ប្រុសអន់ចរិត! តាមទាន់តារាប្រុសរូបនេះ មានប្រពន្ធកំពុងពរពោះ មិនខ្វល់ឆ្លៀតលួចសាហាយស្មន់ ជាមួយដៃគូសម្ដែង

//s5.kh1.co/b1/b1aa2749ad08bca97f7fca3a282911fcff1e4732.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភិរិយា​ពរពោះ​៨ ខែ​ ​តារាសម្តែង​ប្រុសJackson Lai បែរ​ជា​លួច​ទៅ​បង្កាត់​ភ្លើង​ស្នេហ៌ជាមួយ​តារាស្រី​រួមអាជីព​ទៅ​វិញ​។

បរទេស៖ ជា​រឿង​ដែល ​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​មួយ ​ដោយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​បែក​ធ្លាយ​រឿង​អាស្រូវ ​ស្នេហា​ផិត​ក្បិត​រវាង​ ​តារាសម្តែង​ប្រុស Jackson Lai និ​ងមិត្ត​រួម​អាជីព​Ashley Chu ខណៈពេល​ដែល​ ភរិយាកំពុង​ពរពោះ​ជិត​គ្រប់​ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំ​វិញ​បញ្ហា ​ស្នេហា​ផិត​ក្បិត​មួយនេះ ​Ashley Chu បាន​សារភាព​ថា ​រូប​នាង​ និង​Jackson Lai បាន​មាន​ចិត្ត​លើ​គ្នា ​បន្ទាប់​ពី​ពួកគេ​បាន​ចូល​រួម​ថត ​ក្នុងខ្សែ​ភាពយន្ត​ជា​មួយគ្នា កាល​ពី​ខែ​មីនា​រួចមក។ ហើយក្រោយ​មក​ពួកគេ​ ក៏​ចាប់​ផ្តើម​ទំនាក់​ទំនង​ស្នេហា ក្រៅ​សាច់​រឿង​ជាមួយ​គ្នា។​ ក៏​ប៉ុន្តែ​ ទាក់​ទងគ្នា​បាន​មួយ​រយៈពេល​ខ្លី ទំនាក់​ទំនង​ ​របស់​ពួកគេ​ក៏​បាន​បែក​ធ្លាយ ​បន្ទាប់​ពីត្រូវ​បាន​អ្នក​កាសែត​ ​លួច​ថត​បាន​ពួកគេ​​ទាំង​ពីរ ​ នៅ​ក្នុង​ឡាន ​​កំពុងតែ​ញុំា​នំ​ខេក តែ​ពីរនាក់​ជាមួយ​គ្នា​។

កន្លង​មក​ នៅ​មុន​ពេល​ដែល ​រឿង​នេះ​ត្រូវ​បាន ​លាត​ត្រដាង​Jackson Lai ក៏​ធ្លាប់​មាន​បំណង​​ចង់ ​លែង​លះ​ប្រពន្ធ ​ដែលកំពុ​ង​តែ​ពរពោះ​៨ខែ​ ដើម្បី​មក​រស់​នៅ​ជា​មួយ​នឹង ​តារាសម្តែង​ស្រី​​Ashley Chu ថែម​ទៀត​ផង។

តែ​បន្ទាប់​ពី​រឿង​អាស្រូវ​នេះ ​ត្រូវ​បាន​បែក​ធ្លាយ​ហើយ តារាសម្តែង​ប្រុស​វ័យ​៣៤​ ឆ្នាំ​រូប​នេះ ក៏​បាន​វិល​ត្រឡប់​ទៅសុំ​​ត្រូវ​រូវ ​និង​សុំ​កា​រអភ័យ​ទោស ​ពី​ភរិយា​របស់​លោក​វិញ​។ រី​ឯ ភរិយា ​របស់​តារាប្រុស​រូប​នេះ​ក៏​បាន​ ផ្តល់​ការ​អភ័យ​ទោសឲ្យ ដោយ​ភរិយា​របស់​លោក បាន​លើកហេតុផល​ថា ​​គឺដើម្បី​កូន​ដែល​ជិត​នឹង​កើត​ ហើយ​ពួកគេ​ក៏​នឹង​មក​ជា​នា​ ហើយរស់​នៅ​ជា​មួយ​គ្នា​វិញ ​សារជាថ្មី​។  

ស្របពេល​ជា​មួយ​គ្នា​នេះ​ដែរ តារាសម្តែង​ស្រី​​Ashley Chu ក៏​បាន​ចេញ​មុខសុំទោស​​ ​ជា​សាធារណៈនៅ​ចំពោះ​មុខ ​អ្នកសារព័ត៌មាន​ទាំង​អស់ ​ដើម្បី​ទទួល​នៅ​​កំហុស​ ដែល​ខ្លួន​បានជ្រុល​ជ្រួស និង​បាន​ធ្វើ​ខុស​ កន្លង​មក​លើ​ភរិយា​របស់​Jackson Lai  រួម​ទាំង​លើ​មិត្ត​ប្រុស ​របស់​នាង​ដូច​គ្នា​ដែរ​៕

Jackson Lai និ​ង​Ashley Chu ពេល​ដែល​សម្តែង​រឿង​ជា​មួយគ្នា​
Jackson Lai និ​ង​Ashley Chu ពេល​ដែល​សម្តែង​រឿង​ជា​មួយគ្នា​
Jackson Lai និ​ង​Ashley Chu ពេល​ដែល​​សម្តែង​រឿង​ជា​មួយគ្នា​
Jackson Lai និ​ង​Ashley Chu ពេល​ដែល​​សម្តែង​រឿង​ជា​មួយគ្នា​
 ​Jackson Lai និ​ង​Ashley Chu ពេល​អ្នក​ការ​សែត​ថត​ បាន​នៅ​ជាមួយគ្នា
 ​Jackson Lai និ​ង​Ashley Chu ពេល​អ្នក​ការ​សែត​ថត​ បាន​នៅ​ជាមួយគ្នា
 ​Jackson Lai និ​ង​Ashley Chu
 ​Jackson Lai និ​ង​Ashley Chu
 ​Jackson Lai និ​ង​ភរិយា
 ​Jackson Lai និ​ង​ភរិយា
 ​Jackson Lai និ​ង​ភរិយា
 ​Jackson Lai និ​ង​ភរិយា
Ashley Chu និង​មិត្ត​ប្រុស​ពេល​បើកសន្និសីទកាសែត
Ashley Chu និង​មិត្ត​ប្រុស​ពេល​បើកសន្និសីទកាសែត
Ashley Chu និង​មិត្ត​ប្រុស​
Ashley Chu និង​មិត្ត​ប្រុស​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T