អ្នកណាពូកែអៀនខ្លះ? តែតាមការពិត មនុស្សបែបនេះ មានចំណុចពិសេសច្រើន ដែលអ្នកផ្សេងគ្មាន

//s5.kh1.co/a6/a698c7b0f7046c1b1326005ff0cd394dfecb56ae.jpg
យល់ដឹង

 ០៥-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើទោះបីជា អ្នកដែលមានភាពអៀនខ្មាស់ច្រើន មើលទៅហាក់ដូចជា មិនមានទំនុកចិត្តលើខ្លួនឯង ព្រមទាំងបង្ហាញពីភាពទន់ខ្សោយក្នុងខ្សែភ្នែកអ្នកដទៃ ប៉ុន្តែ អ្នកគ្រប់គ្នា អាចមិនដឹងទេថា ភាពអៀនខ្មាស់ របស់មនុស្សមួយចំនួន វាក៏មានប្រយោជន៍ ព្រមទាំងគុណសម្បត្តិយ៉ាងច្រើន ផងដែរ

ជាក់ស្ដែង មនុស្សភាគច្រើន គិតថា ភាពក្លាហាន គឺជាចំណុចល្អមួយ សម្រាប់មនុស្សទូទៅ ដែលអាចហ៊ានធ្វើអ្វី​គ្រប់យ៉ាងដែលខ្លួនត្រូវការ ប៉ុន្តែសម្រាប់អ្នកមានភាពអៀនខ្មាស់ច្រើនវិញ ចេះតែបារម្មណ៍ ខ្លាចមិនមានទំនុកចិត្តលើខ្លួនឯង ព្រមទាំងបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួន ក្នុងខ្សែភ្នែកអ្នកដទៃ ប៉ុន្តែ អ្នកគ្រប់គ្នា អាចមិនដឹងទេថា ភាពអៀនខ្មាស់ របស់មនុស្សមួយចំនួន វាក៏មានប្រយោជន៍ ព្រមទាំងគុណសម្បត្តិមួយចំនួន ដូចខាងក្រោម ផងដែរ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បង្ហាញពីភាពថ្លៃថ្នូររបស់អ្នក ដែលមើលទៅគួរឱ្យទាក់ទាញ

ជាធម្មតា មនុស្សអៀនខ្មាស់ជាច្រើន តែងមានចិត្ដសុភាពរាបសារ ដែលមិនសូវបង្ហាញ កាយវិការមិនសមរម្យ ព្រមទាំងទទួលបាន ការគោរព សរសើរ ទៅលើលក្ខណៈវិជ្ជមានរបស់អ្នក ពីមហាជនជាច្រើន ហើយថែមទាំងបាន ត្រូវបានគេចាត់ទុកថា ជាលក្ខណៈដ៏គួរឱ្យទាក់ទាញរបស់មនុស្ស ផងដែរ។

https://s5.kh1.co/__image/w=650,h=375,q=100/ec/ec86300a72b80cd2e1c3e9f08f19364e129086e6.jpg

២. អ្នកនឹងមានការគិតយ៉ាងម៉តចត់ មុនពេលអ្នកសម្រេចធ្វើសកម្មភាព

ប្រសិនបើអ្នក មានអារម្មណ៍ខ្មាស់អៀន អ្នកប្រហែលជាមាន ការគិតយ៉ាងម៉ត់ចត់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ដែលចរិតបែបនេះ គឺពិតជាមានប្រយោជន៍ នៅពេលសម្រេចចិត្តក្នុងជីវិត ដូចជា ការរៀបចំផែនការ មុនពេលធ្វើសកម្មភាព ដែលវាគឺជា ចំណុចដ៏សំខាន់ សម្រាប់ជីវិតរស់នៅរបស់អ្នក ។

៣. អ្នកមានការបង្ហាញខ្លួនកាន់តែងាយស្រួល ក្នុងចំណោមមនុស្សជាច្រើន

នៅពេលដែល អ្នកមានភាពអៀនខ្មាស់ ដែលមានលក្ខណៈមិនជ្រុលហួសហេតុពេក វាអាចធ្វើឱ្យអ្នកបង្ហាញខ្លួន កាន់តែងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ព្រោះ ភាពខ្មាស់អៀន និងភាពថ្លៃថ្នូរ  វាមិនបានផ្ដល់ការគំរាមកំហែងដល់អ្នកដទៃនោះទេ ហើយអាចឱ្យមនុស្សជាច្រើន មានអារម្មណ៍សុខស្រួល អំឡុងពេលនៅជាមួយអ្នក។

៤. អ្នកមានភាពស្ងប់ស្ងាត់ ដ៏មានប្រសិទ្ធភាព

ពេលខ្លះ មនុស្សដែលមានភាពខ្មាស់អៀនច្រើន អាចមានភាពស្ងប់ស្ងាត់ បើទោះបីជា អ្នកបានជួបប្រទះ ភាពច្របូកច្របល់ពីខាងក្នុង តែក្នុងនាមជា មនុស្សអៀនខ្មាស់ បានធ្វើឲ្យសភាពខាងក្រៅរបស់អ្នក នឹងមានភាពស្ងប់ស្ងាត់ ដោយ មិនមានប្រតិកម្ម ដែលអាចជះឥទ្ធិពលដល់អ្នកដែលនៅជុំវិញ ។

https://s5.kh1.co/__image/w=630,h=421,q=100/1a/1ad57c32e27deb8f8355256b3b38a5ea63e65993.jpg

៥.​ ធ្វើឲ្យអ្នកដទៃ ឃើញថា អ្នកជាមនុស្សគួរឱ្យទុកចិត្ត

ដោយសារតែ អ្នកមិនមែនជាមនុស្ស ដែលប្រាប់អ្នករាល់គ្នា អំពីរឿងរបស់អ្នក ទៅអ្នកដទៃ នោះ បានធ្វើឲ្យពួកគេ អាចមើលឃើញថា អ្នកគួរឱ្យទុកចិត្ត ហើយវាក៏អាចធ្វើឱ្យ អ្នកក្លាយជាអ្នកដឹកនាំ ដ៏ប្រសើរជាងមុន ផងដែរ។

៦. អ្នកនឹងមានសមត្ថភាព ដើម្បីយកឈ្នះ

ប្រសិនបើអ្នកបានតស៊ូជាមួយនឹងភាពអៀនខ្មាស់ពេញមួយជីវិតរបស់អ្នក នោះបន្ទាប់មក អ្នកនឹងដឹងពីអត្ថន័យនៃការប្រយុទ្ធតស៊ូ ព្រមទាំងជម្នះអារម្មណ៍ដ៏ពិបាក។ តែបើគ្មានការតស៊ូប្រឆាំង នឹងភាពអៀនខ្មាស់ អ្នកនឹងមិនមានសមត្ថភាព ក្នុងការស៊ូទ្រាំនឹងការលំបាកក្នុងជីវិតរបស់អ្នកឡើយ។

https://s5.kh1.co/__image/w=650,h=391,q=100/89/89515340603a746fc8b9b75a553ede997d89cd5e.jpg

៧. អ្នកមានភាពរីករាយនឹងការងារតែឯកឯង

មានការងារជាច្រើន ដែលទាមទារឱ្យមានសមត្ថភាព ក្នុងការផ្តោតអារម្មណ៍ នៅក្នុងបរិយាកាសតែឯកឯង ដែលនេះ គឺជាកន្លែងដែល មនុស្សមានភាពអៀនខ្មាស់ យល់ថា ពួកគេ នឹងមានការរីកចម្រើន ចំពោះការងាររបស់ពួកគេ៕

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T