អ្នកនឹងក្លាយជាអ្នកគាំទ្ររឿងភាគកូរ៉េមិនខាន បើឆ្លងកាត់ដំណាក់កាលទាំង១០នេះ

//s5.kh1.co/d7/d73feb7774295198e15a1f24dca1034b73b1c2ec.jpg
យល់ដឹង

 ០៦-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដំណាក់កាលទាំង១០នេះ អ្នកនឹងក្លាយជាអ្នកគាំទ្ររឿងភាគកូរ៉េមិនខាន

កូរ៉េ៖ K-drama គឺជារឿងភាគកូរ៉េដែលអ្នកគាំទ្រនិយមហៅ។ រឿងភាគកូរ៉េតែងតែទទួលបានការសរសើរ និងទាក់ទាញអ្នកមើលបានគ្រប់ជាតិសាសន៍ ដោយមិនរើសពណ៌សម្បុរ ភេទ ឬវណ្ណៈនោះទេ។ អ្នកគាំទ្ររឿងភាគកូរ៉េតែងតែធ្លាក់ខ្លួន ចូលក្នុងពិភពមួយនេះដោយមិនដឹងខ្លួន ហើយនៅថ្ងៃនេះយើងនឹងមកមើលថាក្នុងការក្លាយខ្លួនជាឈ្លក់វង្វេងនឹងពិភពមួយនេះ តើគេត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អនុសាសន៍របស់មិត្ត

រូបតំណាង
រូបតំណាង

មិត្តរបស់អ្នកដែលជាអ្នកគាំទ្ររឿងភាគកូរ៉េ តែងតែណែនាំអ្នកឲ្យសាកល្បងមើលរឿងកូរ៉េមួយភាគសិន មិនអ៊ីចឹង មួយរឿង ប៉ុន្តែអ្នកក៏បានបដិសេធ អ្នកប្រាប់ថាអ្នកគ្មានពេល ហើយក៏មិនចូលចិត្ត ប៉ុន្តែពេលខ្លះពួកគេនៅតែបង្ខំ ហើយក៏មិនព្រមឈប់និយាយពីរឿងកូរ៉េល្អៗឲ្យអ្នកបានឮដែរ។ ទោះដឹងថាអ្នកមិនចូលចិត្តក៏ដោយ ក៏ពួកគេនៅតែនាំគ្នានិយាយពីសាច់រឿងគួរឲ្យចាប់អារម្មណ៍ បន្ទាប់មកក៏កោតសរសើរមិនឈប់មាត់ ធ្វើបែបនេះម្ដងហើយម្ដងទៀត ដោយមិនខ្វល់ថាអ្នកកំពុងតែធុញ។

២. បើអ្នកមិនព្រមទន់ រឿងកូរ៉េក៏ធ្វើអ្វីអ្នកមិនបាន

អ្នកធ្វើការបដិសេធមិនឈប់ នៅពេលដែលមិត្តមកបញ្ចុះបញ្ចូលអ្នកឲ្យមើលរឿងកូរ៉េ។ អ្នកមិនចង់មើលចង់មើលរឿងនោះ ឬក៏អាចព្រោះតែអ្នកជាប្រភេទអ្នកតាមដានរឿងតាម Netflix ឬក៏ទូរទស្សន៍ដែលមិនមែនជាប្រភេទរឿងកូរ៉េ ប៉ុន្តែមិនថាអ្នកមិនពេញចិត្តនៅក្នុងការស្តាប់យ៉ាងណា ក៏អ្នកមិនអាចឃាត់មិត្តរបស់អ្នកមិនឲ្យពួកគេនិយាយបាននោះដែរ ទើបអ្នកព្យាយាមមិនចុះចាញ់ ហើយបន្តធ្វើចិត្តរឹងបែបនេះបន្តទៅទៀត អ្នកមុខជាអាចធ្វើបាន។

៣. ចាប់ផ្តើមចាបអារម្មណ៍ថាពួកគេកំពុងនិយាយពីរឿងកូរ៉េទៀតហើយ

រូបតំណាង
រូបតំណាង

ពេលនេះដូចជាចាប់ផ្តើមធុញខ្លាំងហើយ មិនមែនព្រោះតែមិត្តរបស់អ្នកនិយាយរឿងកូរ៉េច្រើនពេក តែមកពីអ្នកស្តាប់ យ៉ាងណាក៏ស្តាប់មិនយល់ ហើយទោះជាបែបនេះក៏អ្នកមិនព្រមចាញ់ អ្នកនឹងមិនព្រមមើលវាជាដាច់ខាត។ អ្នកមានចិត្តរឹងដូចជាដែក ហើយអ្នកត្រូវតែតទល់នឹងអារម្មណ៍ស្តាប់មិនយល់នេះឲ្យបាន ហើយអ្នកក៏ធ្លាប់បង្វែរប្រធានបទទៅនិយាយអំពីអ្វីផ្សេង ប៉ុន្តែពួកគេហាក់ដូចជាមិនចាប់អារម្មណ៍ទាល់តែសោះ។

