំសាន់ទូលនំក្នុងថ្ងៃបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
ការរៀបចំនំជាជួរក្នុងពិធីបុណ្យម៉ៅឡត់
ការរៀបចំនំជាជួរក្នុងពិធីបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
ពិធីដង្ហែនំទៅវិហារ
ពិធីដង្ហែនំទៅវិហារ
ការដង្ហែនំទៅវិហារក្នុងពិធីបុណ្យម៉ៅឡត់
ការដង្ហែនំទៅវិហារក្នុងពិធីបុណ្យម៉ៅឡត់
ការដង្ហែនំទៅវិហារក្នុងពិធីបុណ្យម៉ៅឡត់
ការដង្ហែនំទៅវិហារក្នុងពិធីបុណ្យម៉ៅឡត់
ការរៀបចំនំមុនដង្ហែទៅវិហារ
ការរៀបចំនំមុនដង្ហែទៅវិហារ
ពិធីបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
ពិធីបុណ្យម៉ៅឡត់
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T