កូវីដ១៩៖ ទីបំផុតអ្នកជំងឺដំបូងត្រូវបានចាក់វ៉ាក់សាំងសាកល្បងក្នុងប្រទេសអង់គ្លេស

//s5.kh1.co/0f/0f5e64f51524053cc64f5c336e9fcca2f69c71bd.jpg
យល់ដឹង

 ២៧-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការសិក្សាទៅលើមនុស្សដំបូងគេធ្វើឡើងក្នុងប្រទេសអ៊ឺរ៉ុបសម្រាប់ពិសោធន៍ទៅវ៉ាក់សាំងបង្ការជំងឺកូរ៉ូណា ដែលចាប់ផ្តើមក្នុងទីក្រុង Oxford តែម្តង។

អង់គ្លេស៖​ ការសិក្សាទៅលើមនុស្សដំបូងគេធ្វើឡើងក្នុងប្រទេសអ៊ឺរ៉ុបសម្រាប់ពិសោធន៍ទៅវ៉ាក់សាំងបង្ការជំងឺកូរ៉ូណា ដែលចាប់ផ្តើមក្នុងទីក្រុង Oxford តែម្តង។ មានអ្នកស្ម័គ្រចិត្តចំនួន ២នាក់ ត្រូវបានចាក់វ៉ាក់សាំងនេះ ប៉ុន្តែលក្ខណៈនៃការសិក្សានេះមានន័យថា អ្នកស្ម័គ្រចិត្តទាំងនោះមិនបានដឹងថា វ៉ាក់សាំងដែលគេចាក់នោះជាវ៉ាក់សាំងអ្វីឡើយ គ្រាន់តែដឹងថាវាអាចការពារជំងឺរលាកស្រោមខួរក្បាលបាន នេះបើយោងទៅតាមសារព័ត៌មាន BBC បានបញ្ជាក់ដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងក្នុងរយៈពេល ៣ខែតាមរយៈក្រុមការងារនៅឯសាកលវិទ្យាល័យ Oxford។ សាស្រ្តាចារ្យខាងផ្នែកវ៉ាក់សាំង Sarah Gilbert នៅឯវិទ្យាស្ថាន Jenner ស្ថិតក្នុងការស្រាវជ្រាវនេះដែរ បាននិយាយថា គាត់មានទំនុកចិត្តលើវ៉ាក់សាំងនេះយ៉ាងខ្លាំងរហូតដល់ ៨០ ភាគរយ។ ពិតណាស់ យើងគួរតែតេស្តវា និងយកទិន្នន័យពីមនុស្ស និងត្រូវប្រើវាដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ១៩ទៅមនុស្សទៀត។ 

តើវ៉ាក់សាំងនេះមានប្រសិទ្ធភាពដូចម្តេចទៅ?

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយវីរុសផ្តាសាយដែលមានលក្ខណៈខ្សោយ (វីរុស Adenovirus) យកចេញពីសត្វស្វា Chimpanzees ដែលត្រូវបានកែប្រែរួចហើយ ដូច្នេះវាមិនអាចលូតលាស់បង្កជំងឺក្នុងខ្លួនមនុស្សទេ។ 

ក្រុមការងាររបស់ Oxford ក៏បានបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺមឺសរួចទៅហើយ ដែលវាជាប្រភេទជំងឺបង្កឡើងដោយវីរុសកូរ៉ូណាផ្សេងមួយទៀត តាមរយៈវិធីសាស្រ្តដូចគ្នា និងសន្យាថាទទួលបានលទ្ធផលផងដែរ។ 

ធ្វើម៉េចទើបដឹងថា វានឹងមានប្រសិទ្ធភាពទៅ?

មធ្យោបាយតែមួយគត់ដែលក្រុមការងារនឹងដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១០នេះមានប្រសិទ្ធភាពគឺការប្រៀបធៀបចំនួនអ្នកដែលឆ្លងវីរុសកូរ៉ូណាក្នុងរយៈពេលប៉ុន្មានខែមុនពីការសិក្សាទាំងពីរ។ វាអាចជាបញ្ហាមួយ បើសិនជាករណីជំងឺមានការធ្លាក់ចុះលឿនក្នុងប្រទេសអង់គ្លេស ដោយសារតែវាមិនមានទិន្ន ន័យគ្រប់គ្រាន់។ 

អ្នកស្រាវជ្រាវលើវ៉ាក់សាំងកំពុងតែផ្តល់អត្តិភាពក្នុងការជ្រើសរើសគ្រូពេទ្យព្យាបាលជំងឺតាមតំបន់ចូលរួមក្នុងការសិក្សានេះ ដោយសារតែពួកគេទំនងជាងាយនឹងឆ្លងជំងឺជាងមនុស្សធម្មតា។ ការសិក្សាទ្រង់ ទ្រាយធំជាងនេះដែលមានអ្នកស្ម័គ្រចិត្តប្រហែល ៥០០០នាក់ នឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយក៏នឹងមិនកំណត់អាយុដែរ។ មនុស្សចាស់ៗងាយនឹងមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំចំពោះវ៉ាក់សាំងនេះ។ អ្នកស្រាវជ្រាវកំពុងតែវាយតម្លៃថាតើពួកគេអាចនឹងត្រូវការចាក់វ៉ាក់សាំងពីរដងឬអត់?

តើវាមានសុវត្ថិភាពដែរទេ?

អ្នកស្ម័គ្រចិត្តក្នុងការសិក្សានេះនឹងត្រូវការតាមដានយ៉ាងប្រុងប្រយ័ត្នក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ពួកគេត្រូវបានប្រាប់ថា អ្នកខ្លះអាចនឹងឈឺដៃ ឈឺក្បាល ឬក្តៅខ្លួនក្នុងរយៈពេលពីរថ្ងៃដំបូងក្រោយពីចាក់វ៉ាក់សាំងរួច។ យ៉ាងណាមិញ ការប្រឈមមុខក៏មានដែរ ដោយវីរុសអាចជំរុញឲ្យមានប្រតិកម្មធ្ងន់ធ្ងរដែរ។ ប៉ុន្តែក្រុមការងារនិយាយថា ទិន្នន័យដែលទទួលបានធ្វើឲ្យការប្រឈមនឹងបញ្ហានោះគឺមានតិចបំផុត។ អ្នកវិទ្យាសាស្រ្តសង្ឃឹមថានឹងផលិតវ៉ាក់សាំងនេះមួយលានដូសរួចរាល់ក្នុងខែកញ្ញាខាងមុខ ហើយវ៉ាក់សាំងនេះក៏គួរតែមានការទទួលស្គាល់ការមានប្រសិទ្ធភាពរបស់វាដែរ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T