ក្រុមហ៊ុន Xiaomi ប្រកាសចេញជាផ្លូវការនូវកំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G ដែលជា Flagships Series របស់ខ្លួននៅប្រទេសកម្ពុជា

//s5.kh1.co/8a/8ad84f4bb2e805b97b7ca97da6f65edc2231ffd8.jpg
បច្ចេកវិទ្យា

 ០៤-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក Xiaomi បានប្រកាសសម្ពោធនាំមកនូវស្មាតហ្វូនត្រកូល Mi Series ដ៏ពេញនិយមចុងក្រោយបំផុតរបស់ខ្លួនមកកាន់កម្ពុជានោះគឺ Mi 10 និង Mi 10 Pro 5G flagship ហើយនេះ គឺជាលើកដំបូងបំផុតដែលស្មាតហ្វូន Flagship ថ្មីរបស់ក្រុមហ៊ុន Xiaomi នេះគឺទ្រទ្រង់នូវបច្ចេកវិទ្យា 5G ដែលជាការតភ្ជាប់ទំនាក់ទំនងចុងក្រោយបំផុតរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូន Mi 10 Pro និង Mi 10 ផ្តល់នូវសមត្ថភាពក្នុងការប្រើប្រាស់អស្ចារ្យដែលទាក់ទាញជាទីបំផុត

កំពូលស្មាតហ្វូនស៊េរីថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយដែលមានទំហំ 108MP sensorច្បាស់ក្នុងការថតរូបភាព និងវីដេអូយ៉ាងអស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ ស្មាតហ្វូន Mi 10 Proនេះផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ល្អបំផុតទៅលើផ្នែករូបភាព និងវីដេអូដោយសារតែផ្នែក Hardware និង Software ខ្លាំងរបស់វា។ ស្មាតហ្វូននេះគឺមានកាមេរ៉ាគោលទំហំ 108MP ហើយស្មាតហ្វូន Mi 10 Pro នេះគឺផ្តល់នូវសេនស័រដ៏ធំអស្ចារ្យបំផុតសម្រាប់ទីផ្សារនៅក្នុងពេលបច្ចុប្បន្ននេះ។

បន្ថែមពីលើការថតរូបភាពច្បាស់ដល់ទៅ 108MPនោះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការងាយស្រួលក្នុងការថតរូបភាពឯកសារបានច្បាស់កាន់តែទូលាយនេះគឺដោយសារតែកាមេរ៉ា 20MP ultra wide-angle lens​របស់ស្មាតហ្វូន Mi 10 Pro នេះ។ ស្មាតហ្វូននេះគឺមានកាមេរ៉ា telephoto lenses​ចំនួនពីរគ្រាប់ទៀតដែលផ្តោតនៅលើ focal lengths ដែលអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាព portraits នៅក្នុងកម្រិត 2x zoom ឬរហូតដល់ទៅ 50x zoom ជាមួយនឹងការទ្រទ្រង់នូវការ Zoomរយៈចម្ងាយឆ្ងាយជាមួយនឹង OIS ផងដែរ។

កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G

សម្រាប់ម៉ូឌុល laser autofocus module, AI 2.0, Night mode 2.0 និង dual-flash របស់កាមេរ៉ាគោលនេះគឺផ្តោតទៅលើការថតរូបភាពបានច្បាស់ស្រស់ស្អាតភ្លឺជាងមុនទាំងពេលថ្ងៃ និងពេលយប់។ ស្មាតហ្វូន Mi 10 Pro ទទួលបាននូវពិន្ទុចំនួន 124 នៅលើ DxOMark ផងដែរ។ នៅពេលដែលនិយាយអំពីការថតវីដេអូវិញនោះ ស្មាតហ្វូន Mi 10 Pro នេះទទួលបាននូវពិន្ទុវីដេអូនៅលើ DxOMark ចំនួន 104 ហើយស្មាតហ្វូន Mi 10 Pro នេះ នៅតែជាស្មាតហ្វូនដែលមានការថតវីដេអូនៅក្នុងកម្រិតកំពូលនៅក្នុងឧស្សាហកម្មនេះ។

ស្មាតហ្វូននេះ អាចធ្វើការថតវីដេអូនៅក្នុងកម្រិត UHD 8K 30fps បានច្បាស់ល្អបំផុត ហើយវាមានមុខងារជាច្រើនទៀតក្នុងការថតវីដេអូដូចជា Portrait video, Color focus, Shoot-Steady, Vlogនិង slow motion ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបង្កើតនូវវីដេអូកម្រិតលំដាប់អាជីព។ ស្មាតហ្វូន Mi 10 Pro នេះក៏មានមុខងារ Pro mode ជាមួយនឹងការអាប់ដេតទៅលើ Software ថ្មីនាំយកនូវការថតវីដេអូកម្រិតខ្ពស់បំផុតលក្ខណៈអាជីពតែម្តង។

