ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបមកហើយថា តារាចម្រៀងសម្លេងផ្អែមលោក ណាំ ប៊ុណ្ណារ័ត្ន ហាក់ដូចជាស្ងាត់បាត់មុខសូន្យមិនឃើញចេញចម្រៀងដូចមុន ធ្វើឲ្យមហាជនមានការនឹករលឹកលោកជាខ្លាំង។

យ៉ាងណាមិញ ម្សិលមិញនេះម្ចាស់បទ «ជំងឺខ្វះអ្នកថែ» រូបនេះស្រាប់តែបង្ហើយសំនៀងថ្មីក្នុងទ្រនំចាស់ពោលគឺ ផលិតកម្មអឹម ជាមួយបទចម្រៀងថ្មីដែលមានចំណងជើងថា «ពេលខ្លះ» ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចំពោះចម្រៀងថ្មីមួយបទនេះ ពិតជាមានភាពទាក់ទាញខ្លាំង មិនថាខ្លឹមសារ អត្តន័យ ជាពិសេសស្ទីលតុបតែងខ្លួនរបស់លោក គឺស្រស់សង្ហា ប្លែកខ្លាំងត្រូវចិត្តយុវវ័យយើងតែម្ដង។

បន្ថែមពីនេះ បន្ទាប់ពីចេញចម្រៀងលើផេកផ្លូវការរបស់ផលិតម្មអឹមមិនបានប៉ុន្មានផង ក៏មានមតិអ្នកគាំទ្រជាច្រើន សម្ដែងការពេញចិត្ត ត្រេកអរជាខ្លាំង។ ក្នុងនោះម្នាក់ៗសង្ឃឹមថា ការវិលត្រឡប់ចូលផលិតកម្មអឹមលើកនេះ លោក ណាំ ប៊ុណ្ណរ័ត្ន ពិតជាអាចនាំយកចម្រៀងពិរោះៗ ថ្មីៗ សម្រាប់បម្រើអារម្មណ៍អ្នកគាំទ្រមិនឲ្យចាញ់តារាថ្មីៗនោះទេ។

គួរបញ្ជាក់ដែរថា ក្រៅពី លោក ណាំ ប៊ុណ្ណារ័ត្ន ផលិតកម្មអឹមក៏មានតារាចម្រៀងថ្មីចាស់វ័យក្មេងជាច្រើនរូប ពោលមានដូចជា៖ លោក អាន គុណកូឡា កញ្ញា ខៀវ​ ដាឡិច លោក សត្យា លីវអាន កញ្ញា ខេលី លោក ភារ៉ាប់ កញ្ញា ណយ រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត៕

ចង់ជ្រាបកាន់តែច្បាស់ថា បទចម្រៀងថ្មីរបស់លោក ណាំ ប៊ុណ្ណារ័ត្ន មានអត្តន័យពិរោះឡូយកប់យ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ណាំ បុណ្ណារ័ត្ន
ណាំ បុណ្ណារ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ណាំ ប៊ុណ្ណារ័ត្ន