អាជ្ញាធរខេត្តកែប គ្រោងពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត

//s5.kh1.co/5a/5a5abc8535cc1939e302c22f2991d7380ace22df.jpeg
សង្គម

 ០៦-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋបាលខេត្តកែបគ្រោងពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេង​កម្សាន្តកាន់តែច្រើនថែមទៀត។

កែប៖ រដ្ឋបាលខេត្តកែបគ្រោងពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេង​កម្សាន្តកាន់តែច្រើនថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី ០៥ ខែ ឧសភា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាល​ខេត្តកែប បានមានប្រសាសន៍ថា ខេត្តកែបមានការអភិវឌ្ឍខ្លំាងលើវិស័យទេសចរណ៍ ខណៈដែរភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា​លេង​កម្សាន្តយ៉ាងច្រើនកុះករ នៅតាមតំបន់រមណីយដ្ឋាននានា ជាពិសេសនៅតំបន់​មាត់សមុទ្រក្នុងខេត្តកែប។

https://s5.kh1.co/__image/w=640,h=336,q=100/91/91f12973673457c527bbe7a7287ac044edd983f5.jpg

ឯកឧត្តមបានបន្តថា ដោយមើលឃើញពីស្ថានភាពភ្ញៀវទេសចរមកកាន់ខេត្តកែបកាន់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ អាជ្ញាធរកំពុងសិក្សាបង្កើតតំបន់ឆ្នេរ ២កន្លែងបន្ថែមទៀត ដើម្បីបង្វែរភ្ញៀវទេសចរទៅ លេងកម្សាន្តកន្លែងថ្មីៗ​ទាំងនោះ​ផងដែរ។

https://s5.kh1.co/__image/w=650,h=433,q=100/48/48f0ed4b7c75a0ff754039f946b3ac6fb0c0882e.jpg

ឯកឧត្តម កែន សត្ថា បានអំពាវនាវឲ្យអ្នកវិនិយោគិនបរទេស មកបណ្តាក់ទុននៅខេត្តមួយនេះផង ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តកែប ជាតំបន់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់៕

https://s5.kh1.co/__image/w=650,h=488,q=100/ad/ad010d763dd57ac6b6ce18dbca808336a1c5ca95.jpg

ប្រភព៖ ក្រសួងព័ត៌មាន

Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T