ក្រុមហ៊ុន Xiaomi Cambodia បង្ហាញទូរស័ព្ទម៉ូឌែថ្មី និងប្រកាសលក់ជាផ្លូវការនៅកម្ពុជា

//s9.kh1.co/b2/b251806e938e8a4671b37f995922580610cd78bd.jpg
បច្ចេកវិទ្យា

 ០៩-តុលា-២០២៣ ១២ល្ងាច · ៧ ខែមុន

ក្រុមហ៊ុន Xiaomi Cambodia បង្ហាញស្មាតហ្វូនស៊េរីថ្មី Xiaomi 13T Series ត្រូវបានរចនា សម្រាប់អតិថិជនទូទាំងពិភពលោក ដើម្បីត្រៀមខ្លួនរួចជាស្រេច បញ្ចេញនូវភាពច្នៃប្រឌិត ជាមួយបច្ចេកវិទ្យា Leica។ Xiaomi 13T Series ធានានូវបទពិសោធន៍ស្មាតហ្វូនដ៏អស្ចារ្យមិនថា ថតរូប, មើលវីដេអូ ឬក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

ភ្នំពេញ៖ ក្រុមហ៊ុន Xiaomi Cambodia បង្ហាញស្មាតហ្វូនស៊េរីថ្មី Xiaomi 13T Series ត្រូវបានរចនា សម្រាប់អតិថិជនទូទាំងពិភពលោក ដើម្បីត្រៀមខ្លួនរួចជាស្រេច បញ្ចេញនូវភាពច្នៃប្រឌិត ជាមួយបច្ចេកវិទ្យា Leica។ Xiaomi 13T Series ធានានូវបទពិសោធន៍ស្មាតហ្វូនដ៏អស្ចារ្យមិនថា ថតរូប, មើលវីដេអូ ឬក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ដោយបានបង្កើតស្នាដៃរបស់អ្នក ជាមួយនឹងសមត្ថភាពថតរូបរបស់ Leica កម្រិត Pro ឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត របស់អ្នកប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មី។ Xiaomi 13T Series នឹងនាំមកនូវការថតរូបប្រកបដោយជំនាញ និងភាពស្រស់ស្អាត់។

រូបភាព
រូបភាព

Xiaomi 13T Pro និង Xiaomi 13T មានកាមេរ៉ាបីគ្រាប់បំពាក់ដោយកញ្ចក់ Summicron សហវិស្វកម្មជាមួយ Leica រួមទាំងកាមេរ៉ាមុំធំទូលាយ 50MP ជាមួយនឹងប្រវែងប្រសព្វសមមូល 24mm និង 7P aspherical lens រចនាឡើង ដើម្បីចាប់យកពន្លឺបន្ថែមទៀត ជួយក្នុងការថតនៅចម្ងាយខុសៗ និង 50MP telephoto lens មានប្រវែងប្រសព្វ 50mm។

កាមេរ៉ា Ultra-wide-angle 12MP មានប្រវែងប្រសព្វ15mm ល្អសម្រាប់ការថតរូបបែប Panoramic និងចាប់យកទេសភាពដ៏អស្ចារ្យ។ ដំណើរការដោយ 100% DCI-P3 ទាំងកាមេរ៉ា Xiaomi 13T Pro និង Xiaomi 13T មានជម្រើសច្រើនសម្រាប់ពណ៌រូបភាព ដែលជួយចាប់យករូបភាពដ៏ទាក់ទាញជាមួយនឹងគុណភាពរបស់ Leica។

Xiaomi 13T Series ផ្តល់នូវស្ទីលដើមសម្រាប់ថតរូប Leica ចំនួនពីរ Leica Authentic Look និង Leica Vibrant Look ដែលផ្តល់នូវលទ្ធភាពនៃរូបភាពដ៏ទាក់ទាញ ជាមួយនឹងការបង្កើតពណ៌ធម្មជាតិ កម្រិតពណ៌ខ្លាំង និងស្រមោល រួមជាមួយនឹងសោភ័ណភាពរូបភាព Leica។

