ទោះមិនមែនជាតារាក៏ពិតមែន តែម្ចាស់ហាងរូបនេះអាចរកប្រាក់ចំណូលបានយ៉ាងខ្ពស់ស្ទើរមិនគួរឱ្យជឿ ពីអាជីពរបស់ខ្លួន!

//s5.kh1.co/42/424e0000de228190cbb742f35240b68b1c85dd0c.jpg
នារី

 ០៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ងួន សាង ម្ចាស់ហាងសាឡន «Beauty Store» អាចរកចំណូលបានខ្ពស់ស្ទើរមិនគួរឱ្យជឿ។

ភ្នំពេញ៖ ប្រិយមិត្ត ក៏ដូចជាអតិថិជនមួយចំនួនធំ ប្រហែលជាបានស្គាល់យ៉ាងច្បាស់ពីសមាសភាព និងទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងអាជីពជាអ្នកផាត់មុខដ៏ល្បីឈ្មោះ និងជាម្ចាស់ហាងសាឡន «Beauty Store» ទាំង១០សាខា ពោលគឺលោក ងួន សាង ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ងួន សាង ម្ចាស់ហាងសាឡន «Beauty Store»
  លោក ងួន សាង ម្ចាស់ហាងសាឡន «Beauty Store»

តួយ៉ាងអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះ ទើបតែប្រឡូកក្នុងអាជីពនេះមិនបានប៉ុន្មានឆ្នាំផង ចំពោះតម្លៃខ្លួនរបស់ម្ចាស់ហាងវ័យក្មេងរូបនេះពេលទៅផាត់មុខជូនភ្ញៀវម្តងៗ ស្រាប់តែហក់ឡើងខ្ពស់ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ដោយលោកបានបញ្ចាក់យ៉ាងច្បាស់ៗដូច្នេះថា៖

«សម្រាប់បងប្អូនដែលមានបំណងចង់​អញ្ជេីញខ្ញុំទៅផាត់មុខជូននៅក្នុងថ្ងៃពិសេស តម្លៃខ្លួនខ្ញុំមានដូចខាងក្រោម​៖ ផាត់មុខ​ធ្វេីសក់​ ជូនកូនក្រមុំ​ ១,០០០$ ក្នុងក្រុងភ្នំេពញ​ (អត់ស្លៀកជូនទេ)​ ផាត់មុខ​ធ្វេីសក់​ជូនកូនក្រមុំ​តាមខេត្ត​ ១,២០០$ ឡេីងទៅ​ (អត់ស្លៀកជូនទេ)​ តម្លៃខាងលេីគឺមិនកាត់ថ្លៃនោះទេ​ ហេីយក៏មិនមានកំរៃជេីងសារដែរ​ សូមធ្វេីការកក់មុន៦ខែ ថតផ្សាយផលិតផលក្នុងមួយមុខ​ ១៨,០០០$ ឡេីងទៅ​ សម្រាប់កុងត្រា ៦ខែម្តង សម្រាប់​ពត៌មាន​លំអិត​អាចទាក់ទងតាមរយៈ​ឆាតផេកផ្លូវការរបស់ហាង ហាងបីយូធីស្ទរ beauty store ឬគណនីហ្វេសប៊ុកផ្លូវការ Xiang Zobie បាន​ អរគុណ​ច្រេីន»។

សម្តីរបស់លោក ងួន សាង
  លោក ងួន សាង ម្ចាស់ហាងសាឡន «Beauty Store»
  លោក ងួន សាង ម្ចាស់ហាងសាឡន «Beauty Store»
  លោក ងួន សាង ម្ចាស់ហាងសាឡន «Beauty Store»
  លោក ងួន សាង ម្ចាស់ហាងសាឡន «Beauty Store»

ការបញ្ចាក់បែបនេះ ស្ដែងឲ្យគ្រប់គ្នាបានដឹងកាន់តែច្បាស់ថា ទោះបីជាលោក ងួន សាង មិនមែនជាតារាក៏ពិតមែន ក៏ប៉ុន្តែរូបលោកអាចរកកម្រៃពីវិស័យនេះបានយ៉ាងច្រើនសន្ធឹកសន្ធាប់មិនចាញ់តារានានាឡើយ។

គួររម្លឹកដែរថា «ហាងបីយូធីស្ទរ beauty store» សព្វថ្ងៃកំពុងទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ហើយដើម្បីបំពេញតម្រូវការរបស់អតិថិជន ខាងហាងក៏មានទទួលបង្រៀនសិស្សគ្រប់ផ្នែក ដែលលោកអ្នកក៏អាចទំនាក់ទំនងទាំង១០ សាខា។

  លោក ងួន សាង ម្ចាស់ហាងសាឡន «Beauty Store»
  លោក ងួន សាង ម្ចាស់ហាងសាឡន «Beauty Store»
  លោក ងួន សាង ម្ចាស់ហាងសាឡន «Beauty Store»
  លោក ងួន សាង ម្ចាស់ហាងសាឡន «Beauty Store»

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខ៖ 086 990 505/ 010 990 505/ 096 999 04 05៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T