សឹងមិនជឿ! ក្រោយ ពេជ្រ សោភា ទម្លាយការពិតខ្លះៗ កាលចូលសិល្បៈដំបូង ត្រូវគេធ្វើបាប ទម្រាំបានល្បី! (មានវីដេអូ)

//s5.kh1.co/0b/0b0e04fb6ecd2066833ea808a38e9e22f9ba561b.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទើបតែដឹង ក្រោយពេជ្រ សោភា ទម្លាយការពិតខ្លះៗ កាលចូលសិល្បៈដំបូង ត្រូវគេធ្វើបាបអស់ពេលជាច្រើនឆ្នាំ ទម្រាំបានល្បីមកទល់នឹងពេលនេះ៕

ភ្នំពេញ៖ ដូចប្រិយមតិ្តបានដឹងហើយថា តារាចម្រៀងល្បីឈ្មោះអ្នកនាងពេជ្រ សោភា បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ទម្រាំតែបានល្បីមកទល់នឹងពេលបច្ចុប្បន្ន ប្រែជីវភាពរបស់ខ្លួនពីលំបាក មកជាធូរធារជាងមុនឆ្ងាយតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏បានទម្លាយរឿងខ្លះៗកាលចូលសិល្បៈដំបូង​ ខណៈពេលបច្ចុប្បន្នកំពុងតែរស់នៅក្នុងស្ថានភាពមួយដែលល្អជាងមុន មានអាហារហូបល្អៗ និងប្រើប្រាស់របស់ថ្លៃៗ ដោយនាងបានធ្វើការរៀបរាប់ទាំងទឹកភ្នែក និងធ្វើឲ្យហ្វេនជាច្រើនពិតជាអាណិតនាងដែលបានជួបរឿងបែបនេះ។

តាមរយៈវីដេអូមួយនេះ នាងបានធ្វើការរៀបរាប់ថា នាងពិតជាស្រណោះកាលចូលសិល្បៈដំបូង ដោយហាក់ដូចជាមានគេធ្វើបាបខ្លាំង ស្របពេលដែល១សប្តាហ៍នាងសឹងតែគ្មានបានឡើងឆាក បានត្រឹមតែអង្គុយក្រោយឆាកតែប៉ុណ្ណោះ ទោះបីជានាងទទួលបានតែ៥ដុល្លារក្នុងមួយលើកយ៉ាងណាក្តី។

មិនត្រឹមតែប៉ុណ្ណោះនាងបន្ថែមទាំងទឹកភ្នែកថា ហេតុអ្វីបានជាធ្វើបាននាងម្ល៉េះ សូម្បីតែខ្លួនស្លៀកពាក់អាវជជ្រុះឡើងឆាកក៏មិនចង់ឲ្យឡើងផង។ ក្រោយពីបានស្តាប់ការបង្ហើបពីតារារូបនេះរួច បានធ្វើឲ្យហ្វេនពិតជាសរសើរដល់នាង ដែលមានការតស៊ូខ្លាំងបែបនេះ ទម្រាំបានក្លាយទៅជាតារាល្បី លើសពីនេះនាងក៏នឹងត្រៀមទម្លាយរឿងបន្ថែមទៀត ដូច្នោះខ្មែរឡូត នឹងធ្វើការបកស្រាយជាបន្តទៀត៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា ពេលរៀបរាប់
ពេជ្រ សោភា ពេលរៀបរាប់
ពេជ្រ សោភា ពេលរៀបរាប់
ពេជ្រ សោភា ពេលរៀបរាប់
ពេជ្រ សោភា ពេលរៀបរាប់
ពេជ្រ សោភា ពេលរៀបរាប់
ពេជ្រ សោភា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T