តោះ! មកដឹងពីអត្ថប្រយោជន៍របស់ផ្លែម្នាស់ ថាវាល្អយ៉ាងណាសម្រាប់ស្រ្តីមានផ្ទៃពោះ

//s5.kh1.co/6d/6d323c9c9cb6ffb0c07f0de28df7af74790d17b0.jpg
នារី

 ២៩-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្វីបើមានការសរសេរអត្ថបទជាច្រើនថា ការញ៉ាំផ្លែម្នាស់អាចជារឿងគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះក៏ដោយ តែទាក់ទងនឹងរឿងនេះមិនទាន់មានការស្រាវ

ថ្វីបើមានការសរសេរអត្ថបទជាច្រើនបាននិយាយថា ការញ៉ាំផ្លែម្នាស់អាចជារឿងគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះក៏ដោយ តែទាក់ទងនឹងរឿងនេះមិនទាន់មានការស្រាវជ្រាវណាមួយគាំទ្រដល់ទស្សនៈនេះនៅឡើយទេ។ តាមពិតទៅ ផ្លែម្នាស់អាចជាអាហារមានជីវជាតិយ៉ាងច្រើនដែលអាចបញ្ចូលក្នុងរបបអាហាររបស់ស្រ្តីមានផ្ទៃពោះបាន។ ជាតិទងដែងគឺជាជាតិរ៉ែមួយប្រភេទដែលសំខាន់សម្រាប់ការបង្កើតកោសិកាគ្រាប់ឈាមក្រហម ខណៈពេលដែលយើងត្រូវការតិចតួចដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពេលមានផ្ទៃពោះត្រូវការជាតិទងដែង អាចកើនដល់ ១មីលីក្រាមក្នុងមួយថ្ងៃ ដើម្បីទ្រទ្រង់ដល់ការ កើនឡើងរបស់លំហូរឈាម។ ជាតិទងដែងក៏ជាតម្រូវការសម្រាប់ការលូតលាស់បេះដូង សរសៃឈាម គ្រោងឆ្អឹង និងប្រព័ន្ធសរសៃប្រសាទរបស់ទារកក្នុងផ្ទៃដែរ។ ការញ៉ាំម្នាស់ ១៦៥ក្រាមអាចផ្តល់ជាជាតិ ទងដែងតាមតម្រូវការប្រចាំថ្ងៃក្នុងពេលមានផ្ទៃពោះយ៉ាងហោចណាស់ ១៨ភាគរយ។ 

រូបភាពតំណាង
រូបភាពតំណាង

ម្នាស់ក៏ជាប្រភពដ៏ល្អមួយនៃវីតាមីន B ផងដែរដូចជា៖

  1. វីតាមីន B1 (Thiamine) 
  2. វីតាមីន B6 (Pyridoxine) 
  3. វីតាមីន B9 (Folate) 

ខណៈពេលដែលវីតាមីនទាំងនេះមាននាទីរៀងៗខ្លួន តែជាទូទៅ វីតាមីន B គឺជាវីតាមីនដ៏សំខាន់មួយសម្រាប់ការលូតលាស់ និងធំធាត់យ៉ាងត្រឹមត្រូវសម្រាប់ទារកក្នុងផ្ទៃ។ លើសពីនេះទៅទៀត ផ្លែម្នាស់ផ្ទុកទៅដោយវីតាមីន C និងជាតិដែក ស័ង្គសី និងកាលស្យូមតិចតួច ដែលសុទ្ធសឹងតែជាសារធាតុសំខាន់ៗសម្រាប់ស្រ្តីមានផ្ទៃពោះប្រកបដោយសុខភាពល្អ៕

រូបតំណាង
រូបតំណាង
Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T