ប្រទេសមីយ៉ាន់ម៉ានឹងចាប់ផ្តើមការនាំចេញអង្ករនៅខែឧសភា

//s5.kh1.co/4c/4c33a3685ec5796672afba39bd041180210d0f9a.jpg
សង្គម

 ០១-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សហព័ន្ធស្រូវអង្ករប្រទេសមីយ៉ាន់ម៉ា (MFR) បានប្រកាសនៅថ្ងៃទី ២៨ ខែមេសាថា ការនាំចេញអង្ករនឹងចាប់ផ្តើមឡើងវិញក្នុងខែឧសភាក្នុងបរិមាណ ១៥០,០០០ តោនសម្រាប់ខែឧសភា។

យ៉ាន់ម៉ា៖ សហព័ន្ធស្រូវអង្ករប្រទេសមីយ៉ាន់ម៉ា (MFR) បានប្រកាសនៅថ្ងៃទី ២៨ ខែមេសាថា ការនាំចេញអង្ករនឹងចាប់ផ្តើមឡើងវិញក្នុងខែឧសភាក្នុងបរិមាណ ១៥០,០០០ តោនសម្រាប់ខែឧសភា ដោយចំនួន ១០០,០០០ តោននឹងដឹកជញ្ជូនទៅបរទេស ខណៈនៅសល់ ៥ ម៉ឺនតោនទៀតនឹងត្រូវ ជួញដូរនៅព្រំដែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

MRF បាននិយាយថាអង្ករជាង ២ លានតោននឹងត្រូវបានបម្រុងទុកសម្រាប់នាំចេញសម្រាប់បច្ចុប្បន្ននេះ ដែលក្នុងនោះ ១០ ភាគរយនឹងត្រូវរក្សាទុកជាទុនបម្រុងស្បៀងអាហារសម្រាប់ប្រទេស មីយ៉ាន់ម៉ា។ ក្រុមហ៊ុនចំនួន ១១២ នឹងគ្រប់គ្រងការនាំចេញតាមសមុទ្រ ខណៈក្រុមហ៊ុនចំនួន ២០០ នឹងចូលរួមក្នុងពាណិជ្ជកម្មតាមព្រំដែននៅខែក្រោយ។

https://s5.kh1.co/__image/w=650,h=473,q=100/6b/6b31225c1ede2bca694dc8e078c1b35989748f76.jpg

ប្រមាណ ៦០ ភាគរយនៃចំនួន ២ លានតោននឹងមានការបែងចែកស្មើគ្នាពីក្រុមហ៊ុនទាំងអស់។ បរិមាណដែលនៅសល់នឹងមានការបែងចែកបន្ថែមពីក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការធ្វើកសិកម្មតាមកិច្ចសន្យា ហើយដែលបានវិនិយោគលើរោងម៉ាស៊ីនឬឃ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ ក្នុងពេលបច្ចុប្បន្ន MRF កំពុងចរចាជាមួយបណ្តាប្រទេសអាស៊ានមួយចំនួន ហើយសម្រាប់រដ្ឋាភិបាលចំពោះការរៀបចំនាំចេញរបស់រដ្ឋាភិបាល។

ប្រទេសនេះមានស្រូវលើសពីតម្រូវការប្រមាណ ២,៥ លានទៅ ៣ លានតោន ហើយអង្ករទាំងនេះត្រូវបាន នាំចេញជារៀងរាល់ឆ្នាំ។ ប្រទេសនេះបាននាំចេញប្រហែល ២,៥ លានតោនកាលពីឆ្នាំមុន។ លោក U Soe Thun សមាជិកប្រតិបត្តិនៃ MRF មានប្រសាសន៍ថា“ ការនាំចេញនៅឆ្នាំនេះគឺជាបរិមាណសុទ្ធដែលរដ្ឋាភិបាលបានបម្រុងទុកសម្រាប់អង្ករបម្រុងដើម្បីមើលស្ថានភាពជម្ងឺកូវីដ-១៩” ។

https://s5.kh1.co/__image/w=650,h=437,q=100/61/61b1c7c17e45b396e6ce351b46db120c34260fa6.jpg

“យើងត្រូវលក់ឱ្យរដ្ឋាភិបាល ១០០ តោនរាល់ពេលដែលយើងនាំចេញ ១.០០០ តោន។ តម្លៃសម្រាប់ ១០ ភាគរយដែលបានលក់ទៅឱ្យរដ្ឋាភិបាលគឺទាបជាងតម្លៃទីផ្សារដែលធ្វើឱ្យតម្លៃប័ណ្ណអនុញ្ញាតកាន់ តែធ្លាក់ចុះ។ លោក U Sai Kyaw អាជីវករលក់អង្ករមកពីទីក្រុង Mandalay បាននិយាយ ថា បច្ចុប្បន្ននេះក៏មានការកំណត់លើការផ្តល់អាជ្ញាប័ណ្ណនាំចេញផងដែរ។

មន្ត្រីបាននិយាយថាក្រសួងពាណិជ្ជកម្មក្នុងខែនេះបានផ្អាកជាបណ្តោះអាសន្ននូវការចេញលិខិតអនុញ្ញាតនាំអង្ករចេញ ដែលជា “វិធានការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធមួយដែលប្រសើរជាងមុន”៕

https://s5.kh1.co/__image/w=640,h=426,q=100/4c/4c33a3685ec5796672afba39bd041180210d0f9a.jpg

ប្រភព៖ The Myanmar Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T