រូបភាព
រូបភាព

Xiaomi 13T Series មានមុខងារស្ទីលថតរូបផ្ទាល់ខ្លួន ក្រោមមុខងារ Pro mode ដែលដំបូងឡើយបានអនុវត្តនៅលើ Xiaomi 13 Ultra បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែតម្រូវ Tone, Tonality និង Texture នៅដំណាក់កាលដែលបានកំណត់ជាមុន ដោយរក្សានូវភាពលម្អិត និងពណ៌សម្រាប់ដំណើរការបន្ទាប់របស់អ្នក។ Pre-sets ដែលពេញចិត្តក៏អាច រក្សាទុកសម្រាប់រចនាប័ទ្មរូបថតផ្ទាល់ខ្លួនផងដែរ។

ជាមួយនឹងបច្ចេកវិទ្យាពិសេស Xiaomi ProFocus, Xiaomi 13T Series អនុញ្ញាតឱ្យអ្នកថតរូបចាប់យកសកម្មភាព មិនអាចបំភ្លេចបានជាមួយនឹងភាពលម្អិតដ៏មិនគួរឱ្យជឿ ការថតរូបភាពជិតៗនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលនៃមានចលនាលឿនដូចជា សត្វសុនខ និងសត្វស្លាប ព្រមទាំងរូបភាពគួរឱ្យចាប់អារម្មណ៍របស់មនុស្ស និងទីកន្លែងផងដែរ។

រូបភាព
រូបភាព

បន្ថែមពីលើនេះ Xiaomi 13 Pro នាំមកនូវសមត្ថភាពថតវីដេអូកម្រិត 8K ដើម្បីធានាបាននូវគ្រប់ទិដ្ឋភាព រាល់ភាពខុសប្លែករាល់ភាពលម្អិតនៃ ការថតវីដេអូដែលមានគុណភាពបែបភាពយន្ត នឹងនៅជាមួយអ្នករហូត។

កាមេរ៉ាមុំធំទូលាយ 50MP គាំទ្រទាំង OIS និង EIS ដែលធានាថាវីដេអូរបស់អ្នក នឹងនៅថេរទោះបីជា ស្ថិតក្នុងសកម្មភាពបែបណាក៏ដោយ។

រូបភាព
រូបភាព

កាមេរ៉ាខាងក្រោយរបស់ Xiaomi 13T គាំទ្រការថតវីដេអូ 4K នៅគ្រប់ប្រវែងប្រសព្វ រួមជាមួយនឹងការកែសម្រួលលឿន និងមានប្រសិទ្ធភាព បញ្ចូលមុខងារ Pro នៃមុខងារកម្មវិធីកែវីដេអូក្នុងកម្មវិធី Xiaomi Gallery អនុញ្ញាតឲ្យពាក្យពេចន៍ និងបទភ្លេងបន្ថែមត្រូវបានកែសម្រួលយ៉ាងងាយស្រួល ដាច់ដោយឡែកពីគ្នាល្អសម្រាប់បង្កើតវីដេអូខ្លីៗ សម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ vlog ផ្ទាល់ខ្លួន។

រូបភាព
រូបភាព

ក្រៅពីនោះបានផ្ដល់នូវកម្រិតថ្មីនៃភាពច្បាស់ និងពណ៌រស់រវើក Xiaomi 13T Pro និង Xiaomi 13T បង្កើនបទពិសោធន៍នៃការមើល ជាមួយនឹងអេក្រង់ 6.67 CrystalRes Display ដែលគាំទ្រដល់ទៅ 144Hz refresh rate 1 និង 1.5K ( 2712 x 1220)។

