ស្រ្តីមានផ្ទៃពោះភាគច្រើនដែលឆ្លងជំងឺកូវីដ១៩ គឺគ្មានរោគសញ្ញាអ្វីទេពេលពិនិត្យឃើញ

//s5.kh1.co/e5/e501cbd6ba26e2175a724d0d8c2e941cdbb2f6a9.jpg
យល់ដឹង

 ០៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្រ្តីមានផ្ទៃពោះ ជាមួយនឹងមនុស្សចាស់ អ្នកជក់បារី និងអ្នកមានជំងឺក្នុងខ្លួនស្រាប់កំពុងតែស្ថិតក្នុងក្រុមអ្នកប្រឈមខ្ពស់នឹងការបង្ករោគដោយវីរុសកូរ៉ូណា

ស្រ្តីមានផ្ទៃពោះ ជាមួយនឹងមនុស្សចាស់ អ្នកជក់បារី និងអ្នកមានជំងឺក្នុងខ្លួនស្រាប់កំពុងតែស្ថិតក្នុងក្រុមអ្នកប្រឈមខ្ពស់នឹងការបង្ករោគដោយវីរុសកូរ៉ូណា ហើយផលវិបាកក៏មានដូចគ្នាដែរ។ ស្រ្តីមានផ្ទៃពោះដែលឆ្លងវីរុសនេះ ឬប្រឈមខ្ពស់ដោយសារតែកត្តាផ្សេងៗ ហើយបើសិនជាវីរុសនេះអាចឆ្លងពីម្តាយទៅកូនក្នុងផ្ទៃទៀតមុនពេល ឬក្រោយសម្រាល វាពិតជារឿងគួរឲ្យបារម្ភសម្រាប់កូនរបស់ពួកគេណាស់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលមិនទាន់មានករណីបែបនេះត្រូវបានគេរាយការណ៍នៅឡើយ ហើយគ្រូពេទ្យជាច្រើនក៏បានអះអាងដូចគ្នាដែរនោះ តែស្រ្តីមានផ្ទៃពោះពិតជាត្រូវការការថែទាំ និងព្យាបាលជាពិសេស បើសិនជាពួកគេឆ្លងវីរុសកូរ៉ូណាថ្មីនេះមែន។ តាមសេចក្តីរាយការណ៍ថ្មីមួយបានរកឃើញថា ស្រ្តីមានផ្ទៃពោះភាគច្រើនដែលមានផ្ទុកវីរុសកូរ៉ូណាក្នុងខ្លួនគឺមិនមានរោគសញ្ញាអ្វីឡើយនៅពេលពិនិត្យ។ 

https://s5.kh1.co/__image/w=650,h=342,q=100/e5/e501cbd6ba26e2175a724d0d8c2e941cdbb2f6a9.jpg

យោងទៅតាមការចុះផ្សាយក្នុងសារព័ត៌មានអ៊ីនធើណេត New England Journal of Medicine បានឲ្យដឹងថា នៅពេលស្រ្តីមានផ្ទៃពោះដែលឆ្លងទន្លេក្នុងទីក្រុងញ៉ូយកធ្វើតេស្តនោះ គេបានរកឃើញ ថា អ្នកជំងឺភាគច្រើនដែលរកឃើញវិជ្ជមាន គឺមិនមានរោគសញ្ញាអ្វីឡើយ។ 

សរុបទៅ ស្រ្តីមានផ្ទៃពោះ ២១៥នាក់ ដែលសម្រាលកូននៅចន្លោះថ្ងៃទី ១២ មីនា និង៤ខែមេសា និងត្រូវបានធ្វើតេស្តក្នុងទីក្រុងញ៉ូយក ឃើញថាមាន ៤ភាគរយប៉ុណ្ណោះដែលមានអាការៈក្តៅខ្លួន។ ក្នុងពេលធ្វើតេស្ត លទ្ធផលដែលរកឃើញវិជ្ជមានរបស់វីរុស មាន ១៣.៧ភាគរយ។ ៨៧.៩ភាគរយនៃស្រ្តីទាំងអស់ដែលធ្វើតេស្តឃើញវិជ្ជមាន គឺមិនមានរោគសញ្ញាអ្វីឡើយក្នុងពេលសម្រាកក្នុងមន្ទីរពេទ្យ។ ប៉ុន្តែ ៣នាក់នៃស្រ្តីទាំងនេះកើតអាការៈក្តៅខ្លួនមុនពេលចេញពីមន្ទីរពេទ្យ។ អ្នកជំងឺផ្សេងៗទៀតដែលធ្វើតេស្តឃើញអវិជ្ជមានតាំងពីពេលដំបូង ក៏កើតជាអាការៈជាច្រើន និងធ្វើតេស្តទៅឃើញវិជ្ជមានវិញ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T