ល្បីថាអ្នកគ្រប់គ្រងប៉ុស្តិ៍លេខ៣ ទទួលយកមិនបានរឿង In Sarint ស្រឡាញ់ភេទដូចគ្នា តែតាមពិតទៅគឺបែបនេះសោះ

//s5.kh1.co/35/35a494bec81305b60662894d5851c6f19577e8f4.jpg
នារី

 ០៤-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ល្បីថាអ្នកគ្រប់គ្រងប៉ុស្តិ៍លេខ៣ ទទួលយកមិនបានរឿង In Sarint ស្រឡាញ់ភេទដូចគ្នា តែតាមពិតទៅគឺបែបនេះសោះ

ថៃ៖ ដូចយើងបានដឹងរួចមកហើយ តារាសម្ដែងប្រុសវ័យក្មេងចំណូលក្រោយរបស់ស្ថានីយ៍ទូរទស្សន៍ ថៃប៉ុស្តិ៍លេខ៣ លោក In Sarint ដែលកំពុងលេចមុខក្នុងខ្សែភាពយន្តភាគថ្មី រឿង Fak Fah Kiri Daw កំពុងទទួលរងនូវពាក្យចចាមអារ៉ាមពាសពេញបណ្ដាញអ៊ិនធឺណែតនៅប្រទេសថៃ ពីរឿងដែលលោកមានទំនាក់ទំនងស្នេហាភេទដូចគ្នា ជាមួយនឹងកម្លោះហាយសូរូបសង្ហា Tie Vassuvat ដែលត្រូវជាប្អូនថ្លៃរបស់តារាសម្ដែងស្រីឈ្មោះល្បី Mew Nittha

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះរឿងមួយនេះ បើទោះជាសាមីខ្លួនទាំងសងខាង បានចេញមុខបកស្រាយថា អ្នកទាំងពីរត្រឹមតែជាមិត្តភក្តិនឹងគ្នាប៉ុណ្ណោះ មិនមានទំនាក់ទំនងស្នេហាអ្វីឡើយ ក៏អ្នកគាំទ្រនៅតែមិនបញ្ចប់ការសង្ស័យ ហើយបន្តផ្គូរផ្គងអ្នកទាំងពីរដដែល។

ប៉ុន្តែក្រោយមកទៀត ស្រាប់តែមានលេចឮពាក្យចចាមអារ៉ាមមួយផ្សេងទៀត នៅលើបណ្ដាញសង្គមសម្រាប់ការសន្ទនាដ៏ល្បីនៅប្រទេសថៃ Pantip ថា លោក Somrakn ដែលត្រូវជាអ្នកគ្រប់គ្រងផ្នែកខ្សែភាពយន្តភាគមួយរូបប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ទទួលយកមិនបានឡើយសម្រាប់រឿងរ៉ាវស្រឡាញ់ភេទដូចគ្នា ដែលកំពុងកើតមានលើលោក In Sarint នេះ ពោលគឺលោកខឹងសម្បារហូតដល់ថ្នាក់ Unfollow គណនី Instagram របស់ In Sarint ទៅទៀត។ ពាក្យចចាមអារ៉ាមមួយនេះ បានធ្វើឲ្យអ្នកគាំទ្រលោក In Sarint សម្ដែងក្តីអាណិតអាសូរចំពោះអាយដលរបស់ខ្លួន និងសម្ដែងការខកចិត្តចំពោះអ្នកគ្រប់គ្រងកម្មវិធីរូបនោះជាខ្លាំង។

ការវិវត្តចុងក្រោយនៃរឿងរ៉ាវមួយនេះ គឺគេបានស្វែងរកឃើញថា តាមពិតទៅ មិនមានការប្រតិកម្មពីសំណាក់អ្នកគ្រប់គ្រងកម្មវិធីនៃស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដូចពាក្យចចាមអារ៉ាមខាងលើនេះឡើយ ។ ក្នុងនោះ អ្នកលេងអ៊ិនធឺណែតជាច្រើនបានសម្ដែងការខឹងសម្បាចំពោះអ្នកដែលបង្កើតពាក្យចចាមអារ៉ាមនេះឡើងថា៖ "អ្នកដែលបង្កើតរឿងនេះឡើង គឺមិនមែនជាអ្នកគាំទ្ររបស់ In Sarint ឡើយ តែជាអ្នកដែលចង់ឲ្យ In Sarint មានបញ្ហាជាមួយថ្នាក់លើច្រើនជាង"៕

សូមទស្សនារូបភាពខាងក្រោម៖

ពាក្យចចាមអារ៉ាមដែលគេបានបង្ហោះឡើងលើបណ្ដាញសង្គម Pantip
ពាក្យចចាមអារ៉ាមដែលគេបានបង្ហោះឡើងលើបណ្ដាញសង្គម Pantip
ការបកស្រាយការពិតថា លោក Somrakn នៅតែ Follow Instagram របស់ In Sarint ដដែល
ការបកស្រាយការពិតថា លោក Somrakn នៅតែ Follow Instagram របស់ In Sarint ដដែល
In Sarint និងប្អូនថ្លៃរបស់ Mew Nittha ដែលរងពាក្យចចាមអារ៉ាម
In Sarint និងប្អូនថ្លៃរបស់ Mew Nittha ដែលរងពាក្យចចាមអារ៉ាម
In Sarint និងប្អូនថ្លៃរបស់ Mew Nittha ដែលរងពាក្យចចាមអារ៉ាម
In Sarint និងប្អូនថ្លៃរបស់ Mew Nittha ដែលរងពាក្យចចាមអារ៉ាម
In Sarint
In Sarint
In Sarint
In Sarint
In Sarint
In Sarint
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T