Xiaomi 13T Series ប្រើប្រាស់ថាមពល 1200nits សម្រាប់ការបង្ហាញកម្រិតពន្លឺ និងមានកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 2600nits មិនតែប៉ុណ្ណោះថែមទាំងបានផ្តល់នូវការគ្របដណ្តប់ 100% DCI-P3 ជាមួយនឹងការគាំទ្រសម្រាប់៦៨ពាន់លានពណ៌ ដែលផ្តល់នូវសមត្ថភាព end-to-end HDR10+។

រូបភាព
រូបភាព

សម្រាប់ការមើលវីដេអូ ឬភាពយន្តលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xiaomi 13T Series គាំទ្រទៅលើ Dolby Atmos® ជាមួយនឹងឧបករណ៍បំពងសំឡេងពីរ ភ្ជាប់មកជាមួយនឹងធ្វើឲ្យកាន់តែជក់អារម្មណ៍ជាមួយនឹងមាតិកាដែលអ្នកចូលចិត្ត។

Xiaomi 13T Pro និង Xiaomi 13T មានមុខងារពង្រឹងប្រសិទ្ធភាពថាមពលដ៏ធំទូលាយ និងថាមពលថ្មយូរអង្វែង ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់រីករាយជាមួយបទពិសោធន៍ ស្មាតហ្វូនលឿន និងងាយស្រួលជាងមុន។

Xiaomi 13T Pro ដំណើរការដោយបន្ទះឈីប MediaTek Dimensity 9200+ ជាមួយនឹង CPU Octa-core ដែលមានល្បឿនលឿន ផ្តល់ល្បឿនដល់ទៅ 3.35GHz ។ វាក៏មាន GPU Arm Immortalis-G715 ដែលភ្ជាប់មកជាមួយដែលធ្វើអោយដំណើរការរូបភាពកាន់តែប្រសើរឡើង ដូច្នេះបទពិសោធន៍នៃការលេងហ្គេម ក៏កាន់តែមានភាពរលូន និងលែងបារម្ភពីទំហំថ្មទៀត។

Xiaomi 13T ត្រូវបានបំពាក់ដោយ MediaTek Dimensity 8200-Ultra ដែលបង្កើតឡើងសម្រាប់ប្រសិទ្ធភាពថាមពល ដ៏អស្ចារ្យដោយប្រើដំណើរការ TSMC 4nm ចុងក្រោយបង្អស់ដែលអនុញ្ញាតឱ្យមានការកែលម្អទាំងដំណើរការ CPU និង GPU។ ការសាយភាយកម្ដៅនៅលើ Xiaomi 13T Series ត្រូវបានកែលម្អជាមួយនឹងបន្ទះស្អំដែកអ៊ីណុកទំហំ 5000mm2 VC ដែលធានាថាទូរស័ព្ទនៅតែត្រជាក់ជានិច្ច។

ការបង្ហាញភាសារចនារបស់ Xiaomi 13 Series, Xiaomi 13T Pro និង Xiaomi 13T មានជម្រើសបីពណ៌គឺ Alpine Blue, Meadow Green និង Black។ បន្ទះខាងក្រោយនៃម៉ូឌែល Alpine Blue មានលក្ខណៈជាប្រភេទស្បែក Xiaomi BioComfort vegan ដ៏ពិសេសដែលមានសភាពទន់ និងងាយស្រួលកាន់។

ចំពោះតម្លៃ Xiaomi 13T Pro និង Xiaomi 13T មានបីពណ៌សម្រាប់ជ្រើសរើសគឺ Alpine Blue, Meadow Green និង Black ។

Xiaomi 13T Pro ភ្ជាប់មកជាមួយជម្រើសអង្គផ្ទុកទិន្នន័យចំនួន 2 ប្រភេទគឺ 12GB+512GB និង 16GB+1TB តម្លៃ៦៤៩ដុល្លារ និង៧៤៩ដុល្លារ។ Xiaomi 13T ភ្ជាប់មកជាមួយជម្រើសអង្គផ្ទុកទិន្នន័យ១ទំហំគឺ 12GB+256GB តម្លៃ៤៩៩ដុល្លារ៕

រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T