ក្រោយពេលមានកូន ម៉ាក់ៗមួយចំនួនបានជួបការសម្រេចចិត្តដ៏លំបាកមួយ តើគួរយកកូនទុកជាមួយឪពុកម្ដាយដើម្បីធ្វើការងាររកលុយបន្ត ឬក៏ត្រូវឈប់ធ្វើការងារដើម្បីមើលថែកូនវិញ។ ម៉ាក់ៗមួយចំនួនបានសម្រេចចិត្តឈប់ធ្វើការ ដើម្បីយកពេលមើលថែកូនវិញ។ ពេលវេលានៅតែផ្ទះមើលថែកូនបែបនេះជារឿងមួយដែលអាចថាលំបាកសម្រាប់ម៉ាក់ៗដែលធ្លាប់តែចេញធ្វើការងារ ជួបមិត្តភក្ដិ តែបែរជាមកនៅតែផ្ទះមើលថែកូន និងគ្រួសារទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងនេះក្ដី នេះក៏អាចជាក្ដីសុខមួយរបស់ម៉ាក់ៗដែលបាននៅជិតស្និទ្ធជាមួយកូន និងមើលថែផ្ទះផងដែរ។ យ៉ាងណា បើម៉ាក់ៗមានអារម្មណ៍ថាពេលខ្លះធុញថប់ ស្រ្តេស ព្រោះនៅតែផ្ទះអាចសាកដោះស្រាយតាមវិធីខាងក្រោមនេះបាន។
១– ងូតទឹកផ្កាឈូក រួចស្លៀកពាក់ស្អាតៗរាល់ថ្ងៃ
អំឡុងពេលនេះ កុំបោះបង់ខ្លួនឯងចោលអី! មានការងារច្រើន ឬអូនៗរពឹសពេក ធ្វើឲ្យសម្លៀកបំពាក់ងាយប្រឡាក់ប្រឡូកក៏ដោយ ក៏មិនត្រូវទុកខ្លួនកខ្វក់អុីចឹងដែរ ត្រូវងូតទឹកសម្អាតខ្លួន ប្តូរសម្លៀកបំពាក់ស្អាតៗ ជានិច្ច ដែលនេះនឹងធ្វើឲ្យយើងមានអារម្មណ៍ល្អ។ ទោះជានៅផ្ទះមិនចេញទៅណាក៏ដោយ ធ្វើបែបនេះ បង្ហាញពីការគោរពខ្លួនឯង ដែលជាគន្លឹះមួយជួយជីវិតប្រចាំថ្ងៃរបស់យើងនៅផ្ទះមានផាសុកភាព។
២– រកឲ្យឃើញចំណង់ចំណូលចិត្តខ្លួនឯង
ត្រូវបង្កើតអ្វីយើងចូលចិត្តផង និងអាចធ្វើរឿងនោះជាមួយកូនយើងផង បែបនេះអាចសប្បាយរីករាយទាំងម៉ាក់ៗទាំងអូន។ គិតមើលទៅ រឿងដេរប៉ាក់ ថតរូប លេងហ្គីតា សរសេរសៀវភៅ ឬគូរគំនូរ រកឲ្យឃើញមួយណាជាចំណូលចិត្តយើង ព្រោះពេលរកឃើញអ្វីយើងចូលចិត្តធ្វើហើយនោះ នឹងជួយឲ្យសប្បាយចិត្ត ភ្លេចអស់បរិយាកាសគួរឲ្យខ្លាចខាងក្រៅផ្ទះបាន។
៣– អានអត្ថបទតិចនិកធ្វើជាប៉ាម៉ាក់
សម្រាប់ពេលនេះ អត្ថបទល្អៗ គួរឲ្យទុកចិត្តពាក់ព័ន្ធតិចនិកធ្វើជាប៉ាម៉ាក់ សម្បូរណាស់លើវេបសាយ អាចឲ្យយើងងាយស្រួលស្វែងរកមកអាន។ អាចរឿងព័ន្ធពាក់នឹងជីវិតជាម្តាយ អាចជួយយើងទទួលបានបទពិសោធថ្មីៗ ហើយនឹងគិតថា ក្នុងកាលៈទេសៈនេះ មិនមែនមានតែយើងនោះតែ ដែលត្រូវប្រឈមមុខរឿងពិបាកមួយនេះ។
៤– រក្សាទំនាក់ទំនងគ្រួសារឲ្យបានល្អ
កុំព្យាយាមរំពឹងអ្វីពីប្តីយើងខ្លាំងពេក ឬត្រូវតែឲ្យប្តីយើងយកចិត្តទុកដាក់យើងគ្រប់ពេលអី ហើយក៏កុំបញ្ចេញកាយវិការអវិជ្ជមានចំពោះប្តីច្រើនពេក។ នៅពេលណាមួយយើងត្រូវការជំនួយពីប្តី គួរនិយាយឲ្យងាយយល់ ស្រួលស្តាប់ កុំធ្វើអ្វីទៅតាមអារម្មណ៍ឆេវឆាវ ព្រោះបើទំនាក់ទំនងប្តីប្រពន្ធយើងមានបញ្ហានោះ ការពួនសម្ងំនៅផ្ទះ ក៏មិនបានសម្រេចដែរ ឬយើងត្រូវតែបង្ខំចិត្តនៅផ្ទះទាំងអារ្មណ៍មួម៉ៅ កាន់តែស្ត្រេសលើសដើម។
៥– រកជំនួយនៅពេលយើងមានអារម្មណ៍តានតឹង
ចង់សម្រាកបន្តិច មិនមែនជាសញ្ញាទន់ខ្សោយនោះទេ បើមានអារម្មណ៍នឿយហត់ អាចរកអ្នកផ្ទះជួយមើលកូនបន្តិចក៏បាន អាចឲ្យយើងសម្រាក ធូរស្រាលអារម្មណ៍ មិនសូវមានសម្ពាធខ្លាំង។ ត្រូវចាំថា ការងារមើលថែកូន មិនចេះចប់មិនចេះហើយទេ បើហត់ត្រូវតែសម្រាក ឲ្យអ្នកផ្សេងជួយជំនួសដៃខ្លះទៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet