រឿងភាគថ្មីរបស់ Lee Minho មិនសូវមានអ្នកទស្សនា អ្នកគាំទ្រនាំគ្នាវាយប្រហារតួឯកស្រីយ៉ាងចាស់ដៃ

//s5.kh1.co/16/1687dd6da1a606d053e471a5de69201c459d7d45.png
នារី

 ២៩-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រមួយចំនួនថា តួឯកស្រីរឿងនេះគឺជាមូលហេតុដែលនាំឲ្យរឿងនេះមិនទទួលបានការគាំទ្រ

កូរ៉េខាងត្បូង៖ ខ្សែភាពយន្តភាគកូរ៉េថ្មី រឿង The King Eternal Monarch ដែលមានការចូលរួមសម្ដែងពីសំណាក់តារាប្រុសរូបសង្ហាដ៏ល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង លោក Lee Minho ដែលជាប្រភេទរឿងបែបស្នេហា និង ហ្វេនតាស៊ីនោះ បែរជាមិនទទួលបានការគាំទ្រតាមការរំពឹងទុកឡើយ។ ក្នុងនោះ រឿងភាគកូរ៉េមួយនេះ មានចំនួនអ្នកទស្សនាយ៉ាងទាប ខុសប្លែកពីរឿងមុនៗរបស់ Lee Minho ដែលសុទ្ធសឹងតែមានចំនួនអ្នកទស្សនាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញបញ្ហានេះ អ្នកគាំទ្រមួយចំនួនបានរិះគន់ទៅលើសាច់រឿង ប៉ុន្តែអ្នកគាំទ្រមួយចំនួនទៀត បែរជា រិះគន់យ៉ាងចាស់ដៃទៅលើតួឯកស្រី ដែលសម្ដែងដោយ Kim Go-eun ថាដោយសារតែនាងមានសម្រស់មិនសូវស្អាត មិនសក្តិសមជាមួយនឹង Lee Minho ទើបបានជាធ្វើឲ្យរឿងទាំងមូលមិនទទួលបានការគាំទ្របែបនេះ។ ពួកគេថែមទាំងបានបញ្ជាក់ទៀតថា អ្នកដឹកនាំគួរតែរកតួឯកស្រីស្អាតៗ សក្តិសមជាមួយនឹង Lee Minho ទើបធ្វើឲ្យសាច់រឿងកាន់តែគួរឲ្យចាប់អារម្មណ៍ និងទទួលបានគាំទ្រ មិនមែនចេះតែរើសៗតួមុខយ៉ាងម៉េចមកសម្ដែងក៏បាននោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Minho
Lee Minho
Lee Minho និង Kim Go-eun
Lee Minho និង Kim Go-eun
Kim Go-eun និង Lee Minho
Kim Go-eun និង Lee Minho
Kim Go-eun
Kim Go-eun

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T