ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ?

//s5.kh1.co/cd/cdbeb0ab9acd45eb13c9afbd20bc8f8209636198.jpg
នារី

 ៣០-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ដំឡូងជ្វា ជា​អាហារ​ដែល​មាន​រសជាតិផ្អែម ងាយ​ស្រួល​រក និង​មាន​តម្លៃ​ថោក តែ​ម៉ាក់ៗ​ដែល​កំពុង​ពពោះ​មាន​ដឹង​អត់ ដំឡូង​ជ្វា​ល្អ​ចំពោះ​ទារក​ក្នុង​ផ្ទៃពោះ​ខ្លាំង​ណាស់។

ដំឡូងជ្វា ជា​អាហារ​ដែល​មាន​រសជាតិផ្អែម ងាយ​ស្រួល​រក និង​មាន​តម្លៃ​ថោក តែ​ម៉ាក់ៗ​ដែល​កំពុង​ពពោះ​មាន​ដឹង​អត់ ដំឡូង​ជ្វា​ល្អ​ចំពោះ​ទារក​ក្នុង​ផ្ទៃពោះ​ខ្លាំង​ណាស់ អ៊ីចឹង​ហើយ​គួរ​តែ​​ញ៉ាំ​វា​ឲ្យ​បាន​ច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ កាល់ម៉ែត លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ដំឡូង​ជ្វា​សម្បូរ​ទៅ​ដោយ​សារធាតុ​បេតាការ៉ូទីន ហើយ​ត្រូវ​បាន​បម្លែង​ទៅ​ជា​វីតាមីន A នៅ​ក្នុង​ខ្លួន​របស់​យើង។ វីតាមីន A គឺ​ចាំបាច់​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា​រាង​កាយ​របស់​ទារក​ក្នុង​ផ្ទៃ ពិសេស​កែវភ្នែក។

បន្ថែម​ពី​លើ​នេះ​ទៀត អត្ថ​ប្រយោជន៍​របស់​ដំឡូងជ្វា គឺ​ជួយ​ដល់​កា​រំលាយអា​ហារ ព្រោះ​ដំឡូង​ជ្វា​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​កាត់​បន្ថយ​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ កាត់​បន្ថយ​អាការៈ​ទល់​លាមក និងហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ។

ខាងក្រោម​នេះ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​របស់​ដំឡូងជ្វា ដែល​សុទ្ធ​តែ​មាន​ប្រយោជន៍ចំពោះ​សុខភាព​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ។

សារធាតុ​ចិញ្ចឹម​របស់​ដំឡូងជ្វា

ការ​ញ៉ាំ​ដំឡូងជ្វា ១២៤ក្រាម​ផ្តល់​ជាតិ​ទឹក​ប្រហែល ៩៨,៧ក្រាម និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត៖
- ប្រូតេអ៊ីន៖ ២ក្រាម
- ជាតិខ្លាញ់៖ ៣ក្រាម
- កាបូអ៊ីដ្រាត៖ ១៨,៧ក្រាម

- ជាតិសរសៃ៖ ២,៤៨ក្រាម
- ជាតិដែក៖ ០,៧មីល្លិក្រាម
- កាល់ស្យូម៖ ៥០,៨​មីល្លិក្រាម
- ម៉ាញ៉េស្យូម៖ ១៩,៨មីល្លិក្រាម
- ផូស្វ័រ៖ ៥០,៨មីល្លិក្រាម
- ប៉ូតាស្យូម៖ ២៥៩មីល្លិក្រាម
- សូដ្យូម៖ ៣០៦មីល្លិក្រាម
- វីតាមីន C៖ ១២,៨​មីល្លិក្រាម
- បេតាការ៉ូទីន៖ ៩,៤៧មីល្លិក្រាម
- វីតាមីន A៖ ៨២៣មីក្រូក្រាម
- វីតាមីន K៖ ៥,១មីក្រូក្រាម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T