ដឹងអត់ថា មនុស្សត្រូវខ្មោចសង្កត់ មានអាការៈអ្វីខ្លះ និងបង្កឡើងដោយអ្វីទៅ?

//s5.kh1.co/cf/cf7466cbf66f7d38831cafdedeb08dd9158be085.jpg
យល់ដឹង

 ៣០-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

Sleep Paralysis ដែលខ្មែរយើងចំណាំហៅថាខ្មោចសង្កត់នោះគឺជាស្ថានភាពមួយដែលមនុស្សម្នាក់នៅដឹងខ្លួនប៉ុន្តែមិនអាចធ្វើចលនា ឬនិយាយបាន ខណៈពេលដែលកំពុងតែដឹងខ្លួន ឬគេងលក់។

Sleep Paralysis ដែលខ្មែរយើងចំណាំហៅថាខ្មោចសង្កត់នោះគឺជាស្ថានភាពមួយដែលមនុស្សម្នាក់នៅដឹងខ្លួនប៉ុន្តែមិនអាចធ្វើចលនា ឬនិយាយបាន ខណៈពេលដែលកំពុងតែដឹងខ្លួន ឬគេងលក់។ មនុស្សម្នាក់ប្រហែលជាមានអារម្មណ៍រវើរវាយ ស្តាប់ឮ ឬឃើញអ្វីមួយដែលអាចជំរុញដល់ភាពភ័យខ្លាចបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះក៏ប្រហែលជាធ្លាប់មានសម្ពាធមួយក្នុងទ្រូង ឬមានអារម្មណ៍ស្លាក់។ ស្ថានភាពនេះអាចបង្កជាការថប់អារម្មណ៍ដល់អ្នកកំពុងតែជួបប្រទះបាន។ អាការៈខ្មោចសង្កត់អាចមានរយៈពេលយូរបំផុតពីរបីនាទី ប៉ុន្តែវាក៏អាចកើតឡើងម្តងទៀតដែរ។ 

អាការៈញឹកញាប់មួយចំនួននៃលក្ខណៈខ្មោចសង្កត់មានដូចជា៖

  1. មិនអាចធ្វើចលនា និងនិយាយបាន
  2. កំពុងតែមានអារម្មណ៍អវិជ្ជមានថា មានរឿងអាក្រក់អាចនឹងកើតឡើង
  3. កំពុងតែមានអារម្មណ៍ថា មាននរណាម្នាក់នៅក្នុងបន្ទប់
  4. កំពុងតែមានអារម្មណ៍ថា មានសម្ពាធក្នុងទ្រូង ឬបំពង់ក
  5. កំពុងតែមើលឃើញរូបភាពបិសាច ធ្មប់ ឬរូបភាពផ្សេងៗទៀត។ 

តើវាកើតឡើងបានយ៉ាងដូចម្តេចទៅ?

បើសិនជាអាការៈខាងលើធ្វើឲ្យអ្នកខ្លាច ចូរយល់ថា ការគេងខ្មោចសង្កត់នេះកើតឡើងញឹកញាប់ណាស់។ មនុស្សគ្រប់ប្រភេទមានលទ្ធភាពកើតបញ្ហានេះក្នុងជីវិតរហូតដល់ ៤០ភាគរយ។ វាច្រើនតែបង្កឡើងដោយការគេងមិនគ្រប់គ្រាន់។ ហេតុផលនោះគឺថាអាចមកពីការផ្លាស់ប្តូរទម្លាប់នៃការគេង ស្រ្តេស ការលេបថ្នាំ ឬបញ្ហាផ្សេងៗទាក់ទងនឹងការគេងតែម្តង៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T