ស្មាតហ្វូនដែលផ្តល់នូវបទពិសោធន៍ល្អបំផុតរបស់ពិភពលោកទៅលើប្រព័ន្ធសំលេងភ្លោះ

នៅក្នុងការបង្កើនទៅលើអានុភាពនៃការពង្រឹងទៅលើ Hardware នៃប្រព័ន្ធសំលេងរបស់វានោះ ស្មាតហ្វូន Mi 10 Pro និង Mi 10 នេះគឺមានប្រព័ន្ធសំលេងភ្លោះនៅផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់វា។ ស្មាតហ្វូននេះ គឺមាន 1216 super-linear speakers ចំនួន 2 និង 1.2cc/1.0cc-equivalent speaker chamber ដែលមានកម្រិត 0.65mm/0.5mm។ ស្មាតហ្វូនទាំងពីរនេះអាចបង្កើតនូវប្រព័ន្ធសំលេងដ៏អស្ចារ្យដែលស្មាតហ្វូន Mi 10 Pro ទទួលបាននូវពិន្ទុនៅលើ DxOMark Audio ចំនួន 76 ដែលនេះគឺជាប់ចំណាត់ថ្នាក់លេខ 1 របស់ពិភពលោក។

កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G

ការឌីស្សាញស្មាតហ្វូនដែលមានរូបរាងស្រស់ឆើតឆាយជាមួយនឹងអេក្រង់ TrueColor

ភាពស្រស់ស្អាត និងភាពទាក់ទាញគឺជាចំណុចពិសេសរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ។ ស្មាតហ្វូន Mi 10 Pro និង Mi 10 ដែលមានកម្រិតអេក្រង់គែមកោង 3D ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វា ហើយវាមានគែម Bezels ស្តើងក្នុងការប្រើប្រាស់ថែមទៀតផង។ គ្រាន់តែកាន់ស្មាតហ្វូននេះនៅក្នុងដៃពិតជាផ្តល់នូវអារម្មណ៍ដែលរីករាយជាទីបំផុត។ ដើម្បីធ្វើការការពារទៅលើអេក្រង់របស់ស្មាតហ្វូននេះ ស្មាតហ្វូនទាំងពីរនេះគឺប្រើប្រាស់នូវកញ្ចក់ប្រភេទ​Corning® Gorilla Glass 5 នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វា។ ស្មាតហ្វូន Mi 10 Pro​នេះមានភ្លើងភ្លឺចែងចាំងពីផ្នែកខាងក្រោយរបស់វា ខណៈពេលដែលស្មាតហ្វូន Mi 10 ក៏មានភាពទាក់ទាញខ្លាំងទៅលើពន្លឺផ្នែកខាងក្រោយរបស់វាផងដែរ។ បន្ថែមពីនេះទៀតនោះ ការប្រើប្រាស់នូវគែម​ Bezels កាន់តែតូចនេះអនុញ្ញាតអោយស្មាតហ្វូននេះមានផ្ទៃអេក្រង់កាន់តែធំក្នុងការប្រើប្រាស់ថែមទៀតផង។

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.67 អ៊ីង curved AMOLED edge-to-edge Dot Display ជាមួយនឹង TrueColor technology។ ស្មាតហ្វូន Mi 10 Pro ផ្តល់នូវកម្រិតភាពច្បាស់នៃអេក្រង់ដល់ទៅ JNCD 0.55 និង △E <1.1 ។ បច្ចេកវិទ្យាថ្មីនៃអេក្រង់នេះគឺបង្កើតនូវកម្រិតពន្លឺដល់ទៅ 1200nit ហើយវាមានបច្ចេកវិទ្យាជួយសន្សំសំចៃទៅលើការប្រប្រាស់ថាមពលថ្មបើធៀបទៅនឹងជំនាន់មុនរបស់វា ខណៈពេលដែលអេក្រង់ 90Hz SmoothSync display នេះផ្តល់នូវល្បឿនលឿន និងការឆ្លើយតបនៅលើអេក្រង់បានរហ័សដែលគ្មានគូប្រៀបនោះទេ។

គួរបញ្ជាក់ផងដែរថា​ស្មាតហ្វូនទាំងពីរនេះគឺមានការទទួលស្គាល់នូវវិញ្ញាបនបត្រ TÜV Rheinland ដែលអាចកាត់បន្ថយទៅលើពន្លឺពណ៌ខៀវ និងការប្រើប្រាស់នូវបច្ចេកវិទ្យា HDR10+ ដែលផ្តល់នូវបទពិសោធន៍ដែលអស្ចារ្យគ្មានគូប្រៀបនោះទេ។

កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G

សមត្ថភាពខ្លាំង និងល្បឿនលឿនជាងមួយនឹង SnapdragonTM 865 + LPDDR5 + UFS 3.0

ស្មាតហ្វូន Mi 10 Pro និង Mi 10 មានភ្ជាប់ជាមួយនឹងបន្ទះឈីប flagship Qualcomm® Snapdragon™ 865 5G Mobile Platform ដែលដំណើរការនូវបច្ចេកវិទ្យា 5G ផងដែរ។ វាមានការពង្រឹងទៅលើ CPU, GPU, AI និងបទពិសោធន៍នៃការប្រើប្រាស់ទូទៅ បន្ទះឈីប 7nm chipset នេះគឺមានល្បឿននាឡិកាដល់ទៅ 2.84GHz នៅក្នុង Kyro™ 585 ដែលផ្អែកទៅលើស្ថាបត្យកម្ម ARM Cortex-A77 ហើយវាក៏មានការពង្រឹងទៅលើប្រសិទ្ធិភាពថាមពលថ្មរបស់វាផងដែរ។ បន្ទះឈីបនេះគឺមានរ៉េមកម្រិតខ្ពស់ក្នុងការប្រើប្រាស់នោះគឺ LPDDR5 និង UFS3.0។ កាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូនទាំងនេះដំណើរការនូវប្រព័ន្ធត្រជាក់ Liquid-Cool 2.0 កម្រិតខ្ពស់ដែលមានរន្ធបំភាយកំដៅធំដែលធ្វើអោយស្មាតហ្វូននេះមិនមានការកើនឡើងកំដៅនោះទេនៅក្នុងពេលដែលប្រើប្រាស់រយៈពេលយូរនោះ។ សម្រាប់ពិន្ទុរបស់ស្មាតហ្វូន Mi 10 Pro នៅលើ AnTuTu នោះគឺ 602,660 ។

ដើម្បីធ្វើការឆ្លើយតបនៅក្នុងការកើនឡើងនៃការប្រើប្រាស់ល្បឿនលឿននៅក្នុងយុគសម័យនៃបច្ចេកវិទ្យា 5G នេះ ស្មាតហ្វូន Mi 10 Pro និង Mi 10 នេះមិនត្រឹមតែផ្តល់នូវបណ្តាញទំនាក់ទំនងនៃបច្ចេកវិទ្យា 5G នោះទេ ប៉ុន្តែវាក៏មានការផ្តល់នូវបច្ចេកវិទ្យា 5G MultiLink សម្រាប់ការភ្ជាប់នូវបណ្តាញ networks ចំនួន ៣ ក្នុងពេលដំណាលគ្នាថែមទៀតនោះគឺ 2.4G/5G Wi-Fi និង mobile Data ដែលពិតជាមានល្បឿនលឿនខ្លាំងមែនទែន។ ស្មាតហ្វូនទាំងពីរនេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Wi-Fi 6 ដែលជាស្តង់ដារ WiFi កម្រិតខ្ពស់បំផុតថែមទៀតផង។ វាមានការបង្កើនទៅលើល្បឿននៃការ upload និង download ផងដែរ។

បច្ចេកវិទ្យា Wireless charging ល្បឿនលឿនក្នុងការប្រើប្រាស់

ស្មាតហ្វូន Mi 10 Pro នេះមានបំពាក់នូវថាមពលថ្មទំហំ 4,500mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនចំនួន ៣ នោះគឺ 50W wired charging, 30W wireless charging និង reverse wireless charging ថែមទៀត។ ស្មាតហ្វូន Mi 10 គឺមានថាមពលថ្មទំហំ 4,780mAh និងការផ្តល់នូវបច្ចេកវិទ្យា 30W wired និង wireless charging រួមជាមួយនឹង reverse wireless charging ថែមទៀត។ ស្មាតហ្វូន Mi 10 Pro និង Mi 10 Mi 10 ក៏មានការទ្រទ្រង់ទៅលើ NFC និង IR Blaster សម្រាប់ការប្រើប្រាស់នៅក្នុងការងារប្រចាំថ្ងៃ និង remote control ទៅលើឧបករណ៍ប្រើប្រាស់នៅក្នុងគេហដ្ឋានថែមទៀត។

កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G

តម្លៃរបស់ស្មាតហ្វូន Mi 10 Pro និង Mi 10 កាលបរិច្ឆេទនៃការដាក់លក់

ស្មាតហ្វូន Mi 10 Pro មាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ស (Alpine White) និងពណ៌ប្រផេះ (Solstice Grey) ជាមួយនឹងទំហំ 8GB+256GB ដែលមានតម្លៃ 799 USD ។ ស្មាតហ្វូន Mi 10 គឺមានទំហំ 8GB+128GB និង 8GB+256GB ដែលមានពណ៌ប្រផេះ (Twilight Grey)​ និងពណ៌បៃតង (Coral Green) គឺមានតម្លៃ 649USD និង 699USD ។ អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Mi Stores ទាំង4 សាខានៅភ្នំពេញ, Speedwind, ហាង  នីកា, Tech Zone…និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាម online រួមមាន Smile Shop, La Rue, Tinhtinh Online Shop… ។ សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង  លោក សុខ ចន្ធី 070704888 (ភ្នំពេញ) លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ)៕

កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
កំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T