តើការក្តៅខ្លួនខ្លាំងប៉ុណ្ណាទៅ គួរតែទៅជួបពេទ្យ?

//s5.kh1.co/9a/9a1f60572c85ad875119ef07abb28e87748d16a7.jpg
យល់ដឹង

 ២៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តើអ្នកនឹងធ្វើអ្វីទៅនៅពេលមានអារម្មណ៍ថាក្តៅខ្លួនបន្តិចបន្តួច?

តើអ្នកនឹងធ្វើអ្វីទៅនៅពេលមានអារម្មណ៍ថាក្តៅខ្លួនបន្តិចបន្តួច?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • មិនខ្វល់នឹងវា ដោយគិតថាវាមិនធ្ងន់ធ្ងរទេ ហើយវានឹងត្រឡប់មកធម្មតាវិញ
  • សុំច្បាប់គេសម្រាកមួយថ្ងៃ និងច្បាស់ខ្លួនឯងថា នឹងស្រួលបួលមកវិញនៅពេលល្ងាច
  • ព្យាយាមព្យាបាលដោយខ្លួនឯងនៅផ្ទះ វាគ្រាន់តែជាការក្តៅខ្លួនប៉ុណ្ណោះ។ ដូច្នេះមិនបាច់ទៅជួបពេទ្យទេ គ្រាន់តែបេះថ្នាំប៉ារ៉ាសេតាម៉ុលមួយគ្រាប់លេបទៅ វាបាត់ទៅវិញហើយ។
  • ជាចុងក្រោយ នៅពេលក្តៅខ្លួនរបស់អ្នកមិនស្រាកស្រាន្តទៅវិញក្រោយពីរយៈពេលមួយថ្ងៃ ទៅពីរថ្ងៃរួច ហើយចាប់ផ្តើមមានអារម្មណ៍ឈឺពេញខ្លួន ឬអាការៈផ្សេង អ្នកគួរតែគិតអំពីការពិគ្រោះជាមួយគ្រូពេទ្យហើយ។ 

អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យនៅរយៈពេលមួយថ្ងៃក្រោយពីក្តៅខ្លួនរួច ឬ៣ ទៅ៤ ថ្ងៃក្រោយពីក្តៅខ្លួនមិនបាត់ទៅវិញ។ រឿងនេះដោយសារតែ​ការក្តៅខ្លួនខ្លាំងគឺជាសញ្ញាមួយនៃការបង្ករោគក្នុងខ្លួន។ ករណីបែបនេះ បើសិនជាយើងដឹងមូលហេតុរបស់វាបានលឿន នោះការព្យាបាលនឹងជោគជ័យលឿនដែរ។ មនុស្សភាគច្រើនតែងតែរងចាំយ៉ាងហោចណាស់ ២៤ម៉ោង ដោយគិតថាការក្តៅខ្លួននេះនឹងបាត់ទៅវិញដោយឯកឯង។ យ៉ាងណាមិញ គ្មានរឿងនេះកើតឡើងឡើយ បើសិនជាអ្នកមិនបានព្យាបាលមូលហេតុរបស់វាផងនោះ។

បើសិនជាអ្នកគិតថា គ្រាន់តែយកថ្នាំប៉ារ៉ាសេតាម៉ុលមួយគ្រាប់លេបដើម្បីបំបាត់អាការៈនោះ ចូរលះបង់គំនិតនេះទៅ ព្រោះវាមិនល្អឡើយ។ ផ្ទុយទៅវិញ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើតេស្ត និងលេបថ្នាំទៅតាមវេជ្ជបញ្ជាវិញទើបល្អ។ យ៉ាងណាមិញ សម្រាប់ក្មេងៗ បើសិនជាវាមិនមែនជាការក្តៅខ្លួនដោយវីរុស ឬការបង្ករោគទេ អ្នកអាចប្រើថ្នាំប៉ារ៉ាសេតាម៉ុលបាន។ ប៉ុន្តែដើម្បីកាន់តែមានសុវត្ថិភាព ចូរពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងឲ្យថ្នាំគ្រប់ប្រភេទដល់កូនលេប៕

រូបតំណាង
រូបតំណាង
Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T