អុញនោះ! Kao Suphassara រំភើបចិត្តដោយមិត្តភក្តិធ្វើខួបកំណើតឲ្យ តែបែរជាត្រូវគេរិះគន់យ៉ាងចាស់ ដៃ

//s5.kh1.co/c3/c394bbbdc4e855cbec10f5c3dd84065e8ba00a4a.jpg
នារី

 ៣០-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខួបកំណើតចំសម័យកូវីដ Kao Suphassara ត្រូវគេរិះគន់យ៉ាងចាស់ដៃ

ថៃ៖ ដូចយើងបានដឹងរួចមកហើយថា តារាសម្ដែងស្រីរូបស្រស់ប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Kao Suphassara ត្រូវបានមិត្តភក្តិរៀបចំធ្វើខួបកំណើតឲ្យគម្រប់វ័យ២៥ឆ្នាំកាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅនេះ។ ក្នុងនោះ Kao Suphassara បានបង្ហោះសារនៅលើគណនី Instagram ជាមួយនឹងអារម្មណ៍រំភើប ហើយក៏មានអ្នកគាំទ្រជាច្រើនចូលទៅខមមិនជូនពរ និងកោតសរសើរពីទឹកចិត្តដ៏ល្អរបស់មិត្តភក្តិរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមិនមែនអ្នកគ្រប់គ្នាសុទ្ធតែពេញចិត្តនឹងកម្មវិធីជួបជុំមួយនេះឡើយ។ បន្ទាប់ពី Kao Suphassara បានបង្ហោះរូបភាពនៃកម្មវិធីខួបកំណើតរបស់ខ្លួនរួចមក ស្រាប់តែមានអ្នកលេងអ៊ិន ធឺណែតម្នាក់ចូលទៅខមមិនក្នុងន័យរិះគន់យ៉ាងចាស់ដៃថា៖ "គេហាមមិនឲ្យជួបជុំគ្នាត្រូវអត់? អត់យល់សោះ នៅពេលដែលប្រជាជនជួបជុំគ្នា ត្រូវបានគេចាប់ខ្លួន តែនៅពេលតារាជួបជុំគ្នាបែរជាមាន តែអ្នកពេញចិត្តទៅវិញ គ្រាន់តែចង់ប្រាប់ថា មុននឹងក្លាយទៅជា Kao Suphassara Version ថ្មី ជួយស្ដាប់តាមការណែនាំរបស់រដ្ឋផង។"

បន្ទាប់ពីមានមតិរិះគន់បែបនេះរួចមក គេមិនទាន់ឃើញសាមីខ្លួន Kao Suphassara ចេញមកបកស្រាយយ៉ាងណានោះទេ ប៉ុន្តែវាក៏ជាមតិដែលសមហេតុផលមួយ ស្របពេលដែលប្រទេសថៃ និងពិភពលោកទាំងមូល កំពុងជួបប្រទះនូវវិបត្តិកូវីដ១៩ ដូច្នេះការជួបជុំគ្នាច្រើនមិនមែនជារឿងដែលគួរធ្វើនៅអំឡុងពេលនេះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពថ្ងៃកំណើតរបស់ Kao Suphassara
ទិដ្ឋភាពថ្ងៃកំណើតរបស់ Kao Suphassara
ពាក្យរិះគន់ទៅលើពិធីខួបកំណើតរបស់ Kao
ពាក្យរិះគន់ទៅលើពិធីខួបកំណើតរបស់ Kao
Kao Suphassara
Kao Suphassara
Kao Suphassara
Kao Suphassara
Kao Suphassara
Kao Suphassara
Kao Suphassara
Kao Suphassara

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T