៤. អ្នកចាប់ផ្តើមឆ្ងល់នឹងរូបស្អាតៗ ដែលមិត្តរបស់អ្នកចែកចាយនៅលើហ្វេសប៊ុក

រូបតំណាង
រូបតំណាង

នៅពេលឃើញរូបតារាកូរ៉េស្អាតៗនោះភ្លាម អ្នកមិនគិតថានឹងមើលនោះទេ ឬក៏មើលហើយតែមិនចង់មើលម្ដងទៀតឡើយ ប៉ុន្តែស្រាប់តែមានមនុស្សជាច្រើននិយាយអំពីតារាម្នាក់នោះ នៅតាមបណ្តាញ អ៊ីនធឺណេតជាច្រើន ពេលនោះ អ្នកនឹងចាប់ផ្តើមឆ្ងល់ថា តារាម្នាក់នោះសង្ហាខ្លាំងបែបនេះមែនឬអត់ ម៉េចបានជាគ្រប់គ្នាចូលចិត្តចែកចាយរូបរបស់ តារាម្នាក់នេះខ្លាំងម្ល៉េះ? ហើយពួកគេដូចជានិយាយថាតារាម្នាក់នេះកំពុងសម្តែងរឿងថ្មីហើយល្អមើលណាស់ តើវាល្អ មើលមែនឬ? យី...ដូចជាគួរឲ្យចាប់អារម្មណ៍ដែរ!

៥. មានមនុស្សជាច្រើនបានឈ្លក់វង្វេងនឹងរឿងដែលទើបតែចេញថ្មី

មិនថាអ្នកងាកទៅណាក៏អ្នកឃើញតែវីដេអូខ្លីៗដែលគ្រប់គ្នា បង្ហោះបន្តគ្នាមិនឈប់ ណាមួយនៅមានអ្នកបញ្ចេញមតិ យោបល់ជាច្រើនទាក់ទងនឹងសាច់រឿងដែលទាំងគួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យអ្នកឆ្ងល់ថា តើរឿងនោះវានឹងទៅជាបែបណា? នៅពេលដែលអ្នកព្យាយាមសរុបរឿងគ្រប់យ៉ាងដើម្បីធ្វើការសម្រេចចិត្ត អ្នកក៏ព្យាយាមសួរមិត្តរបស់អ្នកថារឿងនោះនឹងទៅជាបែបណា? ប៉ុន្តែមិត្តរបស់អ្នកបែរជាលើកទឹកចិត្តឲ្យអ្នកទៅមើលរឿងនោះតាំងពីដំបូងមកវិញ ទើបអ្នកអាចយល់ និងដឹងថាវាល្អមើលយ៉ាងណា ហើយប្រសិនបើបែបនោះមែនអ្នកគឺចប់ហើយ។

៦.មួយភាគ ក៏ក្លាយជាមួយរឿង

រូបតំណាង
រូបតំណាង

ហើយថ្ងៃនោះក៏បានមកដល់ ថ្ងៃដែលអ្នកព្រមផ្តល់ឱកាសឲ្យរឿងភាគកូរ៉េចូលមកក្នុងជីវិតរបស់អ្នក។នៅពេលដំបូង អ្នកអាចនឹងមានការរំពឹងទុកខ្លះ ឬក៏មិនរំពឹងទុកសោះ ហើយចំពោះភាគទី១ដែលអ្នកបានមើល ធ្វើឲ្យអ្នកត្រូវព្រមទទួលស្គាល់ថាតួអង្គនៅក្នុងរឿង ពិតជាសម្តែងសមខ្លាំងណាស់ សូម្បីតែតួរងក៏អាចធ្វើឲ្យឈាមរបស់អ្នកពុះបានដែរ ឃើញទេពេលនេះអ្នកកំពុងតែប្រើចំណាប់អារម្មណ៍ទាំងអស់ទៅលើវាទៅហើយ នឹងដែលសំខាន់ទាំងនោះវាគ្រាន់តែ ជាដំណាក់កាលដំបូងប៉ុណ្ណោះ។

៧. ការសម្តែងរបស់តួឯកប្រុស និងតួឯកស្រី

រូបតំណាង
រូបតំណាង

ជាទូទៅរឿងភាគកូរ៉េ នឹងកាន់តែល្អមើលនៅពេលដែលតួឯកប្រុស និងតួឯកស្រីបានជួបគ្នា។ មិនថាជាឈុតឆាក ឈ្លោះប្រកែក ឬស្រឡាញ់គ្នា ពួកគេតែងតែសម្តែងបានយ៉ាងល្អ។ បើសិនជារឿងស្នេហារ៉ូមេនទិកផងក៏កាន់តែធ្វើឲ្យអ្នកគាំទ្រជឿថាពួកគេពិតជាស្រឡាញ់គ្នាពិតប្រាកដមែន ហើយពួកគេទាំងពីរពិតជាកើតមកដើម្បីស្រឡាញ់គ្នា។

អារម្មណ៍ដែលហាក់ដូចជាមានមេអំបៅរត់នៅក្នុងពោះ តែងតែមានគ្រប់ពេលដែលអ្នកបានឃើញពីភាពគួរឲ្យស្រឡាញ់ ឬអារម្មណ៍គ្រប់យ៉ាងដែលពួកគេមានវាពិតជាដូចការពិតខ្លាំងណស់។ រឿងដែលសំខាន់នៅក្នុងរឿងភាគកូរ៉េ មិនសូវប្រើឈុតមួយៗវែងពេកនោះទេ វាជាគំនិតដែលឆ្លាតមួយដែលធ្វើឲ្យអ្នកគាំទ្រមិនអាចទ្រាំរង់ចាំមើលភាគដែលតួអង្គល្អក្លាយជាអ្នកឈ្នះ ហើយនៅពេលនេះអ្នកនឹងគិតអ្វីមិនបាន ក្រៅពីទស្សន៍ទាយសាច់រឿងបន្ទាប់ដោយការរំជើបរំជួល។

៨. មិនអាចបញ្ចប់ត្រឹមមួយភាគនោះទេ!

មើលចុះ! អ្នកបានទទួលនូវការផ្ចាញ់ផ្ចាលមួយដោយមិនដឹងខ្លួនទៅហើយ។ អ្នកនឹងមិនអស់ចិត្តនោះទេបើអ្នកមិនបានមើលរឿងមួយនោះដល់ចប់ ហើយដោយមិនដឹងខ្លួនអ្នកក៏កំពុងតែចូលមើលរឿងថ្មីបន្តទៀតក៏ថាបាន។

៩. ចាប់ផ្តើមគាំទ្ររឿងថ្មីមួយទៀត

រូបតំណាង
រូបតំណាង

រឿងមួយនោះបានបញ្ចប់ទៅហើយ តែទំនាក់ទំនងថ្មីមួយកំពុងតែកើតឡើង។ ក្រៅពីមើលរឿងមួយចប់​ អ្នកមុខជាចៀសមិនផុតពីការចូលចិត្តតួសម្តែងណាម្នាក់នៅក្នុងរឿងមួយនោះ ភ្លាមនោះបន្ទាប់ពីអ្នករកឃើញពីរឿងថ្មីដែលតារាម្នាក់នោះបានសម្តែង អ្នកនឹងមិនរង់ចាំយូរហើយប្រញាប់ទៅមើលរឿងនោះភ្លាម។ នៅពេលនេះអ្នកកំពុងតែធ្លាក់ចូលអន្លង់ រឿងភាគកូរ៉េយ៉ាងមានសេចក្តីសុខទៅហើយ។

១០. អបអរសាទ​ អ្នកបានក្លាយជាអ្នកគាំទ្ររឿងកូរ៉េរៀបរយទៅហើយ

ដំណាក់កាលនេះអ្នកចាប់ផ្តើមស្គាល់ឈ្មោះតួអង្គ នឹងចាប់ផ្តើមចងចាំឈ្មោះរឿងភាគថ្មីរបស់ពួកគេ។នៅលើគណនីយ របស់អ្នកចាប់ផ្តើមមានព័ត៍មានថ្មីៗអំពីរឿងភាគកូរ៉េ ឬក៏វីដេអូរឿងភាគខ្លីៗដែលកាត់ចេញពីក្នុងរឿងណាមួយ លោតមកមិនឈប់ ហើយអ្នកក៏ចាប់ផ្តើមក្លាយជាសមាជិកផេករឿងកូរ៉េណា មួយ នឹងបន្ថែមពីលើនោះប្រទេសកូរ៉េនឹងក្លាយជាកន្លែងមួយនៅក្នុងក្តីស្រមៃរបស់អ្នក ដែលអ្នកសច្ចានឹងខ្លួនឯងថាត្រូវតែទៅឲ្យបាន៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T