ស្វាមីរបស់ Margie គ្រាន់តែសរសេរសារបែបនេះនៅលើ Instagram បែរជាធ្វើឲ្យអ្នកគាំទ្រម្នាក់យល់ច្រឡំយ៉ាងធ្ងន់ធ្ងរ

//s5.kh1.co/ed/ede298f530c8a238a1ceab638843961a18498397.jpg
នារី

 ២៩-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Pok សរសេរសារសាមញ្ញៗ តែអត្ថន័យរបស់វាធ្វើឲ្យមានអ្នកយល់ច្រឡំ

ថៃ៖ លោក Pok Chirathivat ដែលត្រូវជាស្វាមីរបស់តារាសម្ដែងស្រី Margie Rasri បានបង្ហោះរូបភាពមួយនៅលើគណនី Instagram របស់ខ្លួន ជារូបភាពដែលលោកកំពុងបើកឡាននាំភរិយា និងកូនជាទីស្រឡាញ់ដើរកម្សាន្តក្នុងទីក្រុង។ លោកថែមទាំងបានសរសេរភ្ជាប់នូវសារមួយ អមជាមួយនឹងរូបភាពនោះថា៖ "នាំលោកអ៊ំ ទៅជួបលោកប៉ា យូរៗម្ដងទើបបាននាំដើរចេញក្រៅ"។ គ្រាន់តែលោកបង្ហោះសារបែបនេះរួចភ្លាម ស្រាប់តែមានអ្នកគាំទ្រម្នាក់យល់ច្រឡំនូវពាក្យថា "លោកអ៊ំ" នេះ ហើយបានចូលមកខមមិនចោទសួរភ្លាមថា៖ "ជ្រុលពេកហើយ ដែលហៅ Margie ថាលោកអ៊ំនោះ បើអ៊ីចឹងគួរតែឲ្យ Margie ហៅលោកវិញថា លោកពូ ទើបសម ព្រោះលោកមើលទៅចាស់ជាងគាត់ទៀត។"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែមានអ្នកចូលមកខមមិនដោយយល់ច្រឡំបែបនេះ លោក Pok បានឆ្លើយតបទៅវិញភ្លាមៗ ជៀសវាងការយល់ច្រឡំតទៅទៀតថា៖ "តាមពិត លោកអ៊ំ នេះសំដៅលើឡានរបស់ខ្ញុំទេ ដោយសារ តែវាជាឡានចាស់តាំងពីរយូរមកហើយ ទើបទម្លាប់មាត់ហៅបែបនេះទៅ ខ្ញុំមិនមែនសំដៅលើ Margie នោះឡើយ សូមកុំយល់ច្រឡំ!"។

បន្ទាប់ពីមានការបកស្រាយច្បាស់ៗបែបនេះ អ្នកគាំទ្រផ្សេងទៀតបានបង្ហាញការហួសចិត្តដែលអ្នកគាំទ្រម្នាក់នោះ ចេះរកនឹងពាក្យមករិះគន់លោក Pok បែបប្លែកៗបែបនេះបាន៕

សារបង្ហោះរបស់លោក Pok
សារបង្ហោះរបស់លោក Pok
អ្នកដែលចូលខមមិនដោយយល់ច្រឡំ
អ្នកដែលចូលខមមិនដោយយល់ច្រឡំ
Pok និង Margie ព្រមទាំងកូនៗ
Pok និង Margie ព្រមទាំងកូនៗ
Pok និង Margie
Pok និង Margie
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T